ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​​ខ្ពស់​ហានិភ័យ​កាន់​តែ​ខ្ពស់

6 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ទៅ​លើ​បងប្អូន​បង្កើត​ជាង​២​លាន​នាក់​បានឱ្យ​ដឹង​ថា មនុស្ស​ខ្ពស់​មាន​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វ​ឌ្ឍ​ជំងឺ​កកឈាម​ក្នុង​សរសៃឈាម​វ៉ែន​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មាន​កម្ពស់​ទាប​ជាង ។ ក្រុម​អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Lund ក្នុង​ប្រទេស​ស៊ុ​យ​អែ​តបា​នរក​ឃើញ​ថា​ហានិភ័យ​នៃ​ការ​ស្ទះ​សរសៃឈាម​វ៉ែន ដែល​ជា​ជំងឺ​កកឈាម​មួយ​ប្រភេទ​ចាប់ផ្តើម​ក្នុង​សរសៃឈាម​វ៉ែន​មានការ​ទាក់ទង​ជាមួយនឹង​កម្ពស់ ។ ការ​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញ​ថា​អ្នក​ដែល​មាន​កម្ពស់​ខ្ពស់​មាន​ហានិភ័យ​ច្រើន​ជាង​បើ​ប្រៀប​ទៅ​នឹង​អ្នក​ដែល​មាន​កម្ពស់​ទាប​ជាង ។…

យោង​តាម​ការ​សិក្សា​ទៅ​លើ​បងប្អូន​បង្កើត​ជាង​២​លាន​នាក់​បានឱ្យ​ដឹង​ថា មនុស្ស​ខ្ពស់​មាន​ហានិភ័យ​ខ្ពស់​ក្នុង​កា​រវិ​វ​ឌ្ឍ​ជំងឺ​កកឈាម​ក្នុង​សរសៃឈាម​វ៉ែន​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មាន​កម្ពស់​ទាប​ជាង ។

ក្រុម​អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Lund ក្នុង​ប្រទេស​ស៊ុ​យ​អែ​តបា​នរក​ឃើញ​ថា​ហានិភ័យ​នៃ​ការ​ស្ទះ​សរសៃឈាម​វ៉ែន ដែល​ជា​ជំងឺ​កកឈាម​មួយ​ប្រភេទ​ចាប់ផ្តើម​ក្នុង​សរសៃឈាម​វ៉ែន​មានការ​ទាក់ទង​ជាមួយនឹង​កម្ពស់ ។ ការ​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញ​ថា​អ្នក​ដែល​មាន​កម្ពស់​ខ្ពស់​មាន​ហានិភ័យ​ច្រើន​ជាង​បើ​ប្រៀប​ទៅ​នឹង​អ្នក​ដែល​មាន​កម្ពស់​ទាប​ជាង ។

ពួក​គេ​បាន​រក​ឃើញ​ថា​ចំពោះ​បុរស​ដែល​មាន​កម្ពស់​ទាប​ជាង​៥​ហ្វ៊ី​ត​៣​អ៊ី​ញ​នោះ ហានិ​ភ័យ​​នៃ​ការ​កើត​ជំងឺ​ស្ទះ​សរសៃឈាម​វ៉ែន​ធ្លាក់​ចុះ​៦៥% បើ​ប្រៀបធៀប​ទៅ​នឹង​បុរស​ដែល​មាន​កម្ពស់​៦​ហ្វ៊ី​ត​២​អីុញ ឬ​ខ្ពស់​ជាង​នេះ ។

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ទៀត​ថា ចំពោះ​ស្ត្រី​ដែល​មាន​កម្ពស់​ទាប​ជាង​៥​ហ្វ៊ី​ត​១​អីុ​ញ​ដែល​មាន​ផ្ទៃពោះ​ជា​លើក​ដំបូង ហានិភ័យ​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​វ៉ែន​ធ្លាក់​ចុះ​៦៩% បើ​ធៀប​ទៅ​នឹង​ស្ត្រី​ដែល​មាន​កម្ពស់​៦​ហ្វ៊ី​ត រឺ​ខ្ពស់​ជាង​នេះ ។

លោក Bengt Zoller សាស្ត្រាចារ្យ​រង​នៃ​សាកលវិទ្យាល័យ Lund បាន​និយាយ​ថា «​កម្ពស់​គឺ​មិនមែន​ជា​អ្វី​ដែល​យើង​អាច​ដោះស្រាយ​បាន​នោះ​ទេ ។ ទោះជា​យ៉ាងណា កម្ពស់​នៃ​ប្រជា​ជន​បាន​កើនឡើង ហើយ​បន្ត​កើនឡើង​ដែល​អាច​រួមចំណែក​ដល់​មូលហេតុ​ដែល​ថា​ជំងឺ​កកឈាម​ក្នុង​សរសៃ​វ៉ែន​បាន​កើនឡើង​ដូច​គ្នា​» ៕