ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ជិះ​កាត់មុខ​សោះ ក៏​ចង់​សម្លា.ប់​ដែរ

6 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដែល​យក​ខ្សែលួស​ចង​កាត់​ផ្លូវ ថែម​ទាំង​យក​កាំភ្លើង​ឆ្នៃ​គំរាម​អ្នក​ដទៃ​ផង​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វរ​លា​ម៉ោង​១០​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​រស់នៅ​ក្នុងភូមិ​តា​ដែង​ចាស់ ឃុំ​ពោធិ​ម្រា​ល ស្រុក​ប​សេដ្ឋ…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ដែល​យក​ខ្សែលួស​ចង​កាត់​ផ្លូវ ថែម​ទាំង​យក​កាំភ្លើង​ឆ្នៃ​គំរាម​អ្នក​ដទៃ​ផង​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វរ​លា​ម៉ោង​១០​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​រស់នៅ​ក្នុងភូមិ​តា​ដែង​ចាស់ ឃុំ​ពោធិ​ម្រា​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ស្ត្រី​ដាក់​ពាក្យបណ្តឹង​ឈ្មោះ ញៀន សំអាត អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ ចំណែក​បុរស​ខាងលើ​ឈ្មោះ គង់ ជឿន អាយុ​៣២​ឆ្នាំ មុខរបរ​ធ្វើស្រែ អ្នក​ទាំំ​ង​ពីរ​រស់នៅ​ក្នុងភូមិ -​ឃុំ​ខាងលើ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​បុរស​ខាងលើ បាន​យក​ខ្សែ​លូ​ស​ចង​កាត់​ផ្លូវ​ហើយ គាប់​ជួន​ស្ត្រី​ជិះ​ម៉ូតូ​មក​ដល់ ក៏​ឈប់​ឲ្យ​ស្រាយ​លួស​ស្រាប់ តែ​បុរស​ខាងលើ​ចេញពីផ្ទះ​មក​ដោយ​ដៃ​កាន់​កាំភ្លើង​ឆ្នៃ​មក​ជាមួយ ថែម​ទាំង​និយាយ​គំរាម​ចង់​សម្លាប់​ស្ត្រី​ខាងលើ ទើប​ស្ត្រី ប្តឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

បុរស​ខាងលើ​បាន​និយាយ​ថា ខ្លួន​យក​ខ្សែ​ចង​ដាក់​កាត់មុខ​ផ្ទះ​នោះ​ដោយសារ​តែ​នៅ​ក្នុងភូមិ​នោះ​មាន​ចាស់​ៗ​ដេក​ឈឺ​នៅ​លើ​កន្ទេល​ចំនួន​២​នាក់ ហើយ​តែងតែមាន​ក្មេង​ទំនើង​ជិះ​ម៉ូតូ​បំពង​សំឡេង​លឺ​ខ្លាំង​ៗ ជា​ការ​រំខាន​ដល់​រូប​ខ្លួន និង​ចាស់​ៗ​អ្នកជំងឺ​ជា​ខ្លាំង ។

ចំណែក​ដើមបណ្តឹង​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ត្រឡប់​មកពីផ្សារ​ទិញ​អីវ៉ាន់ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់មុខ​ផ្ទះ​ជនសង្ស័យ ពេល​នោះ​ស្រាប់តែ​ឃើញ មាន​ដាក់​ខ្សែលួស​កាត់មុខ​ផ្ទះ​របស់​គេ​នោះ ពេល​ឃើញ​ខ្សែ​គាត់​ក៏​ឈប់​ប្រុង​ចុះ​ស្រាយ ប៉ុន្តែ​ស្រាប់តែ​លេចមុខ​បុរស​ខាងលើ ថែម​ទាំង​ដើរ​ចេញ​មក​យក​កាំភ្លើង​កែ​ច្នៃ​មក​ភ្ជង់​គាត់ ហើយ​និយាយ​ថា​បើក​ម៉ូតូ​លឿន​ៗ​អញ​បាញ់​ងាប់​ឥឡូវ​ហើយ ភ្លាម​ៗ​នោះ​គាត់​និយាយ​ថា ខ្ញុំ​មិន​បាន​ជិះ​ម៉ូតូ​លឿន​អី​នោះ​ទេ ពេល​នោះ​ក៏​បាន​ទាស់​ពាក្យ​សម្តី​គ្នា​តិចតួច​មានការ​ភ្ញាក់ផ្អើល ដល់​អ្នក​ជិតខាង​មក​ឃាត់​តែ​បុរស​ខាងលើ នៅ​តែ​គំរាម​ចង់​សម្លាប់​គាត់​ទើប​គាត់ ដាក់​ពាក្យបណ្តឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​ពី​បទ​គំរាម​ថា សម្លាប់​គាត់ ។

នគរបាល​បន្ត​ថា​បន្ទាប់​ពី​ទទួល​ព័ត៌មាន និង​ពាក្យបណ្តឹង​រួច​ហើយ​នោះ នគរបាល​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ខាងលើ​មក​សួរនាំ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​។​បើ​ទោះបីជា​ជនសង្ស័យ​ឆ្លើយ​ដោះសារ​យ៉ាងណា​ក៏​ដោយ​ក៏​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ