ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស​ច្រើន​ម្ល៉េះ​រក​ឃើញ​ក្នុង​លូ​ទឹក​ស្អុយ

6 ឆ្នាំ មុន

ស្វី​ស ៖ តាម​ប្រភព​ព័ត៌មាន CNN Money បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​មាស​ជា​ច្រើន​ក្នុង​លូ​ទឹក​ស្អុយ​ប្រទេស​ស្វ៊ី​ស ដែល​មាន​តម្លៃ​សរុប​ជាង​២​លាន​ដុល្លា​r​សហរដ្ឋអាមេរិក​។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​មាស​នៅ​ក្នុង​កន្លែង​ដែល​មិន​ទំនង​ដូច​ជា ៖…

ស្វី​ស ៖ តាម​ប្រភព​ព័ត៌មាន CNN Money បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​មាស​ជា​ច្រើន​ក្នុង​លូ​ទឹក​ស្អុយ​ប្រទេស​ស្វ៊ី​ស ដែល​មាន​តម្លៃ​សរុប​ជាង​២​លាន​ដុល្លា​r​សហរដ្ឋអាមេរិក​។

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​មាស​នៅ​ក្នុង​កន្លែង​ដែល​មិន​ទំនង​ដូច​ជា ៖ ទឹក​ស្អុយ និង​រោងចក្រ​សំអាត​ទឹក​កខ្វក់​។

យោង​តាម​ការ​សិក្សា​មួយ​ដោយ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ជល​វប្បដ្ឋាន Eawag បានឱ្យ​ដឹង​ថា មាស​ប្រមាណ​៩៥​ផោន​ត្រូវ​បាន​ហូរ​កាត់​តាម​ប្រព័ន្ធ​លូ​នៅ​ប្រទេស​ស្វ៊ី​ស​ជា​រៀង​រាល់​ឆ្នាំ​។ មាស​ដែល​បាត់បង់ គឺ​មាន​តំលៃ​ជិត​២​លាន​ដុល្លារ​ក្នុង​តម្លៃ​បច្ចុប្បន្ន​។

ក្រុម​អ្នក​ស្រាវជ្រាវ​ជឿជាក់​ថា បំណែក​តូច​ៗ​នៃ​មាស​ដែល​ហូរ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ទឹក​កខ្វក់​ចេញពី​ឧស្សាហកម្ម​នាឡិការ​ល្បីល្បាញ​របស់​ប្រទេស និង​រោងចក្រ​ចម្រាញ់​មាស។

ការ​សិក្សា​នេះ ដែល​ត្រូវ​បាន​ចាត់តាំង​ដោយ​ការិយាល័យ​សហព័ន្ធ​ស្វ៊ី​ស​សម្រាប់​បរិស្ថាន​បាន​ធ្វើការ​ស្ទង់​មតិ​លើ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ចំនួន ៦៤​នៅ​ទូ​ទាំង​ប្រទេស​។

នៅ​ផ្នែក​មួយ​នៃ​ប្រទេស​ស្វ៊ី​សភាគ​ខាងត្បូង​ដែល​ជា​ផ្ទះ​របស់​រោងចក្រ​ចម្រាញ់​មាស​ជា​ច្រើន​កម្រិត​នៃ​ការ​ឡើងថ្លៃ​លោហៈ​អាច​នឹង​មាន​តម្លៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ