ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​តេឡេ ប្រលង​កំប្លែង​​​ធ្លាក់​​​2ដងទើប​​​​មាន​ឱកាស​​​​សម្តែង​​ដោយ​មិត្ត​ភក្តិ​​​​ជួយ​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅពេល​​​​​និយាយ​​​​ដល់​ឈ្មោះ​​នាយ​តេ​ឡេ​​​ ទស្សនិក​ជន​ពិត​ជា​​ស្គាល់​​​​​តាម​រយៈ​​ក្រុម​កំប្លែង​​​​នាយ​គ្រឿន​​​នៅក្នុង​​​កម្ម​វិធី​​តន្ត្រី​​MyTV ។ ថ្វី​ដ្បិត​​​តែតារា​កំប្លែង​​​រូប​នេះ​ទើប​តែ​លេច​មុខ​​​នៅតាម​កញ្ចក់​​​​​ទូរទស្សន៍​​​ពិត​មែន​​​ តែ​នាយ​​​ត្រូវ​គេ​ទទួល​ស្គាល់​ថា ពូកែ​​​បញ្ចេញ​ទឹក​មុខ​​​​និង​កាយ​វិការ​ទាក់​ទាញ​អ្ន​ក​ទស្សនា​​​ឱ្យ​សើច​​សប្បាយ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ នៅពេល​​​​​និយាយ​​​​ដល់​ឈ្មោះ​​នាយ​តេ​ឡេ​​​ ទស្សនិក​ជន​ពិត​ជា​​ស្គាល់​​​​​តាម​រយៈ​​ក្រុម​កំប្លែង​​​​នាយ​គ្រឿន​​​នៅក្នុង​​​កម្ម​វិធី​​តន្ត្រី​​MyTV ។ ថ្វី​ដ្បិត​​​តែតារា​កំប្លែង​​​រូប​នេះ​ទើប​តែ​លេច​មុខ​​​នៅតាម​កញ្ចក់​​​​​ទូរទស្សន៍​​​ពិត​មែន​​​ តែ​នាយ​​​ត្រូវ​គេ​ទទួល​ស្គាល់​ថា ពូកែ​​​បញ្ចេញ​ទឹក​មុខ​​​​និង​កាយ​វិការ​ទាក់​ទាញ​អ្ន​ក​ទស្សនា​​​ឱ្យ​សើច​​សប្បាយ​ ។

ជួប​ជាមួយ​​អ្នកសារ​ព័ត៌មាន​​​កោះ​សន្តិ​ភាព​ នាយ​តេឡេ​​​​ប្រាប់​ឱ្យ​ដឹងថា​ នាយ​មាន​ឈ្មោះ​​​ថា ប៉េង​​ វុទ្ធី​ ស្រុក​​កំណើត​នៅ​ភូមិ​លើ​ក​ដែក​​​​​ ឃុំ​​ខ្ពប​អាទាវ​ ​ស្រុក​លើក​ដែក​ ខេត្ត​កណ្តាល​ ។ នាយ​មិនមាន​បង​ប្អូន​​ជា​អ្នកសិល្បៈ​​​​ទេ​ គឺ​​​សមាជិក​​គ្រួសារ​​របស់​នាយ​​​​ជា​កសិករ​​ធម្មតា​ប៉ុណ្ណោះ ។ នាយ​មាន​បង​ប្អូន​ចំនួន​​៨នាក់​​​ក្នុង​នោះ​ប្រុស​​​៤នាក់​​​ ចំណែក​រូប​នាយ​​គឺ​ជា​កូន​ទី​​៤ ។

នាយ​​តេឡេ​​​​​បានរំលឹក​​​ពីអតីត​កាល​​ឱ្យដឹង​​​ថា ​ព្រោះ​តែ​​​ជីវ​ភាព​គ្រួសារ​​​របស់​នាយ​​ក្រី​ក្រ​​ពេក​ នាយ​បាន​បញ្ចប់​​ការ​សិក្សា​​ត្រឹម​​ថ្នាក់​ទី​​៩ ។ ដោយ​សារ​​តែចិត្ត​ស្រឡាញ់​​​សិល្បៈ​​​​លោក​ប៉េង​ វុទ្ធី​ បាន​ចាប់​​អាជីព​​​​​​ជា​តន្ត្រី​​​ករផ្នែក​ចម្រៀង​​​​សម័យ​​ជាមួយ​ក្រុម​​នៅ​ស្រុក​​​កំណើត​​​ តាំង​ពី​នាយ​អាយុ​​១៧​ឆ្នាំ​​ម៉្លេះ​ ។ រយៈ​ពេល​​​​​​​​៦​ឆ្នាំ​ក្រោយ​មក​​​​​នាយ​សម្រេច​ចិត្ត​​​ប្តូរ​អាជីព​​​ទៅ​ធ្វើជា​អ្នក​លេង​ល្ខោន​​​បាសាក់​វិញ​​ គឺ​នៅក្រុម​ល្ខោន​​​បាសាក់​​​​ម៉ាប់​​ស្រី​​រស្មី​​ជាតិ​ដោយ​សារ​​តែអា​ជីព​ជាតន្ត្រី​ករ​​មិន​សូវ​​​រក​ចំណូល​​​បានច្រើន​​អាច​ចិញ្ចឹម​​​ជីវិត​បាន​ ។

ក្រោយ​ពី​ចាប់​អាជីព​​​ខាង​សម្តែង​​ល្ខោន​បាសាក់​​​​អស់​រយៈ​ពេល​​៤​ឆ្នាំ​​ នាយ​តេឡេ​​​​សម្រេច​ចិត្ត​​​​​ដាក់​ពាក្យ​ប្រលង​ធ្វើ​​ជា​តារា​​សម្តែង​​​​​​នៅ​ស្ថានីយ​ទូរទស្សន៍​​​ប៉ុស្តិ៍​លេខ​​៥ ក្នុង​កម្មវិធី​​​​តារា​មាស​តន្ត្រី​​​​ និង​បាន​​​ជាប់ចំណាត់​ថ្នាក់​​​លេខ​​៣ ។បន្ទាប់​ពី​​ប្រលង​ជាប់​ហើយ​នាយ​តេឡេ​​​មិន​បាន​​ចេញ​ទៅ​សម្តែង​​នៅទីណា​​ទេ​ តែនាយ​​បាន​ចាប់​យក​អាជីព​​​​ជា​អ្នក​ចម្រៀង​​​ប្រពៃណី​ខ្មែរ​​​វិញ​ម្តង​ ។ បន្ទាប់​​​​ពី​ចេះ​​ច្រៀង​បទ​​ប្រពៃណី​​​ស្ទាត់​ជំនាញ​​ហើយ​ នាយ​តេឡេ​បែក​គំនិត​​​​ធ្វើ​ជា​អ្នក​កំប្លែង​​​​និងកាត់​សក​់​​​​នៅ​ក្នុង​ពិធីមង្គល​​ការ​ទៀត​ ។

នាយ​​តេឡេ​​​ឱ្យដឹង​ថា ​​ដោយសារ​​​តែចិត្ត​ស្រឡាញ់​​​​​ខាង​ផ្នែក​​កំប្លែង​​​​ និង​ចង់​ក្លាយ​​​ខ្លួន​ជា​អ្នក​កំប្លែង​​​អាជីព​​ផង​នោះ​នាយ​​​បាន​ដាក់​ពាក្យ​​​​​ប្រលង​​​នៅ​ស្ថានីយ​​​​​ទូរទស្សន៍​អប្សរា​​​​ តែប្រលង​​មិន​ជាប់​នោះ​ទេ ។ ដោយ​មិន​អស់​ចិត្ត​​​​​នាយ​​បានដាក់​ពាក្យ​ប្រលង​​នៅស្ថានីយ​ទូរទស្សន៍​​​CTN វិញ​ម្តង​ តែ​នៅ​​​តែ​មិន​​​​​បាន​ជាប់​ដដែល​ ។

ភាព​បរាជ័យ​​ទាំង​​២លើក​នេះ​​បាន​វាយ​ប្រហារ​​មក​លើ​ទឹក​ចិត្ត​នាយ​តេឡេ​​​​យ៉ាង​ខ្លាំង​​ តែ​វា​អាច​​​បញ្ជាក់​ថា​​​​រូប​លោក​​​នៅមាន​ចំណុច​​ខ្វះខាត​ ដូច្នេះ​​​​​​​​ពេល​ទំនេរ​​​​នាយ​បាន​ហាត់​​​​រៀន​ដោយ​ខ្លួន​ឯង​​​​បន្ថែម​ទៀត​ ។ក្រោយ​មក​​​​នាយ​តេឡេ​​​​ត្រូវ​នាយ​ក្រូច និង​នាយ​តាក់​ស៊ី​​​​ដែលជាមិត្ត​ភក្តិ​​​​​​ណែនាំ​ឱ្យ​​ស្គាល់​​​​លោកតា​វិច​​ទ័រ​ ​។ ដោយ​មាន​ការ​​​អាណិត​អាសូរ​​​​កូន​​​កសិករ​​​​ និង​ទី​ទ័ល​ក្រ​ម្នាក់​នេះ​ ហើយ​ម្យ៉ាង​ប្រលង​​ជាច្រើន​លើក​នៅតែមិន​ជាប់​​​ទៀត​នោះ​​​ លោកតា​វិច​ទ័រ​​​​​ក៏​ហៅរូប​នាយ​​​ឱ្យ​ទៅ​ចូល​សម្តែង​​​វិញ​ ​ដូច្នេះ​​​ហើយ​ទើប​មាន​វត្ត​មាន​​​​​​នៅតាម​​​​កញ្ចក់​​ទូរទស្សន៍​​​រហូត​មកដល់សព្វ​ថ្ងៃ​​​​​នេះ​ ។ក្រោយ​ពី​​ចាប់​អាជីព​​​​​​ជា​តារា​​កំប្លែង​មក​ជីវ​ភាព​គ្រួសារ​​​​​​របស់​នាយ​​​តេឡេ​បាន​​​​​​ប្រសើរ​ឡើង​មួយ​កម្រិត​​​​ ។ ក្រៅ​ពី​ធ្វើ​ជា​តារា​​កំប្លែង​​​​​នោះ​​ នាយ​តេឡេ​​​​មិនបោះ​បង់​​​​ចោល​អាជីព​​​​​ជា​អ្នក​​ចម្រៀង​​​ និង​កាត់​សក់​​​​នៅតាម​ពិធី​​​មង្គល​ការ​​​​​​ទេ ។ នៅ​ពេល​ទំនេរ​​​ពីការ​ងារ​​​សិល្បៈ​​​នាយ​​​ឆ្លៀត​​ពេល​ធ្វើ​ចំការ​​​បន្តិច​បន្តួច​ទៀត​ ។

លោក​​ប៉េង​ វុទ្ធី​ ហៅ​នាយ​តេឡេ​​​​បានរៀប​អាពាហ៍​ពិពាហ៍​​​​​ជាមួយ​​​​​នាង​ខុន ស្រី​ទិន ដែល​ជា​អ្នក​លេង​​ភ្លេង​បុរាណ​​ ​​និង​ជា​អ្នក​​​ចម្រៀង​​​​ប្រពៃ​ណី​​​​​​ជាមួយ​​គ្នា​នៅ​ឆ្នាំ​១៩៩៧​ ហើយ​ពេលនេះ​​​​​មាន​កូន​ស្រី​ម្នាក់​ និងកូន​ប្រុស​ម្នាក់​​​ ៕