ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! ប្រញាប់​ទៅ​ណា លឿន​ដូច​ហោះ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ដឹកឈើ បុក​ម៉ូតូ​ដឹកឈើ​ដូច​គ្នា​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ប្តី​របួសធ្ងន់ ប្រពន្ធ​ជិះ​ពីលើ​ឈើ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ត្រែ​ល…

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ដឹកឈើ បុក​ម៉ូតូ​ដឹកឈើ​ដូច​គ្នា​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ប្តី​របួសធ្ងន់ ប្រពន្ធ​ជិះ​ពីលើ​ឈើ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ត្រែ​ល ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡាប​រី​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

ជន​រង​គ្រោះ​ប្រពន្ធ​ឈ្មោះ សុល ហាស់ អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរឥស្លាម បាន​ស្លាប់ និង​ប្តី​ឈ្មោះ មីន លាប់ មាន​អាយុ​៤៨​ឆ្នាំ របួសធ្ងន់ រស់នៅ​ភូមិ​អន្លង់​ក្រមួន ឃុំ​ស្រែ​ឬ​ស្សី ស្រុក​ថា​ឡាប​រី​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

លោក នូ​រ សុខុម មេ​ប៉ុស្តិ៍​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ដឹកឈើ ហើយ​បើក​ចេញពី​ឃុំ​ស្រែ​ឬ​ស្សី ក្នុងស្រុក​ថា​ឡាប​រី​វ៉ា​ត់ ទៅ​កាន់​ទី​រួម​ខេត្តស្ទឹងត្រែង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ទៀត​ដែល​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​យ៉ាង​លឿន​ដូច​ហោះ បាន​ទៅ​បុក​ចំ​ម៉ូតូ​ដឹកឈើ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ដឹកឈើ​២​នាក់ ម្នាក់​ប្រពន្ធ​បាន​ផ្លោង​ចេញ​ពីលើ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​ប្តី​របួសធ្ងន់ ។
ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់​ស្រមោល សល់​ទុក​តែ​ម៉ូតូ និង​ជន​រង​គ្រោះ​ត​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទី​ពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង ។ ម៉ូតូ​ត្រូវ​រថយន្ត​បុក ពណ៌​ក្រហម អត់​ស្លាក់​លេខ រួម​និង​ឈើប្រណិត​៨​ដុំ ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​ដឹក​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថា​ឡា​បរិ​វ៉ាង ។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​កំពុង​ស្វែងរក​ដើម្បី​ចាត់ការ​តាម​ផ្ល​វ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ