ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្វាយ​ព្រះ​ភ្លើង​រំលាយ​ព្រះ​សព​អតីត​មហាក្សត្រ​ថៃ ​ដោយ​ការ​ផ្ចិតផ្ចង់​បំផុត

6 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ថ្ងៃ​ទី​២៦ ខែតុលា ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​រំលាយ​ព្រះ​សព​អតីត​ព្រះមហាក្សត្រ ថៃ ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត ក្នុង​ពិធី​យ៉ាងពិសេស​បំផុត​មួយ​នៅ​ក្នុង​ក្រុង​បាងកក ដោយ​មាន​ការ​ដង្ហែ​ព្រះ​សព​ជា​ក្បួន​ដែល​រៀបចំ​យ៉ាង​ល្អិតល្អន់​បំផុត…

ប្រទេស​ថៃ ៖ ថ្ងៃ​ទី​២៦ ខែតុលា ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​រំលាយ​ព្រះ​សព​អតីត​ព្រះមហាក្សត្រ
ថៃ ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត ក្នុង​ពិធី​យ៉ាងពិសេស​បំផុត​មួយ​នៅ​ក្នុង​ក្រុង​បាងកក ដោយ​មាន​ការ​ដង្ហែ​ព្រះ​សព​ជា​ក្បួន​ដែល​រៀបចំ​យ៉ាង​ល្អិតល្អន់​បំផុត គឺ​ហែ​ពី​ព្រះ​បរមរាជវាំង​មុន​​ពេល​តម្កល់​ព្រះ​សព​នៅ​លើ​ព្រះ​មេរុ ។

នា​ថ្ងៃ​ពិសេស​នេះ បណ្តា​គ្រឹះស្ថានសិក្សា កន្លែងកម្សាន្ត​សប្បាយ ហាង​នានា សហ​គ្រាស ព្រមទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទាំងឡាយ​បាន​ប្រកាស​ពី​ការ​បិទទ្វារ ។ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់ទី​២៨ ខែតុលា ផ្លូវ​ធំ​ៗ​ចំនួន​១៨​ត្រូវ​បិទ​ជុំវិញ​ទីលាន​សា​ណា​ម​លួង ដូច្នេះ​នៅ​តំបន់​នេះ ពុំ​អាច​ធ្វើ​ចរាចរណ៍​បាន​ទេ ។ ផ្ទុយ​ទៅ​វិញ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ជុំវិញ​ទីតាំង​រំលាយព្រះ​សព និង​ការ​កកស្ទះ​ចរាចរណ៍ ក្រុមហ៊ុន​ដឹកជញ្ជូន​​​មួយ​ចំនួន​ស្នើ​ដឹក​មនុស្ស​ម្នា​ដោយ​មិន​យក​លុយ​នៅ​តាម​វិ​ថី​មួយ​ចំនួន ។

ចំណែក​ធនាគារ ឬ​ទីភ្នាក់ងារ​ធនាគារ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ក៏​ត្រូវ​បិទទ្វារ​ដែរ នា​ថ្ងៃ
រំលាយ​ព្រះ​សព នៅ​សល់​តែ​សេវាកម្ម​ធនាគារតាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ប៉ុណ្ណោះ ។ មាន​តែសេវាកម្ម​ព្រ​លាន​យន្តហោះ​មួយ​ទេ ដែល​នៅមានដំណើរ​ការ​ជា​ធម្មតា ។ យោង​តាម​កាសែត​ថៃ PRACHTHAI ថា ក្រៅពី​សហគ្រាស​ឯកជន​ទាំងនេះ សហគ្រាស​សា​ធារណៈ​មួយ​ចំនួន​ដូច​ជា​ប៉ុស្តិ៍​ប្រៃសណីយ៍ ឬ​ផ្សារភាគហ៊ុន ក៏​បញ្ឈប់​ដំណើរការ​ដែរ ។

ការ​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់​បំផុត​នៃ​ព្រះរាជ​ពិធីរំលាយ​ព្រះ​សព​អតីត​ព្រះមហាក្សត្រ​ថៃ​នេះ ចំណាយ​អស់​ប្រមាណ​៥០០​លាន​បាត​(​ជាង​១៣,៥លាន​ដុល្លារ​) ។ ព្រះមហាក្សត្រ​ថ្មី មហា​វ​ជ្ជ​រ៉ាឡុ​ង​កន ទ្រង់​សម្រេច​យក​ថ្ងៃ​ទី​២៦ ខែតុលាជា​ថ្ងៃ​រំលាយ​ព្រះ​សព​ព្រះ​បិតា​របស់​ព្រះ​អង្គ​ក្រោយ​ពី​ទ្រង់​ចូល​ទិវង្គត​អស់​រយៈពេល​១​ឆ្នាំនិង​១៣​ថ្ងៃ ដែល​ប្រទេស​ទាំងមូល​ត្រូវ​កាន់ទុក្ខ ។

អត្ថបទសរសេរ ដោយ