ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេចខ្លួនតែមួយ​ភ្លែត មាន​វិប្បដិសារីអស់​មួយជីវិត

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ ​ក្មេង​ស្រី​​​ទើប​​​អាយុ​១៥​ខែ ​បានត្រូវ​​លង់ទឹក​ស្រះ បណ្តាលឱ្យ​​ស្លាប់​យ៉ាង​អាណោច​អធម ខណៈ​​ម្តាយក៏​ជាប់​​រវល់​ដាក់​ចំណីឱ្យជ្រូក ​មិន​បាន​ចាប់​អារ​ម្ម​​ណ៍​កូន​ ធ្វើ​ឱ្យ​ម្តាយ​ស្រែក​​យំ​​រហូត​សន្លប់ ​ ដែលហេតុការណ៍រន្ធត់…

ខេត្ត​កំពង់ស្ពឺ ៖ ​ក្មេង​ស្រី​​​ទើប​​​អាយុ​១៥​ខែ ​បានត្រូវ​​លង់ទឹក​ស្រះ បណ្តាលឱ្យ​​ស្លាប់​យ៉ាង​អាណោច​អធម ខណៈ​​ម្តាយក៏​ជាប់​​រវល់​ដាក់​ចំណីឱ្យជ្រូក ​មិន​បាន​ចាប់​អារ​ម្ម​​ណ៍​កូន​ ធ្វើ​ឱ្យ​ម្តាយ​ស្រែក​​យំ​​រហូត​សន្លប់ ​ ដែលហេតុការណ៍រន្ធត់ កើត​​ឡើង​កាលពី​វេលា​ម៉ោង​០៥ និង​១៥​នាទី​ល្ងា​ច​ថ្ងៃ​ទី២៧ តុលា ​ស្ថិតនៅ​ភូមិ​ត្រាញ់​វែង ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

ប្រភពឱ្យដឹងថា ក្មេងស្រីដែលស្លាប់​​ឈ្មោះ មិន ធានី  អាយុ​15​ខែ បាន​លង់ទឹក​ស្រះ​ខាង​លិច ​ផ្ទះ​ចម្ងាយ​១៥ម៉ែត្រ ក្នុងភូមិ-ឃុំកើតហេតុ ។  បើតាម​​​ម្តាយ​ក្មេង​​ស្រី​រង​គ្រោះ​ឱ្យដែរ​ថា  មុន​ពេល​កើតហេតុ​ គាត់នៅជាមួួយកូនធម្មតា តែដល់​​ម៉ោង​ដាក់​ចំណី​ឱ្យ​​ជ្រូក​គាត់​ក៏​ទុក​កូន​​​នៅ​ក្នុងផ្ទះ ​ហើយ​ក៏​ទៅ​ដាក់​ចំណី​អោយ​ជ្រូក​ដូច​សព្វដង​។

​ក្រោយ​ពេល​ដាក់​ចំណី​​ឱ្យ​ជ្រូក​ហើយ​ ក៏​ទៅរ​កកូន​តែ​មិនឃើញ ក៏ប្រាប់ឱ្យ​អ្នក​ជិតខាងឱ្យ​​ជួយ​រក​គ្រប់​ទីកន្លែង ។ តែទី​​បំផុត ​ក៏​ចុះ​រាវ​ក្នុង​ស្រះ ក៏​ប្រទះ​ឃើញ​សាក​សព​តែ​ម្តង។ ម្តាយ​​​ក្មេង​ស្រី​រង​គ្រោះ​គ្រាន់តែឃើញ​កូន បាន​យំ​ស្ទើ​ខ្សោះ​ទឹកភ្នែក​ ​។

អត្ថបទសរសេរ ដោយ