ប្រទះ​ឃើញ​ល្អាង​ដ៏​ធំ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​


AFP​ផ្សាយ​ថា​តាម​ទិន្នន័យ​ពី​យាន​ស្រាវជ្រាវ​លើ​ភព​ព្រះ​ចន្ទ​ «SELENE»​ របស់​ជប៉ុន​កាលពី​ថ្ងៃ​ទី​១៩ តុលា ២០១៧ បញ្ជាក់​ថា​ មាន​ល្អាង​មួយ​ប្រវែង​៥០​ម៉ែត្រ និង​ជម្រៅ​១០០​ម៉ែត្រ​ ស្ថិត​នៅ​ក្នុង​ដី​ខាងក្រោម​ថ្ម​ដែល​រលាយ​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​កាលពី​៣៥០០​លាន​ឆ្នាំ​មុន។ ការ​រក​ឃើញ​នោះ​បញ្ជាក់​នៅ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​អា​មេ​រិ​ក​«Geophyvical Research Letters»​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

លោក​Junichi Haruyama​អ្នក​ស្រាវជ្រាវ​របស់​អង្គការ​អវកាស​ជប៉ុន​(JAXA)​ឱ្យ​ដឹង​ថា ក្រុមការងារ​បានដឹង​ពី​ទីតាំង​នោះ​កាលពីមុន​ដោយ​គិត​ថា​ ជា​ផ្លូវ​នៅ​ក្រោម​ដី ប៉ុន្តែ​មិន​ទាន់​មានការ​បញ្ជាក់​ណា​មួ​យ​ដល់​ពេល​បច្ចុប្បន្ន ។

រូង​នៅ​ក្រោម​ដី​ដែល​ស្ថិត​នៅ​ក្រោម​តំបន់​មួយ​ហៅ​ថា​ កំពូលភ្នំ​«Marius»​នឹង​ជួយ​ការពារ​មនុស្ស​អវកាស​ពី​ស្ថានភាព​បម្រែបម្រួល​សីតុណ្ហភាព និង​ជាតិ​វិទ្យុសកម្ម​នៅ​ពេល​គេ​នៅ​លើ​ភព​ព្រះ​ចន្ទ ។

លោក​Haruyama​បញ្ជាក់​ថា​«​យើង​នៅ​មិន​ធ្លាប់​ឃើញ​ស្ថានភាព​នៅ​ខាងក្នុង​ល្អាង ហើយ​ក៏​សង្ឃឹមថា ការ​ស្រាវជ្រាវ​នឹង​ទទួល​បាន​ទិន្នន័យ​លំអិត​ច្រើន​ជាង​នេះ​ទៀត​» ។

អង្គការ​អវកាស​ជប៉ុន​បាន​បង្ហាញ​ពី​ផែនការ​បញ្ជូន​មនុស្ស​អវកាស​ទៅ​ចុះ​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ក្នុង​ឆ្នាំ​២០៣០ ចាត់​ទុក​ថា​ជា​លើក​ដំបូង​ដែល​ជប៉ុន​មាន​គោលដៅ​នាំ​មនុស្ស​អវកាស​ទៅ​កន្លែង​ឆ្ងាយ​ជាង​ស្ថានីយ​អវកាស​អន្តរជាតិ ឬ​ISS ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ