ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ ​បន្ត​ផ្សព្វផ្សាយ​អំពី​តម្លៃ​ទឹក​ថ្មី​​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គ​នាយិការ​រង​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​តម្លៃ​ទឹក​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ អគ្គ​នាយិការ​រង​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​តម្លៃ​ទឹក​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ មាន​ចំនួន​១៤៧ បណ្តាញ ក្នុង​នោះ​បងប្អូន​ប្រជាជន​ចំនួន​២៧​គ្រួសារ​ទទួល​បានការ​ឯក ភាព​ចូលរួម​ស្តាប់​ការ​ផ្សព្វផ្សាយ ហើយ​បាន​លើក​ឡើង​នូវ​ច​ម្ង​ល់​និង សំណួរ​ជា​ច្រើន​និង​ដោះស្រាយ​។

លោកស្រី ងិ​ន ច​ន្ទ្រា អគ្គ​នាយិកា​រង​នៃ​អគ្គនាយកដ្ឋាន​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ទទួល​បន្ទុក ការងារ​អាជីវកម្ម​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា ការ​ផលិត​ទឹក​ស្អាត​របស់​អគ្គនាយក ដ្ឋាន​គឺ​មាន គុណភាព​អាច ពិសារ​ដោយ​ផ្ទាល​ពី​ក្បាល​រ៉ូ​ប៊ី​ណេ ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ហើយ​មាន​តម្លៃ​ទាប ជាង​ថ្លៃដើម​ផលិត​ទៅ​តាម​ការ​ប្រើប្រាស់​ជាក់ ស្តែង ។

លោកស្រី ងិ​ន ច​ន្ទ្រា បាន​បញ្ជាក់​ថា អំពី​តម្លៃ​ទឹក​ស្អាត​ដែល​រដ្ឋាករទឹក​ស្វយ័ត​ក្រុង ភ្នំពេញ​ដាក់​ឲ្យ​អនុវត្តន៍​ពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៧​នោះ គឺ​មាន​តម្លៃប្រែប្រួល​ទៅ​តាម បរិមាណ​ប្រើប្រាស់​ក្នុង​នោះ​បើ​បរិមាណ​ប្រើប្រាស់​មិន​លើស​ពី​៣​ម៉ែត្រ​គីប​ក្នុង​មួយ​ខែ គឺ​មាន​តម្លៃ ៤០០​រៀល​ក្នុង​មួយ​ម៉ែត្រ​គីប ។ បើ​បរិមាណ​ប្រើប្រាស់​មិន​លើស​ពី​៧​ម៉ែត្រ​គីប​ក្នុង​មួយ​ខែ​គឺ​មាន​តម្លៃ​៥០០​រៀល​ក្នុង​មួយ​ម៉ែត្រ​គីប​។ បរិមាណ​ប្រើប្រាស់​មិន​លើស​ពី​១៥​ម៉ែត្រ​គីប​គឺ មាន​តម្លៃ​៧៧០​រៀល​ក្នុង​មួយ​ម៉ែត្រ​គីប ។ បរិមាណ​មិន​លើស​ពី​៥០​ម៉ែត្រ​គីប​គឺ​តម្លៃ​១០១០​រៀល ក្នុង​មួយ​ម៉ែត្រ​គីប ។ ហើយ​បើ​លើស​ពី​៥០​ម៉ែត្រ​គីប​គឺ​មាន​តម្លៃ​១.២៧០​រៀល​ក្នុង​មួយ​ម៉ែត្រ​គីប ។

លោកស្រី​អគ្គ​នាយិការ​រូប​នោះ​បាន​បន្ថែម​ថា ចំពោះ​ស្ថាប័នរដ្ឋ​និង​តំណាង​ចែកចាយ​គឺ គ្រប់​បរិមាណ​ប្រើប្រាស់​ទាំងអស់​មាន​តម្លៃ​១០៣០​រៀល​ក្នុង​មួយ​ម៉ែត្រ​គីប ។ ដោយឡែក​ទីតាំង អាជីវកម្ម សេវាកម្ម ឧស្សាហកម្ម អង្គភាព​ស្វយ័ត និង​អ្នកលក់​បន្ត​គឺ​មាន​តម្លៃ​តាម​បរិមាណ ប្រើប្រាស់​ដូច​ជា បើ​ប្រើប្រាស់​មិន​លើស​ពី​១០០​ម៉ែត្រ​គីប មាន​តម្លៃ​៩៥០​រៀល ក្នុង​មួយ​ម៉ែត្រ​គីប ។ បើ​ប្រើប្រាស់ ពី​១០១​ដល់​២០០​ម៉ែត្រ​គីប មាន​តម្លៃ​១.១៥០​រៀល​ក្នុង​មួយ​ម៉ែត្រ​គីប ។ បើ​ប្រើប្រាស់​ពី​២០១​ដល់ ៥០០​ម៉ែត្រ​គីប មាន​តម្លៃ​១.៣៥០​រៀល​ក្នុង​មួយ​ម៉ែត្រ​គីប ។ ចំណែក​ការ​ប្រើប្រាស់​លើស​ពី​៥០០ ម៉ែត្រ​គីប​ឡើង​ទៅ គឺ​មាន​តម្លៃ​១.៤៥០​រៀល​ក្នុង​មួយ ម៉ែត្រ​គីប ។

លោកស្រី​ក៏​បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ផង​ដែរ​អំពី​តម្លៃ ប្រើប្រាស់​ទឹក​ដូច​ករណី​ខាងលើ​និង​កុំ​មានការ​ភ័នច្រឡំ​ថា តម្លៃ​ទឹក​មានការ​កើនឡើង ខណ ដែល​តម្លៃ​ទឹក​ថ្មី​នេះ មាន​តម្លៃ​ទាប​ជាង​ថ្លៃដើម​ផលិត​តាម​ការ​ប្រើប្រាស់​ជាក់ស្តែង លើ​តម្លៃ​ដើម ផលិត​៩៨០​រៀល​ក្នុង​មួយ​ម៉ែត្រ​គីប ។

អត្ថបទសរសេរ ដោយ