ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ទស្ស​នកិច្ច​របស់​កងទ័ព​ទិស​យោធភូមិ​ភាគ​ទី​៥

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ដំណើរ​ទស្ស​នកិច្ច​របស់​កងទ័ព​ទិស​យោធភូមិ​ភាគ​ទី​៥ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ ​តុលា ​លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុខា​វុ​ឌ្ឍី ប្រធាន​តំបន់​១ បាន​ដឹកនាំ​នាយទាហាន​ចំនួន​៦៧​នាក់​…

ខេត្តបាត់ដំបង ៖ ដំណើរ​ទស្ស​នកិច្ច​របស់​កងទ័ព​ទិស​យោធភូមិ​ភាគ​ទី​៥ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ ​តុលា ​លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុខា​វុ​ឌ្ឍី ប្រធាន​តំបន់​១ បាន​ដឹកនាំ​នាយទាហាន​ចំនួន​៦៧​នាក់​ មក​ពី​តាម​បណ្តា​អង្គភាព​ចំណុះ​តំបន់សឹករង​បន្ទាយ​មាន​ជ័យ ​តាម​ខ្សែបន្ទាត់​ព្រំដែន ​ចុះ​ធ្វើ​ទស្ស​ន​កិច្ច​សិក្សា​ស្វែង​យល់​ស្តីពី​ការ​កសាង​អង្គ​ភាព​រឹងមាំ​លើ​គ្រប់​វិស័យ​របស់ កងអនុសេនាធំ​ទី​១ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥០៥ ដែល​ឈរជើង​នៅ​ចុង​ភ្នំ​ដងរែក​ក្នុង ភូមិ​ថ្ម​រមៀល​លិច ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយ​មានជ័យ​។

ក្នុង​បទ​បង្ហាញ​របស់​ទីបញ្ជាការ​កងអនុសេនាធំ​ទី​១​ ​បាន​បញ្ជាក់​ថា អង្គភាព​នេះ​ ឈរ​ជើង​ទល់មុខ​កងទ័ព​ថៃ កង​រយ​សុ​រះ​ណា​រី​លេខ​២១៥ ចំណុះ​វរ​សេនា​ធំ​លេខ​២១​របស់​ថៃ ត្រង់​បង្គោល​សី​ម៉ា​លេខ​២៧ និង​២៨ ស្ថិត​នៅ​ភូមិ​ថ្ម​រមៀល​លិច ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលខុសត្រូវ​ភូមិសាស្ត្រ​ប្រវែង​១៣​គីឡូម៉ែត្រ​តំបន់​លក្ខ​ណៈ​ភូមិ​សាស្ត្រ​លើ​ភ្នំ និង​ជើងភ្នំ​ដងរែក តាម​បណ្តោយ​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​លេខ​៥៨ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ខេត្តឧត្តរមានជ័យ​ដែល​មាន​ប្រវែង​១៧៤​គីឡូម៉ែត្រ ហើយ​បាន​កសាង​​ទីតាំង​អង្គភាព​នេះ ​មក​តាំងពី​ថ្ងៃ​ទី​១៥​ ធ្នូ ឆ្នាំ​២០០៨ ដោយ​បាន​អនុវត្ត​តួនាទី​តាម​កាតព្វកិច្ច​ការពារ​ជាតិ និង​កសាង​អង្គ​ភាពរឹងមាំ​រហូត​បាន​ដល់​ថ្ងៃនេះ​ក្រោម​ការ​ដឹកនាំ​បទបញ្ជា​របស់​ថ្នាក់លើ​បាន​ដាក់​បទបញ្ជារ​កន្លង​មក​។

បន្ទាប់​មក ​លោក​មេបញ្ជាការ​វរ​សេនា​តូច​លេខ​៥១៤ មេបញ្ជាការ​កងអនុសេនាធំ​ទី​៣​របស់​វរ​៥១៤ កង​គាំទ្រ​ការពារ​ព្រំដែន​លេខ​៥០៣ និង​អង្គភាព​ផ្សេង​ៗ​ទៀត​តាម​ព្រំដែន បាន​ជួយ​កែ​ការ​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់ រក្សា​អនាម័យ ពង្រឹង​បន្ថែម​ទៀត​ក្នុង​ការ​ដឹកនាំ​បញ្ជា ជំរុញ​ការ​ដាំ​ដុះ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​បន្ថែម​ក្នុង​អង្គភាព​និង​គ្រួសារ​កងទ័ព ព្រមទាំង​មេបញ្ជាការ​តាម​បណ្តា​អង្គភាព​ផ្សេង​ទៀត​ដែល​បាន​មក​ចូលរួម​បាន​មាន​មតិ​កែ​លម្អ​ចំណុច​ខ្វះខាត និង​លើក​គំរូ​ល្អ​ទៅ​អនុវត្តន៍​តាម​អង្គភាព​ផ្សេង​ៗ​ទៀត​ដើម្បី​ជំរុញ​ការ​រីក​ចំរើន​ឲ្យ​កើត​មាន​ឡើង​ដូច​ៗ​គ្នា​គ្រប់​ទីកន្លែង​។

​បន្ទាប់​មក​លោក ឧត្តមសេនីយ៍ទោ អ៊ិ​ន សុខា​វុ​ឌ្ឍី ប្រធាន​តំបន់​១​បន្ទាយ​មាន​ជ័យ មេ​បញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ បាន​ថ្លែង​ថា ពិតមែនតែ​ទីកន្លែង​នៅ​ទី​នេះ​តូច​ឬ​ធំ​មិន​សំខាន់ តែ​សំខាន់​កងកម្លាំង​នៅ​ទី​នេះ​បាន​ធ្វើ​មាន​ភាពល្អ​ប្រសើរ​ឡើង​ច្រើន ហើយ​មាន​ការ​នឿយហត់​ខ្លាំង​ព្រោះ​ភូមិសាស្ត្រ​ត្រូវ​ឡើង​ចុះ​ភ្នំ ហើយ​អាច​ធ្វើ​ក្នុង​ផែនការ​ប្រឡង​ប្រណាំង​គ្រប់​ជាមួយ​កងអនុសេនាធំ​ទាំង​៦​ផ្សេង​ទៀត​ដែល​កំពុង​ឈរជើង​តាម​ព្រំដែន​ទទួល​បាន​ល​ទ្ឋ​ផល​ល្អ​ក្នុង​ឆមាស​កន្លង​ទៅ​នេះ​ដូច​គ្នា​។

អត្ថបទសរសេរ ដោយ