ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍វ័យក្មេង​មួយគូ​បើក​ម៉ូតូ​ពន្លះ​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​វ័យក្មេង​មួយគូ ជិះ​ម៉ូតូឌុប​គ្នា​លឿន​ពេក បាន​ជ្រុល​ទៅ​បុក​នឹង​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​ឲ្យ​អ្នក​ទាំង​ពីរ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​វ័យក្មេង​មួយគូ ជិះ​ម៉ូតូឌុប​គ្នា​លឿន​ពេក បាន​ជ្រុល​ទៅ​បុក​នឹង​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​ឲ្យ​អ្នក​ទាំង​ពីរ​រង​របួសធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​គូស្នេហ៍​វ័យក្មេង​មួយគូ មិនដឹង​ថា​ប្រញាប់​ទៅ​ណា​នោះ​ទេ បាន​ជិះ​ម៉ូតូ​ធុន​ធំ ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បន្ថែម​ល្បឿន​ឡើង​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​ឲ្យ​ម៉ូតូ​ជ្រុល​ទៅ​បុក​នឹង​បង្កាន់ដៃស្ពាន ធ្វើ​ឲ្យ​នារី​អង្គុយ​ខាងក្រោយ​រង​របួស បាក់ជើង​ខាងស្តាំ ចំណែក​បុរស​ជា​អ្នក​ឌុ​បរងរ​បួស​រយះ​មុខ និង​រយះ​ជើង​ទាំង​សងខាង​ដល់​ឆ្អឹង ហើយ​ភ្លាម​នោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។ ដោយឡែក​ម៉ូតូ​វិញ​ខ្ទាត​ចេញ​កន្លែង​កើតហេតុ​៥០០​ម៉ែត្រ ដល់​ចុងគល់​ស្ពាន​ត្រើយ​ខាងជើង​ទើប​អស់​ល្បឿន ។

ក្រោយ​ពេល​កើតហេតុ នៅ​សល់​តែ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ រង់ចាំ​ប្រគល់​ឲ្យ​ម្ចាស់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ