ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​រឿង​ក្តី​លោក សម រ​ង្ស៊ី នៅ​ថ្ងៃ​ទី​១​ វិច្ឆិកា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​នឹង​ប្រកាស​សំណុំរឿង​ក្តី​អតីត​ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី នៅ​ថ្ងៃ​ទី​១​ ខែវិច្ឆិកា បន្ទាប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ខែតុលា​ ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​នឹង​ប្រកាស​សំណុំរឿង​ក្តី​អតីត​ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី នៅ​ថ្ងៃ​ទី​១​ ខែវិច្ឆិកា បន្ទាប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ខែតុលា​ ឆ្នាំ​២០១៧ ត្រូវ​បាន​ចៅក្រម​តុលាការ​កំពូល​លោក ឃឹម ប៉ុន យក​មក​បើក​សវនា​ការ​។

ទោះបី​មេធាវី​ការពារ​ក្តី​លោក សំ សុ​គង់ បាន​ដាក់​ពាក្យសុំ​ពន្យា​​ពេល​សវនាការ​ដោយ​សារ​លោក​មាន​ជំងឺ​គ្រុនក្តៅ​ខ្លាំង​មិន​អាច​ចូលរួម​សវនាការ​បាន​ក៏​ដោយ អង្គ​សវនាការ​នៅ​​បន្ត​ជា​ធម្មតា តែ​តំណាង​មហាអយ្យការ​ស្នើ​ឲ្យ​បន្ត​នីតិវិធី​ ពីព្រោះ​រឿង​ក្តី​នេះ​ជា​រឿង​មជ្ឈឹ​ម ហើយ​លោក​ចៅក្រម​ក៏​សម្រេច​បន្ត​សវនាការ​។ ទោះជា​យ៉ាងណា​រឿង​ក្តី​នេះ តុលាការ​សម្រេច ​និង​ធ្វើការ​ប្រកាស​សា​លដីកា​នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ សម្រាប់​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ ។

ជនជាប់ចោទ សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ពិន័យ​១០​លាន​រៀល​ចូល​ថវិការដ្ឋ និង​បង្គាប់​ឲ្យ​សង់ជំងឺចិត្ត​១៥០​លាន​រៀល​ទៅ​សម្តេច​​អគ្គ​មហា​ពញាចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ពី​បទ​បទ​បរិហារកេរ្តិ៍​សាធា​រណៈ។

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​១៧ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៥ ​លោក សម រ​ង្ស៊ី បាន​រិះគន់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook) របស់​ខ្លួន នៃ​ការ​កើត​ថ្ងៃ​៧​មក​រា ឆ្នាំ​១៩៧៩ ថា របប​រដ្ឋ​កម្ពុជា ដឹក​នាំ​ដោយ​លោក ហេង សំ​រិ​ន បាន​បង្គាប់​តុលាការ​ឲ្យ​កាត់ទោស​ប្រហារជីវិត​សម្ដេចព្រះ​នរោត្តម សីហ​នុ ដោយ​ចោទ​ព្រះ​អង្គជា​ជន​ក្បត់ជាតិ​។​ ករណី​នេះ​ត្រូវ​បាន​លោក គី តិច មេធាវី​តំណាង​លោក ហេង សំ​រិ​ន ប្ដឹង​លោក សម រ​ង្ស៊ី ពី​បទ​បរិហារកេរ្តិ៍​សាធារណៈ ដោយ​​ចោទ​ថា ការ​ផ្សព្វផ្សាយ​នេះ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​គ្មាន​ឯកសារ​ច្បាស់​លាស់​៕

កែសម្រួលដោយ