ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​កាច ​ផែ សុ​ផា​ន់​ណា រៀប​ការ ​ខណៈ​មានកូន​ទៅ​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​ផែ សុ​ផា​ន់​ណា បាន​រៀប​ការ​ជាមួយ​អតីត​តារា​សម្តែង​អ្នក​នាង​សា​សា ខេត កាលពី​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០១៧ ខណៈ​អ្នក​ទាំង​២​បាន​រួមរស់​នឹង​គ្នា​មានកូន​ប្រុស​អាយុ​ជិត​មួយ​ឆ្នាំទៅ​ហើយ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​ផែ សុ​ផា​ន់​ណា បាន​រៀប​ការ​ជាមួយ​អតីត​តារា​សម្តែង​អ្នក​នាង​សា​សា ខេត កាលពី​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០១៧ ខណៈ​អ្នក​ទាំង​២​បាន​រួមរស់​នឹង​គ្នា​មានកូន​ប្រុស​អាយុ​ជិត​មួយ​ឆ្នាំទៅ​ហើយ ។

ក្នុង​ទឹកមុខ​រីករាយ​រំលេច​ដោយ​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ឈរ​ទទួលភ្ញៀវ​លោក​ផែ សុ​ផា​ន់​ណា បញ្ជាក់​ថា «​ចំណង​ស្នេហ៍​រវាង​ខ្ញុំ និង​ភរិយា​ដែល​ស្រឡាញ់​គ្នា​៥​ឆ្នាំ ទើប បាន​ដល់​ចំណងអាពាហ៍ពិពាហ៍​ទាំង​មានកូន បន្ទាប់​ពី​កន្លង​ទៅ​យើង​ទាំង​២​សុទ្ធតែ​ជួប​វិបត្តិ​គ្រូ​សារ​ទាំង​សងខាង ។

យ៉ាងណាមិញ​ខ្ញុំ​បាន​បំបែក​ការ​បដិសេធ ដោយ​ចាប់តាំងពី​ពួក​យើង​បាន​ស្រឡាញ់​គ្នា​មក ខំ​រកស៊ី​រហូត​ពេល​ពពោះ​កូនប្រុស​មក​ស្រាប់តែ​មុខ​ជំនួញ​ចេះ​តែ​ហក់​ទៅ​មុខ គឺ​រក​ទទួលទាន​បាន​ផល​ជា​បន្តបន្ទាប់​រហូត​បាន​ទិញ​ផ្ទះ ទិញ​ឡាន​ដោយ​ខ្លួនឯង​ទៀត ។ ចំណុច​ទាំង​អស់នេះ​ហើយ ទើប​ចាស់ទុំ​គាត់​គិត​ថា នេះ​អាច​ជា​គូ​ន​និស្ស័យ​ពី​បុព្វេ​ទើប​យើង​បាន​សាង​រូបភាព ល្អ​ៗ​ចេះ​តែ​ទទួល​បាន​ផល​លាភ​ចូល ហើយ​តាំងពី​មានកូន​ប្រុស​ម្នាក់​នេះ​មក ដូច​ជា​នាំ​លាភ​សំណាង ដល់​មាតាបិតា​រហូត សូ​ម្បី​តែ​ថវិកា​រៀប​មង្គលការ​ក៏​ខ្ញុំ និង​ភរិយា​ចំណាយ​ច្រើន​សឹងតែ​១០០% តែ​២​នាក់​ហើយ​ខ្ញុំ​ក៏​មានការ​ងារ​ធ្វើ​ជា​មន្ត្រី រាជការ​នៅ​ក្រសួងមហាផ្ទៃ​ទៀត ។ ទាំងនេះ​ជា​បំណង​ដែល​ខ្ញុំ​ចង់បាន​តាំងពី​យូរ​មក​ហើយ​ថា បើ​មាន​ប្រពន្ធ​ត្រូវ​តែ​រៀប​ការ​ទាល់់តែ​មាន​លុយ​ខ្លួនឯង​មានផ្ទះ មាន​ឡាន ឥឡូវ​ជួប​ដូច​បំណង​មែន​» ។

លោក​ផែ សុ​ផា​ន់​ណា ជា​តារា​សម្តែង​និយម​ដើរតួ​កាច ហើយ​ភាគច្រើន​សម្តែង​រឿង​ភាគ​របស់​ផលិតកម្ម ល្បី​ៗ​មួយ​ចំនួន ។ លើស​ពី​នេះ​លោក​សម្តែង​ចម្រៀង​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ហង្ស​មាស​ញឹកញាប់ ព្រមទាំង​ផលិតកម្ម​ផ្សេង​ទៀត ។ ស្នាដៃ​ចុង​ក្រោយ​ដែល​លោក​ផែ សុ​ផា​ន់​ណា សម្តែង​គឺ​រឿង​«​ភក្តី​ស្នេហ៍​ទ្វេ​ភព ឬ​ទុំ​ទាវ​»​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ភី​អិន​អិន សម្តែង​ជា​តួ​កាច ។

ចំណែក​អ្នក​នាង​សា​សា ខេត បាន​ថ្លែង​ថា​«​ក្រោយ​រៀប​ការ​នាង​ខ្ញុំ និង​ស្វាមី​ផ្អាក​អាជីព​សិល្បៈ បើ​នាង​ខ្ញុំ​វិញ​ឈប់​ទាំងស្រុង​ដើម្បី​មើលថែ​ទាំ​កូន និង​មុខរបរ​ព្រោះថា​ការ​ហើយ​នាង​ខ្ញុំ និង​ស្វាមី​ត្រៀម​បង្កើត​មុខរបរ​មួយ​ពីរ​ទៀត​ដែល​រឹតតែ​មមាញឹក ។

ចំពោះ​ប្តី​របស់​នាង​ខ្ញុំ​ស្រេច​តែ​ចិត្ត បើ​គាត់​ចង់​បន្ត​សម្តែង​ក៏​មិន​ថា​អី ហើយ​មិន​ប្រចណ្ឌ​ទេ ព្រោះ​ស្គាល់គ្នា​ជាង​៥​ឆ្នាំ​មាន​ដល់​ទៅ​កូន​ជា​ចំណងដៃ មិន​គិត​រឿង​ប្រចណ្ឌ​ឡើយ ព្រោះ​យើង​ក៏​ធ្លាប់​ប្រឡូក​សិល្បៈ​ដឹង​ច្រើន​ពី​រង្វង់​សិល្បៈ ។ យ៉ាងណា​សប្បាយចិត្ត​ដែល​នាង​ខ្ញុំ និង​ស្វាមី​បាន​សម្រេច​បំណង​ចូល​រោងការ​តាម​ប្រពៃណី សំពះ​ក្បាល​ដល់​កន្ទេល​ជូន​ចាស់ទុំ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ