ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេក​មក​មើល​ស្បែកជើង​កែង​នេះ តម្លៃ​ដល់​រាប់​លាន​ដុល្លារ

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ច្នៃ​ម៉ូ​ដ​ស្បែក​ជើង​​របស់​ចក្រភព​អង់គ្លេស Debbie Wingham បាន​បញ្ចេញ​ម៉ូ​ដ​ស្បែកជើង​កែង…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ច្នៃ​ម៉ូ​ដ​ស្បែក​ជើង​​របស់​ចក្រភព​អង់គ្លេស Debbie Wingham បាន​បញ្ចេញ​ម៉ូ​ដ​ស្បែកជើង​កែង ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​ពិភពលោក​។ តម្លៃ​របស់​វា គឺ​ទៅ​ដល់ ១៥​លាន​ដុល្លា​រ​សហ​រដ្ឋ​អាមេរិក​។

ស្បែក​ជែង​នោះ​ធ្វើ​ពី​ស្បែក​ស្រោប​ដោយ​មាស 24K ជាមួយ​ថ្នេរ​ដេរ​ធ្វើ​អំពី​សរសៃ​មាស​។ ជាមួយនឹង​នេះ វា​ដាំ​ដោយ​ពេជ្រ​ពណ៌​ផ្កាឈូក​ចំនួន​៣​គ្រាប់ និង​គ្រាប់ពេជ្រ​ដ៏​ធំ​មួយ ដែល​​វា​មាន​តម្លៃ​ដល់​ទៅ ១២.៨​ម៉ឺន​ដុល្លារ​។ វា​មាន​ដាំ​ពេជ្រ​ចំនួន​៤​គ្រាប់​ធំ​ៗ​ទៀត និង​ពេជ្រ​តូច​ៗ​ចំនួន​១​ពាន់​គ្រាប់​។ នៅ​ក​.​ស្បែកជើង គេ​ប្រើ​ប្លា​ទី​ន​មក​ច្នៃ​ធ្វើ​រូប​រាងដូចជា​ក្រែ​ម​នៅ​លើ​នំ​ខេ​ក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្បែកជើង​នេះ​ត្រូវ​បាន​បញ្ជា​ទិញ​ដោយ​ក្រុម​គ្រួសារ​មួយ​នៅ​ឌូ​បៃ ដែល​មិន​បញ្ចេញ​ឈ្មោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ