តារាពីរដួងប្រកួតស្វែងរកអ្នកដែលមានចង្កេះស្អាតដូចសត្វអង្ក្រង
យោងតាមប្រភពពីគេហទំព័រសិល្បៈចិនចេញផ្សាយថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១២ បានលើកយកតារាពីរដួងមកផ្គូផ្គង ដើម្បីឱ្យប្រិយមិត្តដែលគាំទ្រពួកនាងជាអ្នកវាយតម្លៃ ក៏ដូចជាធ្វើគណៈមេប្រយោគថាតើរវាងពួកនាងទាំងពីរនាក់ មួយណាមានត្រគាកស្អាតជាង និងចាត់ទុកថា មានត្រគាកសាយដូចសត្វអង្ក្រងនោះ ។
ប្រភពបន្តថា តារាពីរដួងនោះម្នាក់ឈ្មោះ លូ យាន (Liu Yan) ស្ថិតនៅបង្គោលក្រហម ។ នាងមានវ័យ៣២ឆ្នាំ គឺជាពិធីការិនីទូរទស្សន៍ចិន ដែលថ្មីៗនេះនាងបានចូលរួមក្នុងពិធីសម្ពោធដាក់បញ្ចាំងខ្សែភាពយន្តបែបកំប្លែងរបស់នាងក្នុងរឿង «Mother’s Happy Life »នៅទីក្រុងប៉េកាំង ប្រទេសចិន ហើយត្រូវបានទស្សនិកជនចាប់អារម្មណ៍ពីការតុបតែងខ្លួនដ៏សិចស៊ី ដោយស្លៀករ៉ូបអត់ដៃត្រឹមគល់ភ្លៅ បញ្ចេញសាច់សខ្ចីអង្គុយលើវេទិកា ដោយយកអាវរបស់នាងមកគ្របដណ្តប់លើគល់ភ្លៅរបស់នាង ។







ចែករំលែកព័តមាននេះ