ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ​៖ ពលរដ្ឋ​អ្នក​សារព័ត៌មាន​អាច​នឹង​ជួប​បញ្ហា​!

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ លោក អ៊ុ​ក គឺម​សេង​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​​ថា​ ពលរដ្ឋ​អ្នក​សារព័ត៌មាន​នឹង​ជួប​បញ្ហា​ដោយសារ​ពួក​គាត់​គ្មាន​ស្ថាន​ប័ន​ពិត​ប្រាកដ និង​គ្មាន​ប័ណ្ណ​សម្គាល់​ដែល​ចេញ​ដោយ​ស្ថាប័ន​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​ ឬ​ក្រុមហ៊ុន​។ ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​បែប​នេះ​នៅ​ឯ​វេទិកា​ប្រចាំឆ្នាំ​ស្តី​ពី​ការ​ភ្ជាប់​​ទំនាក់ទំនង​ពលរដ្ឋ​សារព័ត៌មាន…

​រាជធានី​ភ្នំពេញ​ ៖ លោក អ៊ុ​ក គឺម​សេង​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​​ថា​ ពលរដ្ឋ​អ្នក​សារព័ត៌មាន​នឹង​ជួប​បញ្ហា​ដោយសារ​ពួក​គាត់​គ្មាន​ស្ថាន​ប័ន​ពិត​ប្រាកដ និង​គ្មាន​ប័ណ្ណ​សម្គាល់​ដែល​ចេញ​ដោយ​ស្ថាប័ន​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​ ឬ​ក្រុមហ៊ុន​។ ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​បែប​នេះ​នៅ​ឯ​វេទិកា​ប្រចាំឆ្នាំ​ស្តី​ពី​ការ​ភ្ជាប់​​ទំនាក់ទំនង​ពលរដ្ឋ​សារព័ត៌មាន ជាមួយ​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ ​និង​និស្សិត​សារ​ព័ត៌​​មាននៅ​សណ្ឋាគារ​សាន់​​វេ ដែល​មាន​អ្នកចូលរួម​ជាង​១០០​នាក់​មក​ពី​ខេត្ត​-ក្រុង​។​

​លោក​បន្ត​ថា​៖ «​ពួក​គាត់​អាច​ផ្សាយ​តាម​ប្លុក ឬ​បណ្តាញ​សង្គម​បាន​។ តែ​គាត់​អាច​សរសេរ​​​ព័ត៌មាន​បាន ទោះបីជា​មិនមែន​ជា​ព័ត៌មាន​អាជីព​ក្តី​»​។ លោក​បាន​បន្ថែម​ថា ​អ្នក​សារព័ត៌មាន​មិន​អាជីព​គួរតែ​បង្កើន​ឲ្យ​មានការ​បញ្ជាក់​ពី​អាជ្ញាធរ ឬ​ស្ថាប័ន​ដែល​ច្បាប់​អនុញ្ញាត ព្រោះ​នៅ​ពេល​ណា​សរសេរ​គ្មាន​វិជ្ជាជីវៈ​ទេ ព័ត៌មាន​នោះ​វា​ក្លាយជា​ព័ត៌មាន​មិន​ពិត​។​

​លោក អ៊ុ​ក គឺ​ម​សេង បន្ថែម​ទៀត​ថា ៖​ ក្លឹ​ប​អ្នក​សារព័ត៌មាន​គួរ​ជួយ​ពលរដ្ឋ​អ្នក​សារ​ព័ត៌មាន​ក្នុង​ការ​សរសេរ​ព័ត៌មាន​នេះ​។ លោក​ថា ​ចំពោះ​អ្នក​សារព័ត៌មាន​អាជីព​មានការ​ទទួលខុសត្រូវ​ និង​មានការ​ប្រយ័ត្ន​ប្រជែង​។ ​តែ​សម្រាប់​ពលរដ្ឋ​សារព័ត៌មាន​ខ្លះ​សរសេរ​តែ​មួយ​ចំហៀង​។ ​នៅ​ពេល​នេះ​ចង់​បង្ហាញ​ថា ​នៅ​ពេល​ណា​ដែល​ពលរដ្ឋ​អ្នក​សារ​ព័ត៌​មាន​សរសេរ​ព័ត៌មាន​ហើយ​ត្រូវ​ផ្សាយ​នៅ​កន្លែង​ណា​។

​លោក​បាន​លើក​ឡើង​ថា ​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​គ្រោង​ប្រើ​ពេល​៣​ឆ្នាំ​ដើម្បី​​តាក់តែង​ ហើយ​ពេល​នេះ​មាន​រយៈពេល​២​ឆ្នាំ​មិន​ទាន់​ចប់​នៅឡើយ​ទេ​។ ​លោក​ថា​ នៅ​ពេល​ច្បាប់​នេះ​អនុម័ត​ឲ្យ​ប្រើប្រាស់​អ្នក​សារព័ត៌មាន​អាជីព ឬ​ប្រជាពលរដ្ឋ​ជា​អ្នក​សារ​ព័ត៌មាន​អាច​ផ្សាយ​ព័ត៌មាន​ដោយ​មិន​ចាំបាច់​សុំ​ និង​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​តាម​​ស្ថាប័នរដ្ឋ​នានា​។

​លោក ​ណុ​ប វី នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​លើក​ឡើង​ថា​ មាន​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ប្រមាណ​២០០​នាក់​ក្នុង​នោះ​ស្ត្រី​៣០%​ ត្រូវ​បាន​បណ្តុះបណ្តាល​។ លោក​ថា​ ពលរដ្ឋ​សារព័​ត៌មាន​ទាំងនោះ​មាន​មក​ពី​សកម្មជន​ព្រៃ​ឡង់ កម្មករ កម្មការិនី​តាម​រោងចក្រ អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​។ ​បន្ទាប់​ពី​បាន​បណ្តុះបណ្តាល​ពលរដ្ឋ​អ្នក​សារព័ត៌មាន​អាច​ថតរូប​ភាព​នៅ​កន្លែង​កើតឡើង​ផ្សាយ​តាម​បណ្តាញ​សង្គម​ផ្តល់​ជូន​ទៅ​រដ្ឋាភិបាល ​និង​អ្នក​សារព័ត៌មាន​អាជីព​។​

​លោក​បាន​និយាយ​ថា​៖ «​នៅ​កម្ពុជា​ពេល​នេះ​មានការ​ប្រើ​បណ្តាញ​សង្គម ​និង​អ៊ិ​ន​ធើរ​​ណែ​ត​គួរ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខុស​ប្លែក​ពី​មុន​»។ លោក ​ប៉ែន​ ប៉ុណ្ណា​ ប្រធាន​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​បាន​ថ្លែង​ថា ​អ្នក​សារព័ត៌មាន​ជា​អាជីព​មួយ​ដែល​ត្រូវ​មានការ​សិក្សា​ត្រឹមត្រូវ​មិនមែន​ដូច​គេ​ថា ​ឲ្យ​តែ​ចេះ​និយាយ​ ឬ​​អាច​សរសេរ​សារព័ត៌​មានបាន​នោះ​ទេ​។ លោក​ថា ​អ្នក​សារព័ត៌មាន​អាជីព «​អ្នក​សារព័ត៌មាន​ត្រូវ​តែ​និយាយ​ពី​ការ​ពិត តែ​ការ​ពិត​ខ្លះ​គេ​មិន​ឲ្យ​និយាយ​ ការ​ពិត​ខ្លះ​ប៉ះពាល់​ដល់​ក្រ​មសីល​ធម៌​ និង​ផ្លូវច្បាប់​»​។ លោក​ថា​ អ្នក​សារព័ត៌មាន​ត្រូវ​ដឹងផង​៕

កែសម្រួលដោយ