ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​កូន​នរណា ស្លា.ប់​យ៉ាង​អាណោច​អ​ធ័​ម

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​មិន​មាន​សម្លៀក​បំពាក់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ដី​អំបិល ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​មិន​មាន​សម្លៀក​បំពាក់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ដី​អំបិល ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រង់​សំដី​សាក្សី​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​លើ​ដងផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ និង​អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ ។ ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច នគរបាល​ស្រុក ចុះ​ទៅ​ពិនិត្យ​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​។

ក្រោយ​ពិនិត្យ​នៅ​លើ​សព​គ្មាន​សំលៀក​បំពាក់ និង​មាន​ស្នាម​របួស​លើ​ដងខ្លួន ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​បាន​រក្សា​ទុក​នៅ​ក្បែ​កន្លែង​កើតហេតុ​រង់ចាំ​ការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ឃើញ ។

ប្រជាពលរដ្ឋ​បាន​និយាយ​គ្នា​ថា ជន​រង​គ្រោះ​អាច​ជា​មនុស្ស​នៅ​ក្រៅ​តំបន់​កំពង់ស្ពឺ ហើយ​អាច​មានរឿង​អ្វីមួយ​ត្រូវ​ជន​ដៃដល់​ក្រុម​ណាមួយ​សម្លាប់ ហើយ​យក​មក​បោះចោល​នៅ​ទី​នេះ ។ ដោយឡែក​អ្នកខ្លះ​ទៀត​ថា​ជន​រង​គ្រោះ​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មិនមែន​ជា​រឿង​ឃាតកម្ម​ឡើយ ។ ទោះ​មានការ​លើក​ឡើង​បែប​ខុស​ៗ​គ្នា​ក្តី​ក៏​មិន​ទាន់​អាច​កាត់​ស​ក្តី​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ករណី​អ្វី​ឲ្យ​ប្រាកដ​ដែរ រង់ចាំ​ការ​ស្រាវជ្រាវ របស់​សមត្ថកិច្ច​ជា​មុន​សិន ទើប​អាច​ដឹង​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​កត្តា​អ្វី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ