ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ប្រជុំ​៣​ចំណុច​សំខាន់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ដើម្បី​រឹត​បន្តឹង​ចំណង​សាមគ្គីភាព​រវាង​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ ភាគី​កម្ពុជា និង​កងកម្លាំង​ទាហាន​ឈុត​ខ្មៅ កងអនុសេនាធំ​លេខ​១២០១​នៃ ភាគី ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា…

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ដើម្បី​រឹត​បន្តឹង​ចំណង​សាមគ្គីភាព​រវាង​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ ភាគី​កម្ពុជា និង​កងកម្លាំង​ទាហាន​ឈុត​ខ្មៅ កងអនុសេនាធំ​លេខ​១២០១​នៃ ភាគី ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ប៉ុស្តិ៍​គោលដៅ​៤១ ឋិត​ក្នុង​​ភូមិ​ដុ​ង​ងូ ឃុំ​ប៉ា​រ៉ៃ ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ឈម​ទៅ​នឹង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​​​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​៩១១ បាន​ជំនួប​រវាង​កម្លាំង​ទាហាន​ឈុត​ខ្មៅ​ថៃ កងអនុសេនាធំ​លេខ​១២០១ ។

ភាគី​កម្ពុជា​ដឹកនាំ​កម្លាំង​ដោយ​លោក​អនុសេនីយ៍ឯក រស់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​បឹង​សាគូ​រួម​កម្លាំង​៦​នាក់ ចំណែក​កម្លាំង​ភាគី​ថៃ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ឆាន វង្ស​រ៉ៃ​មេធី មេបញ្ជាការ​កង​អនុ​សេ​​នាធំ​១២០១​។ នៅ​ក្នុង​ជំនួប​រវាង​ភាគី​កម្ពុជា និង​ភាគី​ថៃ នោះ​បាន​លើកយក​បី​ចំណុច​គោល​ដៅ​​សំខាន់​ៗ ដែល​តែងតែ​លួច​ឆ្លង​ដែន និង​ជួប​បញ្ហា​ប្រឈម​ដល់​អាយុជីវិត ព្រមទាំង​លើក​យក​មក​​ពិភាក្សា​ដល់​ពលរដ្ឋ​ខ្មែរ រស់នៅ​តាម​បន្ទាត់​ព្រំដែន​មួយ​ចំនួន​ធំ ពួក​គាត់​ឆ្លង​ដែន​ទៅ​ព្រឹក វិល​​ល្ងាច ទៅ​ប្រកបការងារ​ក្នុង​ទឹកដី​ថៃ​មាន​ដូច​ជា​ស៊ីឈ្នួល​បោចស្មៅ​ចំការ ដក​ដំឡូង​មី កាប់​អំពៅ ។​ល​។ ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ក្នុង ជីវភាព គ្រួសារ របស់​ពួក​គាត់​ប្រចាំ​ថ្ងៃ ។

ប្រភព​ពី​មន្ត្រី​​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំណុច​ដែល​សំខាន់​ៗ​ដែល​សមត្ថកិច្ច​រួម​​គ្នា​ទប់ស្កាត់​នោះ​មាន ៖ ទី​១-​រួម​គ្នា​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឆ្លង​ដែន​, ទី​២-​រួម​គ្នា​ទប់ស្កាត់​បទល្មើស​ចោរកម្ម​ឆ្លង​ដែន និង​ទី​៣-​រួម​គ្នា​ទប់ស្កាត់​បទល្មើស​ឆ្លង​ខុស​ដែន​ខុសច្បាប់​តែ​ម្តង ៕

កែសម្រួលដោយ