ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហ៍​បរាជ័យ​ព្រោះ​ឳ​ពុក​ តែ៤០​ឆ្នាំ​ក្រោយ​ទើបដូច​បំណង

6 ឆ្នាំ មុន

Daily Mail របស់​អង់គ្លេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​នាង Madeleine Coburn បាន​ជួប​គូស្នេហ៍​លោក Bill Brookman នៅ​ឆ្នាំ​១៩៧៨…

Daily Mail របស់​អង់គ្លេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​នាង Madeleine Coburn បាន​ជួប​គូស្នេហ៍​លោក Bill Brookman នៅ​ឆ្នាំ​១៩៧៨ នៅ​ពេល​នោះ​ពួក​គេ​មាន​អាយុ​១៦​ឆ្នាំ និង​២៣​ឆ្នាំ ។ លោក Bill បាន​សុំ​នាង Madeleine ដើរ​កម្សាន្ត​នៅ​រង្គសាល​ជាមួយ​ខ្លួន ប៉ុន្តែ​កាល​ណោះ​ឳ​ពុក​របស់​នាង​មិន​អនុញ្ញាត ។ ការ​ព្យាយាម​ក្រោយមក​ទៀត​តែង​តែ​បរាជ័យ ព្រោះ​ឳ​ពុក​នាង Madeleine ជំទាស់​ក្រោម​ហេតុផល​លោក Bill មាន​ឋានៈ​ខ្ពស់ មិន​សក្តិ​សមជា​មួយ​កូនស្រី​របស់​ខ្លួន ។ ដូច្នោះ​ហើយ​អ្នក​ទាំង​ពីរ​មិន​អាច​សេពគប់​គ្នា​បាន និង​បែក​គ្នា​រហូត ។

លុះដល់​ឆ្នាំ​២០០៨ លោក​Bill និង​នាង Madeleine ជួប​គ្នា​ជា​ថ្មី​ម្តងទៀត និង​បាន​ទៅ​ដើរ​កម្សាន្ត​ជាមួយ​គ្នា ។ ប្រវត្តិ​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​វិទ្យុ BBC ផ្សាយ ដោយ​សម្ភាសន៍​លោក​Bill អាយុ​៦២​ឆ្នាំ និង​នាង Madeleine អាយុ​៥៥​ឆ្នាំ ។ អ្នក​ទាំង​ពីរ មាន​ស្រុក​កំណើត​នៅ​ក្រុង​ឡេ​ស្ទ័​រ ហើយ​លោក Bill រៀន​នៅ​សាលា​ជាមួយ​បងប្រុស​របស់​នាង Madeleine ។ ពួក​គេ​បាន​ស្គាល់គ្នា​នៅ​ពេល​លោក Bill ដឹកនាំ​រឿង​ដែល Madeleine ចូលរួម​សម្តែង ។ ក្រោយមក​លោក Bill បាន​សុំ​នាង Madeleine ទៅ​ដើរ​កម្សាន្ត នាង​ក៏​យល់ព្រម ប៉ុន្តែ​ឳ​ពុក​របស់​នាង​រារាំង ។ លោក Bill ងឿងឆ្ងល់​ថា ហេតុ​អ្វី​បានជា​នាង​បដិសេធ ព្រោះតែ​រឿង​ឳ​ពុក​រារាំង​បែប​នេះ ។ លោក​ក៏​ឈប់​ទាក់ទង​នាង​តាំងពី​ពេល​នោះ​មក ព្រោះ​ត្រូវ​គោរព​តាម​ឳ​ពុក​របស់​នាង ។

ក្រោយមក​នាង Madeleine ចូល​បម្រើ​ការងារ​ក្នុង​ពិភព​សិល្បៈ និង​មិន​បាន​រៀប​ការ​សោះ ។ ចំណែក​លោក Bill ក្លាយជា​តារា សម្តែង​មាន​ប្រពន្ធ និង​កូនប្រុស​២​នាក់ តែ​បាន​លែងលះ​គ្នា ។

នាង Madeleine និង​លោក Bill បាន​ជួប​គ្នា​ម្តងទៀត​នៅ​ឆ្នាំ​២០០៨ ។ ពេល​សហការ​គ្នា​ក្នុង​គម្រោង​របស់​សាលា​នៅ​ក្នុង​ទីក្រុង ហើយ​លោក Bill នៅ​ចាំ​នាង Madeleine ។ ពេល​នោះ​លោក Bill បបួល​នាង​ដើរ​កម្សាន្ត​សា​ជា​ថ្មី នៅ​រង្គសាល​ដែល​នាង​ធ្លាប់​បដិ​សេធ​ដោយសារ​ការ​ហាមឃាត់​ពី​ឳ​ពុក​នោះ ។

ដោយនៅ​តែ​មានចិត្ត​ស្រឡាញ់ លោក Bill សុំ​នាង Madeleine ដែល​ព្រាត់​គ្នា​អស់​រយៈ​ពេល​៤០​ឆ្នាំ​មក​ហើយ​នោះ​រៀប​ការ ហើយ​នាង​ក៏​យល់ព្រម ។ លោក Bill ថ្លែង​ថា «​ជោគ​ជតា​រាសី​បាន​នាំ​ឲ្យ​ជួប​គ្នា​ជា​ថ្មី ប៉ុន្តែ​មានរឿង​រ៉ាវ​មួយ​ចំនួន​នឹង​មាន​តម្លៃ​ដែល​យើង​បាន​រង់ចាំ​អស់​រយៈពេល​៤០​ឆ្នាំ​មក​ហើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ