ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ផឹកស៊ី​បើករថយន្ត​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន បួង​ចង្កូត​មិន​ទាន់ បាន​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បែក​និង​វៀច​ទ្រង់ទ្រាយ​ដើម​អស់​ចំនួន​២​កង់ ព្រមទាំង​រង​ការ​ខូចខាត​រថយន្ត​ផង​ដែរ​។ ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន បួង​ចង្កូត​មិន​ទាន់ បាន​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បែក​និង​វៀច​ទ្រង់ទ្រាយ​ដើម​អស់​ចំនួន​២​កង់ ព្រមទាំង​រង​ការ​ខូចខាត​រថយន្ត​ផង​ដែរ​។ ហេតុការណ៍​នេះ​ដែរ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ស្តុ​ប​កៅ​ដាយ ផ្លូវ​ម៉ៅ​សេង​ទុង កែង​នឹង​ផ្លូវ​២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចម្ការមន​។

តាម​ប្រភព​ព័ត៌មាន ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់ អាយុ​ប្រហែល​៤០​ឆ្នាំ មិនដឹង​ថា​មាន​គោលបំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​រថយន្ត​ម៉ាក កូ​រ៉​ឡា ពណ៌​កាត់​ស្តាំ​ង ពាក់​ស្លាក​លេខ ភ្នំពេញ 2F-0420 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ ២០៥ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​ផង​នោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ អ្នកបើកបរ​បាន​បួង​ចង្កូត​បត់​ស្តាំ​ឡើង​ទៅ​ផ្លូវ​ម៉ៅ​សេង​ទុង តែ​ដោយសារ​តែ​រថយន្ត​លឿន​ពេក​ព្រមទាំង​អ្នកបើកបរ​ស្រវឹង​ផង​នោះ ធ្វើ​ឲ្យ​រថយន្ត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែកផ្លូវ ពេញទំហឹង​បណ្តាល ឲ្យ​រង​ការ​ខូចខាត​បែក និង​វៀច​ទ្រង់ទ្រាយ​ដើម​អស់​ចំនួន​២​កង់​។

ដោយឡែក​រថយន្ត​វិញ​រង​ការ​ខូចខាត ខ្ទេច​ផ្នែក​ខាង​មុខ និង​បែក​កញ្ចក់ ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​បើករថយន្ត រង​របួស បោក​ក្បាល​ទៅ​នឹង​កញ្ចក់ ហូរ​ឈាម​បន្តិចបន្តួច​ផង​ដែរ​។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រួច​ហើយ អ្នកបើកបរ បាន​ចុះ​ពីលើ​រថយន្ត​ទាំង​អាការ​:​ស្រវឹង និង​បម្រុង​រត់គេច​ខ្លួន តែ​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​ឃាត់ខ្លួន​បាន​មក​វិញ​។ ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ព្រមទាំង​អ្នកបើកបរ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ក្រុង មក​ធ្វើការ​ស្ទូច​យក​ទៅ​រក្សា​ទុក​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ