រាជធានីភ្នំពេញ ៖ ឃ្លាំងស្តុកអេតចាយមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលបណ្តាលមកពីផ្ទុះធុងហ្គាសកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៥ កញ្ញា ២០១២ ចំណុចភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងហេតុការណ៍នេះដែរប្តី-ប្រពន្ធ ២នាក់បានរងរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
តាមការឱ្យដឹងជំហានដំបូងយើងនៅមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះធុងហ្គាសនោះទេ ហើយរហូតមកដល់ពេលនេះមានរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង បានទៅបាញ់ទឹកពន្លត់ផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ