ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យអាណិតនារីម្នាក់នេះណាស់បានត្រឹមតែយំសោកស្តាយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​ត្រូវ​បាន​ជន​ស​ង្ស​យ័​មួយ​ក្រុម​ជិះ​ម៉ូតូ​បី​គ្រឿង​មក​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ​បាន​សម្រេច​ហើយ​ជិះ​គេចខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាង​មុខក្រសួង​ការងារ តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​ត្រូវ​បាន​ជន​ស​ង្ស​យ័​មួយ​ក្រុម​ជិះ​ម៉ូតូ​បី​គ្រឿង​មក​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ​បាន​សម្រេច​ហើយ​ជិះ​គេចខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាង​មុខក្រសួង​ការងារ តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

នារី​រង​គ្រោះ​មានឈ្មោះ ក​.​ណ​.​គ អាយុ​២៦​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ក្រោយ​ផ្សារ​ទឹកថ្លា​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​ចំការ​ចេក ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បើ​តាម​សម្តី​ពី​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១DJ-១៧៨៦ ទើបតែ​ជិះ​ចេញ​មក​ពី​កន្លែងធ្វើការ​នៅ​ម្តុំ​ទួល​គោក​បំណង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​មិន​ចាំ​ម៉ាក​ជិះ​មក​ពីក្រោយ​ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដែល​ជន​រង​គ្រោះ​ស្ពាយ​នៅ​ខាង​មុខ​បាន​សម្រេច​ហើយ​នាំ​គ្នា​ជិះ​គេចខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​ជន​រង​គ្រោះ​យំសោក​ស្តាយ​ដែល​បាន​បាត់បង់​ទ្រព្យសម្បត្តិ​របស់​ខ្លួន​នៅ​នឹង​កន្លែង​កើតហេតុ ។ នៅ​ក្នុង​កាបូប​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​យក​ទៅ​រួម​មាន​ទូរ​សព្ទ័​ដៃ​១​គ្រឿង កាត​ATM ២​សន្លឹក អត្តសញ្ញាណប័ណ្ណ​១​មួយ​សន្លឹក និង​លុយ​ជាង​៥០​ដុល្លារ​ផង​ដែរ ។ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១​ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ