ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លុមបេបិទ មិនឱ្យនារី​ម៉ាស្សា​សរសៃ​រហូតបម្រើផ្លូវ​ភេទ ធ្វើតទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អ​នីតិជន​នៃ​ស្នង​ការ​ដ្ឋាន​​​រាជធានី​​ភ្នំពេញ បាន​ធ្វើការ​បង្ក្រាបទីតាំង​​រកស៊ី​ជួញដូរ​ផ្លូវភេទ ជ្រក​ក្រោម​ស្លាក​ម៉ា​ស្សា​មួយ​កន្លែង ឃាត់ខ្លួន​បាន​នារី​ម៉ាស្សា​សរសៃ​ផងបម្រើ​ផ្លូវភេទ​ផង​ចំនួន​៦​នាក់ និង​មេការ​ប្រុស​ស្រី២​នាក់ នៅ​វេលា​ម៉ោង​៦​និ​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ តុលា នៅ​ហាង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង​យីហោ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អ​នីតិជន​នៃ​ស្នង​ការ​ដ្ឋាន​​​រាជធានី​​ភ្នំពេញ បាន​ធ្វើការ​បង្ក្រាបទីតាំង​​រកស៊ី​ជួញដូរ​ផ្លូវភេទ ជ្រក​ក្រោម​ស្លាក​ម៉ា​ស្សា​មួយ​កន្លែង ឃាត់ខ្លួន​បាន​នារី​ម៉ាស្សា​សរសៃ​ផងបម្រើ​ផ្លូវភេទ​ផង​ចំនួន​៦​នាក់ និង​មេការ​ប្រុស​ស្រី២​នាក់ នៅ​វេលា​ម៉ោង​៦​និ​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ តុលា នៅ​ហាង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង​យីហោ «មហាលាភ» ផ្ទះ​លេខ​២៣ ភូមិ​១ ក្រុម​១ ផ្លូវ​លេខ​៤៣០ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ប្រតិបត្តិការ​ចូល​បង្ក្រាប​ផ្ទះ​ជួញដូរ​ផ្លូវភេទ​ក្រោម​ស្លាក​ម៉ាស្សា​ស្អំ​សរសៃ​នេះ​មេការ​ស្ត្រី​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ស្រី​កា អាយុ​៣០​ឆ្នាំ និង​ម្នាក់​ទៀត​មានឈ្មោះ គិត សម្បត្តិ ភេទ​ប្រុស ជា​ម្ចាស់ផ្ទះ និង​ដកហូត​បាន​ស្រោមអនាម័យ ប្រើប្រាស់​រួច​មួយ​កំ​ភ្លូ​ស និង​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន លុយ​ចំនួន​៧០០​ដុល្លារ ទូរ​សព្ទ័​មួយ​ចំនួន ព្រមទាំង​ម៉ូតូ​ចំនួន​៣​គ្រឿង ។

មុន​នឹង​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង​ខាងលើ កម្លាំង​កា​រិ​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក​វរ​ស​នី​យ៍​ឯក ចាន់ គត្តិ​ខុ​ម ស្នងការ​រង​រាជធានី​ភ្នំពេញ និង​មានការ​អនុញាត​ពី​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា អម​សាលាដំបូង​រាជធានី ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក អោ​ក លឹ​មចាន់​ទីណា ក្រឡាបញ្ជី បាន​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ឆែកឆេរ​ផ្ទះ​ម៉ាស្សា យីហោ មហាលាភ ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​៤៣០ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​មេការ​ប្រុស​ស្រី​ចំនួន​២​នាក់ ព្រមទាំង​នារី​បម្រើ​ផ្លូវភេទ​ចំនួន​៦​នាក់ ។

បន្ទាប់​ពី​ឃាត់ខ្លួន​បាន​រួច​ហើយ ស្ត្រី​រង​គ្រោះ ព្រមទាំង​មេការ​ប្រុស​ស្រី និង​វត្ថុ​តាំង​មួយ​ចំនួន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ។ ចំណែក​ផ្ទះ​ម៉ាស្សា​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​បិទទ្វារ​ជា​បណ្តោះអាសន្ន កុំឱ្យ​ធ្លាប់ ព្រោះ​បើក​រកស៊ី​មិន​ព្រម​ចេះ​គួរសម​អ្នក​ចាប់ ៕ ​

អត្ថបទសរសេរ ដោយ