ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តបើកយុទ្ធនាការធ្វើពិធីបំពាក់មួកសុវត្ថិភាពនិងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយ​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ស្ទើរ​រាល់​ថ្ងៃជា​បន្តបន្ទាប់​បណ្តាល​ឱ្យ​មនុស្ស​របួស និង​ស្លាប់​ជា​ច្រើន​នាក់​ដោយសារ​មិន​គោរព​ច្បាប់​ចរាចរ ជា​ពិសេស​បញ្ហា​មិន​ពាក់មួក​សុវត្ថិភាព​ក្នុង​ការ​បើកបរ​ម៉ូតូ​ទៅ​មក​នៅ​លើ​ដងផ្លូវ និង​បើកបរ​លើស​ល្បឿន​កំណត់ ព្រមទាំង​ស្រវឹង​ជោកជាំ​ផង​ដែរ ដែល​ជា​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត ។ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៣០…

ខេត្ត​ប៉ៃលិន ៖ ដោយ​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ស្ទើរ​រាល់​ថ្ងៃជា​បន្តបន្ទាប់​បណ្តាល​ឱ្យ​មនុស្ស​របួស និង​ស្លាប់​ជា​ច្រើន​នាក់​ដោយសារ​មិន​គោរព​ច្បាប់​ចរាចរ ជា​ពិសេស​បញ្ហា​មិន​ពាក់មួក​សុវត្ថិភាព​ក្នុង​ការ​បើកបរ​ម៉ូតូ​ទៅ​មក​នៅ​លើ​ដងផ្លូវ និង​បើកបរ​លើស​ល្បឿន​កំណត់ ព្រមទាំង​ស្រវឹង​ជោកជាំ​ផង​ដែរ ដែល​ជា​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត ។

ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​ខេត្ត​ប៉ៃលិន បាន​បើក​យុទ្ធនាការ អនុវត្ត​រឹត​បន្តឹង​ការ​ពាក់មួក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប៉ៃលិន និង​ចែក​ជូន​មួក​សុវត្ថិភាព ដោយ​ឥត​គិតថ្លៃ ដល់​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​គ្រប់​ៗ គ្នា​និង​អនុ​វត្ថ​ច្បាប់​ចរាចរណ៍ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​យុទ្ធនាការ​នេះ ស្ថិត​ក្រោម​អធិបតីភាព​ឯកឧត្តម សៅ សា​រ៉ាត់ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​អនុ​គណៈ​កម្មការ​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប៉ៃលិន ព្រមទាំង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ច​រា​រណ៍​ផ្លូវ​គោក​នៃ​ស្នងការ​នគរ បាល​ខេត្ត មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត រដ្ឋបាល​សាលាខេត្ត ព្រម​ទាំង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ផង​ដែរ ។

លោក សៅ សា​រ៉ាត់ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​អនុ​គណៈកម្មការ​សុវត្ថិភាព​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​យុទ្ធនាការ​មួក​សុវត្ថិភាព ចរាចរ​ផ្លូវគោក​របស់​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប៉ៃលិន បាន​បង្ហាញ​យ៉ាង​ច្បាប់​នូវ​ចរាចរណ៍ ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នកបើកបរ​យាន្ត​ជំនិះ និង​ទោច​ក្រ​យាន្ត​យន្ត ក៏​ដូច​ជា​អ្នក​ប្រើ​ប្រា ស់ ផ្លូវ​ផ្សេង​ៗ ទៀត​ដើម្បី​អនុវត្ត​ការ​ធ្វើ​ដំណើរ​ជា​ប្រចាំ​របស់​ពួក​គេ​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល និង​សុវត្ថិភាព​ផង​ដែរ ។ ម្យ៉ាងវិញទៀត​វា​ជា​ផ្នែក​មួយ ដែល​ចូលរួម​ផ្សព្វផ្សាយ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​សុវត្ថិភាព​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

សូម​បញ្ជាក់​ផង​ដែរ​ថា​៖ ក្នុង​ការ​បើក​យុទ្ធ​ការ​នេះ​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប៉ៃលិន បាន​រឹត​បន្តឹង​ការ​ពាក់មួក​សុវត្ថិភាព និង​ធ្វើការ​ផាកពិន័យ ព្រមទាំង​ផ្តល់​មួក​ស​វត្ថិ​ភាព​ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ ពុំ​បាន​មាន​មួក​សុវត្ថិភាព និង​ផ្តល់​មួក​ជូន​ពួក គាត់​ចំនួន​១៥២​មួក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ