ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​សុខ​ៗ​ឃើញ​ហត់​លោត​ផ្លោះ​របង​ភ្លាម

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​នគរបាល​ជំនាញ នៃ​ស្នងការ​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ឆ្មក់​បង្ក្រាប បន​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង ខណ​:​ពួក​គេ​ទំនេរ​ពី​ការងារ មិន​ព្រមទៅ​ធ្វើការ​រកស៊ី​ចិញ្ចឹមជីវិត​ក្រុម​គ្រួសារ បែរជា​នាំ​គ្នា​អង្គុយ​លេងល្បែង ពេល​សមត្ថកិច្ច​ទៅ​នាំ​គ្នា​រត់​ជាន់​ជើង​គ្នា…

ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​នគរបាល​ជំនាញ នៃ​ស្នងការ​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ឆ្មក់​បង្ក្រាប បន​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង ខណ​:​ពួក​គេ​ទំនេរ​ពី​ការងារ មិន​ព្រមទៅ​ធ្វើការ​រកស៊ី​ចិញ្ចឹមជីវិត​ក្រុម​គ្រួសារ បែរជា​នាំ​គ្នា​អង្គុយ​លេងល្បែង ពេល​សមត្ថកិច្ច​ទៅ​នាំ​គ្នា​រត់​ជាន់​ជើង​គ្នា ខ្លះ​ហក់លោត​ផ្លោះ​របង ខ្លះ​ចូល​ស្រះ​ទឹក និង​ខ្លះ​ទៀត ស្ទុះ​រត់​ដាច់​ស្បែកជើង​ទៀត​ផង ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច ភូមិ​ក្រចាប់ និង​ភូមិ​ភ្នំ​រាំង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំងអស់​ទី​១- សុខ ច​ន ភេទ​ប្រុស អាយុ​៧២​ឆ្នាំ កសិករ ទី​២-​សែ​ម គឹ​ម​ស៊ា​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ កសិករ ទី​៣-​ចាន់ បុប្ផា ភេទ​ស្រី អាយុ​២០​ឆ្នាំ កសិករ ទី​៤-​សុខ ស្រី​មូល ភេទ​ស្រី អាយុ​៣១​ឆ្នាំ កសិករ ទី​៥-​យ៉ា អេ​ត ភេទ​ស្រី អាយុ​៥០​ឆ្នាំ កសិករ ទី​៦-​អាន ស៊ី​ម ភេទ​ស្រី អាយុ​៤៨ ឆ្នាំ កសិករ ទី​៧-​សែ​ម ស្រី​មុំ ភេទ​ស្រី អាយុ​៣១​ឆ្នាំ កសិករ ទី​៨- កង សុ​ភណ្ឌ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ កសិករ ទី​៩-​ន​ង នឿ​ន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ កសិករ ទី​១០-​កៅ រែ​ម ភេទ​ស្រី អាយុ​៥៩​ឆ្នាំ កសិករ ទី​១១-​សុខ គឹ​ម​ស្រា​ន់ ភេទ​ស្រី អាយុ​៤០​ឆ្នាំ កសិករ ទី​១២- ម៉ុ​ត ចាន​លី​ម ភេទ​ស្រី អាយុ​១៩​ឆ្នាំ កសិករ ទី​១៣- សៀវ ស្រី​ធំ ភេទ​ស្រី អាយុ​២៣​ឆ្នាំ​កសិករ និង​ទី​១៤- សឿង ឬ​ទ្ធី ភេទ​ស្រី អាយុ​២៩​ឆ្នាំ កសិករ អ្នក​ទាំង​១៤​នាក់ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា នៅ​ពេល​ចុះ​បង្ក្រាប​នគរបាល​ដកហូត​នូវ​សម្ភារៈ​មួយ​ចំនួន​ដូច​ជា បៀ​ចំនួន​៨៧​សន្លឹក កន្សែង​ចំនួន​២ និង​កម្រាល​០១ ។ ករណី​ខាងលើ​ក្រោយ​ពី​ធ្វើការ​បង្ក្រាប នគរបាល​ជំនាញ​បាន​នាំ​ខ្លួន​ជនល្មើស​ទាំងអស់​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ធ្វើការ​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា​រាងចាល​ថតរូប​មុខសញ្ញា និង​តម្រូវ​ឲ្យ​មាន​អ្នក​ធានា​យក​ទៅ​ផ្ទះ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ