ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្តជែងក្នុងស្ថានភាពគ្រោះថ្នាក់បុកស្លា.ប់ម្នាក់របួសធ្ងន់២នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសជាទំងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ បន្ទាប់ពីជួបនូវហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្តបើកបុកចំពីមុខ១ទំហឹង ។ ក្រោយបង្កតៃកុងរថយន្តក៏ត្រូវបានសមត្ថកិចឃាត់ខ្លួនដើម្បីធ្វើការកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ នគរបាលស្រុកភ្នំស្រួច…

ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសជាទំងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ បន្ទាប់ពីជួបនូវហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្តបើកបុកចំពីមុខ១ទំហឹង ។ ក្រោយបង្កតៃកុងរថយន្តក៏ត្រូវបានសមត្ថកិចឃាត់ខ្លួនដើម្បីធ្វើការកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ នគរបាលស្រុកភ្នំស្រួច បានប្រាប់នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ នៅចំណុចគីឡូម៉ែត្រ ៧៧-៧៨ ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

រថយន្តបង្កម៉ាកសាំងយ៉ុង ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២K-៩៥៨១ អ្នកបើកបរឈ្មោះ សោម ហុង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិទី៣ សង្កាត់១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ។ ចំណែកជនរងគ្រោះជាអ្នកបើករ៉ឺម៉កឈ្មោះ ហង់ ធី ភេទប្រុស អាយុ៣៧ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងរបួសធ្ងន់២នាក់ រស់នៅភូមិឃុំកើតហេតុ ។

ប្រភពពីសមត្ថកិច្ចស្រង់សម្ដីសាក្សីនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករ៉ឺម៉របស់ខ្លួនទិសដៅពីកើតទៅលិច លុះមកដល់ចំណុចស្រាប់តែមានរថយន្តសាំងយ៉ុងមួយគ្រឿងបើកបរក្នុងទិសដៅបញ្រ្ចាសគ្នាបុកពេញទំហឹង បណ្តាលឲ្យខ្ទាតប៉ើងស្លាប់អ្នកបើករ៉ឺម៉កម្នាក់ និងអ្នកជិះជាមួយ២នាក់ស្រីរងរបួសជាទម្ងន់ ។ ក្រោយឃើញហេតុការណ៍នោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ឲ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍បញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ មូលហេតុដែលបង្កឲ្យមានហេតុការណ៍អាក្រក់បែបនេះកើតឡើងដោយសារតែអ្នកបើកបរឡើងវ៉ារថយន្តមួយគ្រឿង ដែលនៅពីមុខខ្លួន ខ្វះការប្រុងប្រយ័ត្នទើបបង្កឲ្យមានហេតុការណ៍អាក្រក់បែបនេះកើតឡើង ។

ក្រោយបង្ក សមត្ថកិចបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តយកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកដើម្បីឲ្យទទួលស្គាល់នូវកំហុសរបស់ខ្លួនដែលបានបង្កឡើង ។ ចំណែកអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្រ្គោះ ដោយឡែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីធ្វើកំណត់ហេតុវាស់វែងរួចរាល់ ។ ចំពោះវត្ថុតាងរ៉ឺម៉កជនរងគ្រោះ និងរថយន្តបង្ក សមត្ថកិច្ចបានប្រមួលយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ