ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​បំផ្លាញ​ចោល​គ្រឿងញៀ.ន​ជាង​៤១​គីឡូក្រាម តម្លៃ​ជាង​២​លាន​ដុល្លារ (មានវីដេអូ)

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ គ្រឿងញៀន​ជាង​៤១​គីឡូក្រាម ដែល​ជា​វត្ថុ​តាង​ចាប់​យក​ពី​ជនល្មើស ក្រោយ​កម្លាំង​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ ធ្វើការ​បង្ក្រាប និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​នា​ពេល​កន្លង​មក ត្រូវ​បាន​តុលាការ​បើក​សាវ​នា​ការ​ជំនុំជម្រះ​សម្រេច​សាលដីកា សាលក្រម…

ខេត្តស្ទឹងត្រែង ៖ គ្រឿងញៀន​ជាង​៤១​គីឡូក្រាម ដែល​ជា​វត្ថុ​តាង​ចាប់​យក​ពី​ជនល្មើស ក្រោយ​កម្លាំង​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ ធ្វើការ​បង្ក្រាប និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​នា​ពេល​កន្លង​មក ត្រូវ​បាន​តុលាការ​បើក​សាវ​នា​ការ​ជំនុំជម្រះ​សម្រេច​សាលដីកា សាលក្រម និង​ដីកា​របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ទាំង​៤ រួម​មាន​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនៈគិរី និង​ខេត្តមណ្ឌលគិរី ដើម្បី​ដុត​បំផ្លាញ​ចោល ។ ការ​ដុត​បំផ្លាញ​ចោល​នូវ​គ្រឿងញៀន​ខុសច្បាប់​ខាងលើ បាន​ឯ​ភាព​ចូលរួម​ចំនួន​៤​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ ដែល​ខេត្តស្ទឹងត្រែង​ជា​ម្ចាស់ផ្ទះ បាន​ធ្វើ​ឡើង​នៅ​បរិវេណ​ទីធ្លា​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង ក្រោម​ការ​អញ្ជើញ​ជា​គណៈអធិបតី​លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​តាម​ច្រក លោក ម៉​ម សា​រឿ​ន អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង លោក ប៉ុក ម៉ា​ន់​នី អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ លោក​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ជា សា​រិ​ន អគ្គមេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទទួល​ការងារ​គ្រឿងញៀន អភិបាល អភិបាលរង​ខេត្តរតនៈគិរី ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី លោក​ប្រធាន លោក​ព្រះរាជអាជ្ញា នៃ​សាលាដំបូង​ខេត្ត​ទាំង​៤ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជា​ច្រើន​កុះករ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ