ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងកុន​ថ្មី​សន្លាង​មួយ​នឹង​ត្រៀម​បើក​នៅ​ក្នុង​ផ្សារ​កុងតឺន័រ​ដ៏​ធំ​ជាងគេ​នៅ​ទីក្រុង​ភ្នំពេញ

6 ឆ្នាំ មុន

ក្នុង​ពេល​ឆាប់​ៗ​នេះ រោងកុន​ដ៏​ថ្មី​សន្លាង​មួយ​នឹង​ត្រៀម​បើកទ្វារ​នៅ​ក្នុង​ផ្សារ​កុងតឺន័រ មួយ​ឈ្មោះ​ថា ផ្សារ​កុងតឺន័រ 2040 សាងសង់​លើ​ទឹកដី​ជិត​២​ហិ​កតា ដែល​ចាត់ទុកជា​ផ្សារ​កុងតឺន័រ​ដ៏​ធំ​ជាងគេ​នៅ​ទីក្រុង​ភ្នំពេញ មា​នទី​តាំងនៅ​ចំ​កណ្តាល​ទីក្រុង​នៅ​ទីប្រជុំជន ស្ថិត​​លើ​ផ្លូវ​សុធារស ជិត​ផ្សារ​ទំនើប…

ក្នុង​ពេល​ឆាប់​ៗ​នេះ រោងកុន​ដ៏​ថ្មី​សន្លាង​មួយ​នឹង​ត្រៀម​បើកទ្វារ​នៅ​ក្នុង​ផ្សារ​កុងតឺន័រ មួយ​ឈ្មោះ​ថា ផ្សារ​កុងតឺន័រ 2040 សាងសង់​លើ​ទឹកដី​ជិត​២​ហិ​កតា ដែល​ចាត់ទុកជា​ផ្សារ​កុងតឺន័រ​ដ៏​ធំ​ជាងគេ​នៅ​ទីក្រុង​ភ្នំពេញ មា​នទី​តាំងនៅ​ចំ​កណ្តាល​ទីក្រុង​នៅ​ទីប្រជុំជន ស្ថិត​​លើ​ផ្លូវ​សុធារស ជិត​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​ទី​1 និង​នៅ​ជិត​ទីក្រុង​កោះ​ពេជ្រ ដែល​បង្កើត​ឡើង​ដោយ​អ្នកជំនួញ​ជនជាតិ​ខ្មែរ និង សិង្ហ​បុរី ។

រោងកុន​ថ្មី​ដ៏​ថ្មី​សន្លាង​នេះ នឹង​បើក​នៅ​ក្នុង​ផ្នែក​មួយ​ក្នុង​ចំណោម​ផ្នែក​ទាំង​៤​របស់​ផ្សារ​កុងតឺន័រ 2040 ដែល​មានឈ្មោះ​ថា ផ្នែក Chill Zone ដែល​ជា​ផ្នែក​មាន​បំពាក់​ម៉ាស៊ីន​ត្រជាក់ អម​ដោយ​ហាង​ទំនើប​ៗ​ជា​ច្រើន ។ បើ​និយាយ​ពី​ការ​រចនា​ក្នុង​រោងកុន​វិញ មាន​សភាព​ខុស​ប្លែក​ពី​រោងកុន​ដទៃ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ដោយសារ​តែ​រោងកុន​ទាំងមូល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​កុងតឺន័រ​តែ​ម្តង ជាមួយនឹង​កៅអីអង្គុយ​ប្រកបដោយ​ផាសុកភាព និង​ប្រព័ន្ធ​បំពង​សំលេង (Sound System) ទំនើប​ទាន់សម័យ ដូច្នេះ​បងប្អូន​ទាំងអស់​ដែល​ចូល​ទស្សនា​ខ្សែភាពយន្ត​ច្បាស់​ជា​មាន​ភាព​ប្លែក​ភ្នែក​មិន​ខាន ។ រោងកុន​របស់​ផ្សារ​កុងតឺន័រ 2040 នឹង​មាន​បញ្ចាំង​ខ្សែភាពយន្ត​ខ្មែរ និង​ភាពយន្ត​បរទេស​ថ្មី​ៗ​ជាមួយ​តម្លៃ​ពិសេស​សមរម្យ​ផង​ដែរ ។

បច្ចុប្បន្ន​នេះ គម្រោង​ផ្សារ​កុងតឺន័រ​នេះ កំពុង​តែ​ចាប់ផ្តើម​ការ​សាងសង់ ហើយនឹង​ឈាន​ទៅ​បញ្ចប់​នៅ​ក្នុង​ខែវិច្ឆិកា​ខាង​មុខ ។ រហូត​មក​ដល់​ពេល​នេះ មាន​អតិថិជន​ជា​ច្រើន​មក​ធ្វើការ​កក់​តូប​រហូត​ដល់ 80% ចំណែកឯ​ផ្នែក​ខាង PUB វិញ គឺ​ទទួល​បានការ​កក់​ពេញ​ចាប់តាំងពី​ពេល​បើក​គំរោង​លក់​ភ្លាម​ៗ​មក​ម្ល៉េះ ដោយសារ​តែ​តូប​នៅ​ផ្សារ​កុងតឺន័រ 2040 មាន​តម្លៃ​សមរម្យ ព្រមទាំង​ទីតាំង​ល្អ ។ សម្រាប់​ចំពោះ​បងប្អូន​អាជីវករ​ដែល​មាន​បំណង​ចង់​ជួល​តូប​បន្ត សូម​មេត្តា​ទាក់ទង​តាម​លេខ​ទូរស័ព្ទ 086 40 20 40, 099 204020 & 0889 204020 ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ