ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច​ ៖ ដាក់​ឲ្យ​បញ្ឈរ​ជើង​មន្ត្រី​ណា​ដែល​រត់ការ​ដណ្តើម​កន្លែង​គ្នា​រឿង​អាសនះ

7 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​មានការ​បែកធ្លាយ​ថា ​មន្ត្រី​ក្នុង​ជួរ​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច​មួយ​ចំនួន​​កំពុង​តែ​ស្វះ​ស្វែងរក​ជំនួយ​ ដើម្បី​ទទួល​បាន​អាស​នះក្នុង​រដ្ឋសភា ដែល​បាន​មក​ពី​ការ​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​ខាង​មុខ​នោះ មន្ត្រីជាន់ខ្ពស់​គណបក្ស​នេះ​បាន​​អះអាងថា ប្រសិនបើ​រក​ឃើញ​ករណី​នេះ​ពិតមែន​ នឹង​បញ្ឈរជើង​មន្ត្រី​នោះ​នៅ​មួយ​កន្លែង​។​ ​លោក​ ញ៉េ​ប…

​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​មានការ​បែកធ្លាយ​ថា ​មន្ត្រី​ក្នុង​ជួរ​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៉ិច​មួយ​ចំនួន​​កំពុង​តែ​ស្វះ​ស្វែងរក​ជំនួយ​ ដើម្បី​ទទួល​បាន​អាស​នះក្នុង​រដ្ឋសភា ដែល​បាន​មក​ពី​ការ​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​ខាង​មុខ​នោះ មន្ត្រីជាន់ខ្ពស់​គណបក្ស​នេះ​បាន​​អះអាងថា ប្រសិនបើ​រក​ឃើញ​ករណី​នេះ​ពិតមែន​ នឹង​បញ្ឈរជើង​មន្ត្រី​នោះ​នៅ​មួយ​កន្លែង​។​

​លោក​ ញ៉េ​ប ប៊ុ​ន​ជិន អ្នកនាំពាក្យ​គណបក្ស​ហ៊្វុន​​ស៊ិ​ន​ប៉ិច​បាន​លើក​ឡើង​ក្នុង​ស​ន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​២៧​ តុលា ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ​គណបក្ស​ថា ការ​ធ្វើការ​នៅ​ក្នុង​ជួរ​គណបក្ស​លោក​មាន​ក្រម​​វិន័យ​ច្បាប់​លាស់​សម្រាប់​មន្ត្រី​។​

​លោក​បន្ត​ថា​ ក្នុង​ជួរ​គណបក្ស​ហ៊្វុន​​ស៊ិ​ន​ប៉ិច​ត្រូវ​បាន​សម្តេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ ចាត់​តាំង​មនុស្ស​៥​នាក់​មើល​ការ​ខុស​ត្រូវ ​និង​មាន​អនុប្រធាន​ចំនួន​៩​រូប​ និង​អគ្គលេខា​ធិការ​​១​រូប​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​រាល់​បញ្ហា​នានា​។ សូម​បញ្ជាក់​ថា បើ​បក្ស​ប្រឆាំង​ត្រូវ​បាន​​រំលាយ​នោះ​ គណបក្សហ៊្វុន​​ស៊ិ​ន​ប៉ិច ​អាច​ទទួល​បាន​អាស​នះ​នៅ​រដ្ឋសភា​ប្រមាណ ៤១ អាស​នះ។​

​លោក​បញ្ជាក់​ថា​៖ « យើង​បាន​កំណត់​ហើយ សម្តេចក្រុមព្រះ​លោក​បាន​មាន​ព្រះ​បន្ធូ​ល​ហើយ​បើ​អ្នក​ណា​ហ៊ាន​បង្ខូច ឬ​បង្កើត​បញ្ហា​នៅ​ក្នុង​បក្ស នោះ​ទុក​គាត់​មួយ​កន្លែង »​។ ចំពោះ​​ព័ត៌មាន​ថា ​មាន​មន្ត្រី​មួយ​ចំនួន​រត់ការ​ចង់បាន​តំណែង​ពី​ការ​បែងចែក​អាសនៈ​របស់​​គណបក្ស​សង្គ្រោះ​ជាតិ អ្នកនាំពាក្យ​គណបក្ស​ហ៊្វុន​​ស៊ិ​ន​ប៉ិច បញ្ជាក់​ថា​ មិន​មាន​មន្ត្រី​ណា​រត់ការ​ចង់បាន​តំណែង​តំណាងរាស្ត្រ​នោះ​ទេ ហើយ​អ្នក​ណា​ដែល​ហ៊ាន​បង្ក​បញ្ហា​រឿង​រត់ការ​នេះ គឺ​មន្ត្រី​នោះ​នឹង​យក​មក​ទុក​មួយ​កន្លែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ