ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​នេះ​ហ៊ាន​ណាស់ លុយ​ដល់​រាប់​ពាន់​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ម្ចាស់ផ្ទះ​ម្នាក់​ត្រូវ​បាន​ស្ត្រី​បម្រើ​តាម​ផ្ទះ និង​ជា​អ្នក​មើលថែ​ក្មេង​ម្នាក់ បាន​ធ្វើ​ឲ្យ​ខូច​កិត្តិ យស​ដល់​ស្ត្រី​ផ្សេ ង​ៗ​ទៀ ត ដែល​បាន​បោកប្រាស់​ប្រាក់​រាប់​ពាន់​ដុល្លារ ហើយ​រត់គេច​បាត់​ស្រមោល…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ម្ចាស់ផ្ទះ​ម្នាក់​ត្រូវ​បាន​ស្ត្រី​បម្រើ​តាម​ផ្ទះ និង​ជា​អ្នក​មើលថែ​ក្មេង​ម្នាក់ បាន​ធ្វើ​ឲ្យ​ខូច​កិត្តិ យស​ដល់​ស្ត្រី​ផ្សេ ង​ៗ​ទៀ ត ដែល​បាន​បោកប្រាស់​ប្រាក់​រាប់​ពាន់​ដុល្លារ ហើយ​រត់គេច​បាត់​ស្រមោល ។

ស្ត្រី​ឆបោក​ឈ្មោះ ស៊ុន នឹង អាយុ​៣៤​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ក្នុងភូមិ​លក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត មានមុខរ​បរជា​អ្នកបម្រើ​តាម​ផ្ទះ និង​មើលថែ​ក្មេង ចំណែក​ស្ត្រី​រង​គ្រោះ ឈ្មោះ គិត សុខ​លី​ជា​ម្ចាស់ផ្ទះ ។

ស្ត្រី​រង​គ្រោះ​បាន​អះអាង​ថា ដោយ​ក្ដី​អាណិត​ស្រឡាញ់ គាត់​ក៏​បាន​ទទួលយក​ស្ត្រី​ម្នាក់​នោះ​ឲ្យ​ធ្វើការ​ក្នុងផ្ទះ និង​មើលថែ​កូន​របស់​ខ្លួន ដោយ​ទុកចិត្ត​ព្រោះ គិត​ថា​ជា​អ្នក​ធ្លាប់​ស្គាល់ និង​រាប់អាន​គ្នា​ពី​មុន​មក ។ ម្ចាស់ផ្ទះ​បាន​បន្ត​ទាំង​ក្ដី​ហួសចិត្ត​ទៀត​ថា ស្ត្រី​ឆបោក​បាន​កុហក​គាត់​ជា​ច្រើន​លើក ច្រើន​សារ ដើម្បី​ឲ្យ​អ្នកស្រី​ជា​ម្ចាស់ផ្ទះ ផ្ដល់​លុយ​ជា​ហូរហែ​ដែល​តែង​កុហក​ថា ខ្លួន​មាន​បញ្ហា​ជាមួយ​ប្ដី ចោរប្លន់​នៅ​ស្រុក​កំណើត កុហក​ថា​កូន​ឈឺ​ធ្ងន់ គ្រោះថ្នាក់​ចរាចរណ៍ និង​រហូត​ហ៊ាន​កុហក់​ថា​កូន​របស់​ខ្លួន​ស្លាប់​ទៀត​ផង ។ នៅ​ពេល​ប្រើ​ល្បិច​កុហក់​ម្ដង​ៗ សុទ្ធតែ​យំសោក​បោក​ខ្លួន ដើម្បី​ឲ្យ​អ្នកស្រី​អាណិតអាសូរ ហើយ​បាន​លុយ​ពី​អ្នកស្រី​យក​ទៅ​ដោះស្រាយ​បញ្ហា​គ្រួសារ ។ តាម​ពិត​រឿងរ៉ាវ​ទាំងនោះ ពុំ​បាន​កើតឡើង​ដូចដែល​គាត់​រៀបរាប់​ប្រាប់​នោះ​ទេ ព្រោះ​អ្នកស្រី​បាន​តាម​ទាន់​ជាន់កែង ឃើញនឹងភ្នែក​ច្បាស់​នឹង​ស្មាន​មិន​ដល់ គឺ​រាល់ពេល​ដែល​អ្នកស្រី​ឲ្យ​ស្ត្រី​ឆបោក​ទៅ​យក​ចៅ​ចេញពី​សាលា​ម្ដង​ៗ គឺ​គាត់​បាន​ដាក់​ថ្នាំ ងងុយដេក​លាយ​ជាមួយ​ទឹក ឬ​ទឹ​ក្រូច​ឲ្យ​ចៅ អ្នកស្រី​ផឹក​ស្ទើរ​រាល់ថ្ងៃ ធ្វើ​ឲ្យ​មានការ​សង្ស័យ ក៏​សួរនាំ​ទើប​បែកធ្លាយ​តែ​ម្ដង ។ បន្ទាប់​ពី​ផ្ទុះ​រឿងរ៉ាវ​នេះ​ឡើង ស្ត្រី​ឆបោក​បានដឹង​ខ្លួន​ទាន់​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល រហូត​មក​ដល់​សព្វថ្ងៃ សូ​ម្បី​តែ​អ្នកស្រី​ទៅ​តាម​រក​ដល់​ស្រុក​កំណើត ក៏​មិនឃើញ​នោះ​ដែរ ។

បញ្ជាក់ ស្ត្រី​ឆបោក​ខាងលើ​មិន​ទាន់​បាន​ធ្វើការ​បកស្រាយ​នៅឡើយ​ទេ ព្រោះ​ស្វែងរក​មិន​ទាន់​ឃើញ ខណៈ​ដែល​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​ធ្លាប់​ប្រើ​កន្លង​មក​ត្រូវ​បាន​បិទ ហើយ​ក៏​មិនដឹង​ថា​ស្ត្រី​ម្នាក់​នោះ​រស់នៅ​កន្លែង​ណា​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ