ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ៤នាក់ឆក់​៦​លើក ទើប​សមត្ថកិច្ច​ចាប់ខ្លួន​បាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ តុលា ២០១៧​នេះ បាន​បញ្ជូន​ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់​ចំនួន​៤​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​អំពើ ឆក់ ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​សាធារណៈ​៦​លើក​កន្លង​មក​។…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ តុលា ២០១៧​នេះ បាន​បញ្ជូន​ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់​ចំនួន​៤​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​អំពើ ឆក់ ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​សាធារណៈ​៦​លើក​កន្លង​មក​។ មុខសញ្ញា​៤​នាក់​នេះ ១.​ឈ្មោះ ង​យ ឧត្តម​រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥០ ផ្លូវ​លេខ​១៤៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ២.​ឈ្មោះ មុត ជ័យ​ដា​ឡេ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ៣.​ឈ្មោះ ម៉ែ​ន គង្គា ហៅ​ប៉ាប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ផ្ទះ​លេខ​៩៦៨ ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក និង​ទី​៤.​ឈ្មោះ ង៉ូ​វ វណ្ណៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ផ្ទះ​លេខ​៣០ ផ្លូវ​លេខ​៦៨ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ តុលា នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​ចេញ​ល្បាត​ជួប​មុខសញ្ញា​៤​នាក់ នៅ​ចំណុច​មុខ​បន្ទប់​ជួល​ផ្ទះ​លេខ​១២៩B ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ហើយ​ក៏​បាន​ឃាត់​នាំ​ទៅ​សាកសួរ​។ នៅ​ពេល​សាកសួរ​ជនសង្ស័យ​ថា កន្លង​មក​ធ្លាប់​បាន​ប្រព្រឹត្ត​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​) ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​០៦​លើក ដូច​ជា​លើក​ទី​១ ឆក់​កាបូប​មិន​បាន​សម្រេច បណ្តាល​ឲ្យ​ជន រង​គ្រោះ​ដួល​ម៉ូតូ​រង​របួស កាលពី​ថ្ងៃ​ទី​៦ តុលា ២០១៧ វេលា​ម៉ោង​០៤​ទាប​ភ្លឺ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦៦៨ ផ្លូវ​១២៨ សង្កាត់​ផ្សារ​ដេប៉ូរ​២ ខណ្ឌ​ទួល គោក រាជធានី​ភ្នំពេញ​។ ដែល​ជន​រង​គ្រោះ​ឈ្មោះ គង់ ចាន់​នី ភេទ​ស្រី អាយុ​៤២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៦១ ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។ លើក​ទី​២.​ឆក់​កាបូបស្ពាយ​ពណ៌​សូកូឡា ក្នុង​នោះ​មាន​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន ណូ​គា​១២៨០ មួយ​គ្រឿង ប្រាក់​រៀល​ចំនួន​១១​ម៉ឺន​រៀល និង​៥០​ដុល្លារ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​១៨ តុលា ២០១៧ វេលា​ម៉ោង ០៩​និង​៥០​នាទី នៅ​ចំណុច​មុខ​ក្រសួងការពារជាតិ ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ ប្រេស ម៉ា​រី​ណា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​និស្សិត ស្នាក់​នៅផ្ទះ​លេខ ១៣១ ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ​។ លើក​ទី​៣ ឆក់​ស្បោង​ប្លា​ស្ទីក​យួរដៃ​ពណ៌​ក្រហម​មាន​រូប​តុ​ក្ត​តា ខាងក្នុង​មាន​ថ្នាំលាបក្រចក​ចម្រុះ​ពណ៌​ជា​ច្រើន និង​ប្រាក់​រៀល​ចំនួន ៨០,០០០​រៀល កាលពី​ថ្ងៃ​ទី​១៩ តុលា ២០១៧ វេលា​ម៉ោង​ប្រហែល​១១​ព្រឹក​នៅ​ចំណុច មុខ​សណ្ឋាគារ ប្រេ​ស៊ី​ដង់ ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជន​រង​គ្រោះ មិន​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​២​ទេ​។ លើក​ទី​៤ ឆក់​កាបូបដៃ កាលពី​ថ្ងៃ​ទី​១២ តុលា ២០១៧ វេលា​ម៉ោង​ប្រហែល​៦​ល្ងាច នៅ​ចំណុច មុខ​ក្រសួងការពារជាតិ ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ជន​រង​គ្រោះ​ឈ្មោះ ឆេ​ង សុខា ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ មុខរបរ​ជា​អធិការរង​នគរបាល​ស្រុក​បាទី ស្នាក់​នៅផ្ទះ​លេខ​៩៨១ ផ្លូវជាតិ​លេខ​៣ ភូមិ​ត្រាំខ្នារ ឃុំ​សុ​ភី ស្រុក​បាទី ខេត្ត តាកែវ​។ លើក​ទី​៥ ឆក់​ទូរ​សព្ទ័​ដៃ កាលពី​ថ្ងៃ​ទី​១៩ តុលា ២០១៧ វេលា​ម៉ោង​ប្រហែល​៧​យប់ នៅ​ចំណុច​គល់​ស្ពាន​អាកាស​៧​មក​រា ផ្លូវ​លេខ​១១០ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​១ ទេ​។ និង​លើក​ទី​៦ ឆក់​កាបូបស្ពាយ កាលពី​ថ្ងៃ​ទី​១៦ តុលា ២០១៧ វេលា​ម៉ោង​ប្រហែល​៣​រសៀល នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៦១ ផ្លូវ​លេខ​២១ ៥ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​១ ទេ​។

សមត្ថកិច្ច​បន្ត​ថា វត្ថុ​តាង​ចាប់​យក​មាន​ដូច​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​១-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ ភ្នំពេញ ១AW-៤៦៨៥ មួយ​គ្រឿង ។ ២-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១DC-២៨៧២ មួ​ង​គ្រឿង​។ ៣-​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​ឡេ​ត ពណ៌​ស​ប្រផេះ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ ១.FO ៦៤៥៣ មួយ​គ្រឿង​។ ក្រោ​ពី​នេះ​រួម​មាន​សម្ភារ​មួយ​ចំនួន​ទៀត មាន​សោ​ទីប​លេខ​១០ ចំនួន​១,​ដែក​មុខស្រួច​ចំនួន​១ កន្ត្រៃ​កាត់​ខ្សែភ្លើង​១ កាបូបស្ពាយ ពណ៌​ខ្មៅ ១,​កាបូប​យួរដៃ ពណ៌​ស​ចំនួន​១,​កាបូបដៃ​ខ្មៅ លាយ​សូកូឡា​១, ថង់​ពណ៌​ក្រហម មាន​ថ្នាំលាបក្រចក​មួយ​ចំនួន​ជា​របស់​ជន​រង​គ្រោះ ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​បាន​ធ្វើ​សកម្មភាព​កន្លង​មក ។ ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំ​៦​នាក់ ត្រូវ​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕

https://youtu.be/ev3_0aOomf8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ