ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជំងឺមហារីក​កើតឡើង​ពី​អ្វី​ឲ្យ​ពិតប្រាកដ?

6 ឆ្នាំ មុន
  • ភ្នំពេញ

នាំ​មក​ជូន​ដោយ Forte Insurance រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក គឺជា​ជំងឺ​កាច​សាហាវ តែ​ទោះជា​យ៉ាងណា​ជំងឺមហារីក​ទាំងអស់ គឺ​អាច​បង្ការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ព្យាបាល​ជា​សះស្បើយ…

នាំ​មក​ជូន​ដោយ Forte Insurance

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក គឺជា​ជំងឺ​កាច​សាហាវ តែ​ទោះជា​យ៉ាងណា​ជំងឺមហារីក​ទាំងអស់ គឺ​អាច​បង្ការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ព្យាបាល​ជា​សះស្បើយ បើសិន​ជា​​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​យល់​ដឹង​ពី​ការ​បង្ការ ក៏​ដូច​ជា​មក​ពិនិត្យ និង​ព្យាបាល​បាន​ទាន់​ពេលវេលា ។

នៅ​កម្ពុជា​ជំងឺមហារីក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា កើត​មាន​លើ​ស្ត្រី​ខ្មែរ គឺ​មាន​មហារីក​មាត់ស្បូន មហារីក​សុដន់ មហារីក​ថ្លើម មហារីក​សួត មហារីក​ពោះវៀនធំ មហារីក​ក្រអូមមាត់ ។ ចំណែក​បុរស​វិញ គឺ​រក​ឃើញ​មាន​កើត​ច្រើន​នូវ មហារីក​ថ្លើម មហារីក​សួត មហារីក​ក្រពះ​ជាដើម ។

លោក​សាស្ត្រាចារ្យ អ៊ា​វ សុខា ប្រធាន​ផ្នែក​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ថ្លែង​នៅ​នូវ​ឯ​វេទិកា​សុខភាព មួយ​ស្តី​ពី «​ការ​បង្ការ​ជំងឺមហារីក​» ក្រោម​កិច្ចសហការ​ជាមួយ​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា បាន​អះអាង​ថា ឃាតករ​មួយ​ក្នុង​ចំណោម​ឃាតករ​​ទាំង​១០ ដែល​សម្លាប់​ប្រជាជន​ខ្មែរ​ច្រើន​ជាងគេ​បំផុត គឺ «​ជំងឺមហារីក​»​។ យោង​តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ថា នៅ​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ប្រជាពលរដ្ឋ​ខ្មែរ ប្រហែល​១៥,០០០​នាក់​កើត​ជំងឺមហារីក និង​ជាង​១០,០០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​»​។

សាស្ត្រាចារ្យ អ៊ា​វ សុខា បាន​ថ្លែង​ឲ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់ មាន​កត្តា​ជា​ច្រើន​ដែល​អាច​បង្ក​ឲ្យ​កើត​ជំងឺមហារីក ក្នុង​នោះ​មាន​រួម​មាន ៖

​+ កត្តា​សេ​នេ​ទិ​ក ឬ ហ្សែ​ន​ដែល​កើតមក​មាន​មិន​ប្រក្រតី​ពី​កំណើត
​+ កត្តា​ចំណីអាហារ
​+ កត្តា​ការ​ធ្វើ​លំ​ហាត់ប្រាណ
​+ កត្តា​ជក់បារី
​+ កត្តា​ទទួលទាន​សុរា
​+ កត្តា​គីមី
​+ កត្តា​បរិយាកាស​ខាងក្រៅ​ជាដើម

សាស្ត្រាចារ្យ​បាន​បន្ត​ថា កត្តា​ដែល​បាន​រៀបរាប់​ខាងលើ បាន​ធ្វើ​ឲ្យ​មានការ​ខូច​ហ្សែ​ន ៣ ប្រភេទ ដែល​បណ្តាល​ឲ្យ​កើត​មហារីក​តែ​ម្តង ដែល​ហ្សែ​ន​ទាំង ៣ ប្រភេទ​នោះ រួម​មាន​៖

(១)- អង់កូ​ហ្សែ​ន ដែល​មាន​តួនាទី​ធ្វើ​ឲ្យ​កោសិកាលូតលាស់​ចែក​ខ្លួន​រហូត​,
(២)- សាប់​ប្រេស​សឺ គឺ​ទប់​មិន​ឲ្យ​កោសិកា​ចែក​ខ្លួន​, និង
(៣)- DNA Prepare នៅ​ពេល​ហ្សែ​ន​ខូច វា​ជា​អ្នក​ជួសជុល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ