ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ៖ សូមកុំ​ពិសារ​ស្រា​ដែល​ផលិត​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​មួយ​កាលពី​ថ្ងៃ​ទី ២៥ តុលា ស្តី​ពី​ការ​បង្ក​ជំងឺ ​និង​បញ្ហា​សុខភាព ក្នុង​ព្រះរាជ​វិធី​បុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប អក​អំបុក សំពះ​ព្រះ​ខែ…

​រាជធានី​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​មួយ​កាលពី​ថ្ងៃ​ទី ២៥ តុលា ស្តី​ពី​ការ​បង្ក​ជំងឺ ​និង​បញ្ហា​សុខភាព ក្នុង​ព្រះរាជ​វិធី​បុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប អក​អំបុក សំពះ​ព្រះ​ខែ ដែល​ជា​ទូទៅ​នៅ​ក្នុង​រយៈពេល​នៃ​ពិធីបុណ្យ​ជាតិ​នេះ ប្រជាពលរដ្ឋ​តែង​តែ​ធ្វើ​ដំណើរ​មក​ចូលរួម​កម្សាន្ត​សប្បាយ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​ទី​ក​ន្លែ​ង​មួយ​​ចំនួន​ទៀត​ដែល​បាន​ប្រារព្ធធ​ពិធី​នេះ ។

ដូច្នេះ​ក្រសួងសុខាភិបាល​បាន​ធ្វើការ​ណែនាំ​ប្រជាពលរដ្ឋ​ទូទៅ​ចូលរួម​អនុវត្ត​វិធានការ​បង្កា​ជំងឺ ​និង​ថែ​រក្សា​សុខភាព ដើម្បី​ចៀស​ផុត​ពី​បញ្ហា​សុខភាព​ដូច​ជា ឈឺពោះ ក្អួត រាក​រូស ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​ចំណីអាហារ​មិន​មាន​អនាម័យ​ស្អាត ឬ​មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍ ​ដោយ​ការ​បើកបរ​ធ្វេស​ប្រហែស ឬ​ការ​ដួល​សន្លប់​ក្នុង​ពេល​ដើរ​កំសាន្ត​។ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ធ្វើការ​ណែនាំ​នូវ​វិធានការ​សាមញ្ញ​ការ​ពារ​សុខភាព​ដូច​ខាងក្រោម​នេះ​ ៖

១-​ការ​ពុល​ចំណីអាហារ​៖ គឺ​បណ្តាល​មក​ពី​ការ​បរិភោគ​ចំណីអាហារ​មិន​ស្អាត ចម្អិន​មិន​បាន​​ឆ្អិន​ល្អ ឬ​ទឹក​កង្វក់​ដែល​មាន​មេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ​សារធាតុ​គីមី ។ ដើម្បី​ចៀស​ផុត​ពី​ការ​ពុល​ចំណីអាហារ​នេះ ដែល​ភាគច្រើន​បណ្តាល​មក​ពី​ការ​រៀបចំ​ទុកដាក់​អាហារ​មិន​មាន​អនាម័យ​ និង​សម្ភារៈ​ចម្អិន​មិន​បាន​ល្អ ។ ក្រសួង​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់ គឺ​គ្រប់​គ្នា​ៗ​ចាប់តាំងពី​អ្នក​បរិភោគ​រហូត​ដល់​អ្នកបំរើ​អាហារ ដើរតួ​​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​កា​រលើ​កម្ពស់​សុវត្ថិភាព​ចំណីអាហារ ដោយ​ការ​អនុវត្ត​ន៍​ចំណី​អាហារ​ល្អ លាង​សំអាត​ចំណី​អា​ហារ​ និង​សម្ភារៈ​សំរាប់​ចំអិន​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​ចំអិន ឬ​មុន​ពេល​បរិភោគ រក្សា​សុវត្ថិភាព​ចំណីអាហារ​ជា​និច្ច​ ដោយ​រក្សា​ទុកដាក់​ត្រឹមត្រូវ និង​ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ កុំ​ពិសារ​សាច់​ឆៅ ឬអាហារ​ដែល​មិន​ឆ្អិន​ល្អ ឬ​អាហារ​ដែល​ទុក​យូរ និង​ត្រូវ​ពិសារ​ទឹក​ឆ្អិន​ ឬ​ទឹក​ស្អាត ឬ​ទឹកបរិសុទ្ធ និង​ត្រូវ​លាងដៃ​ឲ្យ​បាន​ស្អាត​​ជាមួយ​សាប៊ូ​​ និងឲ្យ​បាន​ញឹកញាប់​ ហើយត្រូវ​បន្ទារ​បង់​នៅ​តាម​ទីកន្លែង​ដែល​មាន​បង្គន់​អនាម័យ និង​ត្រូវ​ចោល​សំរាម​នៅ​ក្នុង​ធុងសំរាម​។​

២- ចំពោះ​គ្រឿង​ស្រវឹង​៖ ចំពោះ​មនុស្ស​ពេញវ័យ​ទាំងអស់ សូម​ពិសារ​គ្រឿង​ស្រវឹង​ដោយ​ការ​ទទួលខុសត្រូវ​នៅ​ក្នុង​កំរិត​តិចតួច និង​ហាម​ពិសារ​គ្រឿង​ស្រវឹង​ក្នុង​ពេល​បើក​បរ ឬ​បញ្ជា​គ្រឿង​ម៉ាស៊ីន​។ សូម​បើកបរ​ដោយ​មានការ​ប្រុង​ប្រយ័ត្ន កុំ​បើកបរ​លឿន​ពេក និង​​ប្រកាន់​ភ្ជាប់​នូវ​ច្បាប់​បើកបរ​។ សូមកុំ​ពិសារ​ស្រា​ដែល​ផលិត​មិន​មាន​បច្ចេកទេស​ត្រឹម​ត្រូវ ហើយ​បើ​មាន​រោគ​សញ្ញា​នៃការ​ពុល​ស្រា ដូច​ជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹត​ភ្នែក សន្លប់ ប្រកាច់ និង​ពិបាក​ដកដង្ហើម សូម​ស្វែងរក​ការ​ពិនិត្យ​ព្យាបាល ​និង​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ទៅ​តាម​ស្តង់ដា​ពេទ្យ​ប្រចាំការ​ចល័ត ឬ​នៅ​មណ្ឌល​សុខភាព ឬ​ទៅ​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​។

៣- ការ​ប្រជ្រៀត​គ្នា​និង​ការ​ដួល​សន្លប់​៖ ក្រសួងសុខាភិបាល សូម​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ដែល​ចូ​ម​រួម ឬ​ដើរ​កំសាន្ត ក្នុង​ព្រះរាជ​វិធី​បុណ្យ​ខាងលើ សូមកុំ​ឈរ ឬ​អង្គុយ​ប្រជ្រៀត​គ្នា​​ដែល​ធ្វើ​ឲ្យ​មាន​សភាព​ថប់​ណែន (​ត្រូវ​ទុក​កន្លែង​ឲ្យ​ទូលាយ​បន្តិច ឬ​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​បាន​) ប្រសិនបើ​មាន​អាកា​រៈ​សុខភាព​មិន​ប្រក្រតី​ដូច​ជា ​វិលមុខ ស្រវាំងភ្នែក ស្ងា​យ​​ច្រើន​ដង បែកញើស​ខុសធម្មតា​ ឬ​ថប់​ៗ សូម​អង្គុយ​ចុះ ហើយ​ឆាប់​រក​ភ្នាក់ងារ​សន្តិ​សុខ ឬ​បុ​គ្គ​លិ​ត​សុខាភិបាល ដើម្បី​ទទួល​បាន​នូវ​ការ​ព្យាបាល​បាន​ទាន់​ពេល នៅ​តាម​ស្តង់​​គ្រូ​ពេទ្យ​ប្រចាំការ​ចល័ត ដែល​មាន​ទី​តាំ​នៅ​ជិត​ពិធី​។ ក្រសួងសុខាភិបាល​សូម​លើក​ទឹក​ចិត្ត​ឲ្យ​សារ​ធារ​ណ​ជន​ទូទៅ​អនុវត្ត​ន៍​តាម​ដំបូន្មាន​សាមញ្ញ​ខា​លើ ដើម្បី​ការពារ​អ្នក​ និង​ក្រុម​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ