ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​គ្នា​​រួមរ័ក​មេត្រី​បាន​២ដង​៣ថ្ងៃ​​ក្រោយ​អូន​ចោទ​បង​ថា ចាប់​រំលោ.ភ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ក្លាយ​ជាអ្នក​ទោស​​ស្នេហា និង​ត្រូវ​បាន​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​តាម​ពាក្យ​បណ្តឹង​​របស់​ស្ត្រីម្នាក់ ​ដែល​បាន​ប្តឹង​ចោទ​​ប្រកាន់​ថា ​រូបគេធ្វើ​សកម្ម​ភាពចាប់​រំលោ.ភ​​សេពសន្ថវៈលើរូប​​​នាងរហូតបាន​សម្រេច​ចំនួន​២​ដង​នៅ​ក្នុង​យប់​តែមួយ ។ ​ប៉ុន្តែ​អ្វី​​ដែល​ធ្វើ​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​នោះ គឺ​ក្រោយ​ពេលសមត្ថកិច្ចចាប់​ខ្លួន​យុវជន​​រូបនោះ​បាន​ប្រាប់​ថា មិន​មែន​ជា​ការ​ចាប់រំលោ.ភ​​​ទេ គឺរូប​គេ និង​នាងម្នាក់​នោះ​ស្រឡាញ់​​គ្នា​ដល់​​ឆ្អឹង​ និង​បាន​​

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ក្លាយ​ជាអ្នក​ទោស​​ស្នេហា និង​ត្រូវ​បាន​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​តាម​ពាក្យ​បណ្តឹង​​របស់​ស្ត្រីម្នាក់ ​ដែល​បាន​ប្តឹង​ចោទ​​ប្រកាន់​ថា ​រូបគេធ្វើ​សកម្ម​ភាពចាប់​រំលោភ​​សេពសន្ថវៈលើរូប​​​នាងរហូតបាន​សម្រេច​ចំនួន​២​ដង​នៅ​ក្នុង​យប់​តែមួយ ។ ​ប៉ុន្តែ​អ្វី​​ដែល​ធ្វើ​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​នោះ គឺ​ក្រោយ​ពេលសមត្ថកិច្ចចាប់​ខ្លួន​យុវជន​​រូបនោះ​បាន​ប្រាប់​ថា មិន​មែន​ជា​ការ​ចាប់រំលោភ​​​ទេ គឺរូប​គេ និង​នាងម្នាក់​នោះ​ស្រឡាញ់​​គ្នា​ដល់​​ឆ្អឹង​ និង​បាន​​ស្ម័គ្រ​ចិត្តរួម​មេត្រី​​ជា​មួយ​គ្នា​២​ដង​ក្នុង​យប់​តែមួយ​មិន​មែន​ជាការ​ចាប់រំលោភ​ដូច​​​ការចោទប្រកាន់​​​នោះឡើយ ។

តួប្រុស​ត្រូវ​បាន​ខាង​ស្រីទូរស័ព្ទ​​អន្ទង​ហៅ​ឱ្យ​សមត្ថ​កិច្ចចាប់ខ្លួន​​កាល​ពី​ថ្ងៃទី​២២ កញ្ញា ២០១២ ​នៅ​ក្នុងបន្ទប់​​ផ្ទះជួល​​មួយ​កន្លែង​​ដែល​មាន​ទីតាំង​​ស្ថិត​​​ក្នុង​ក្រុម​ទី​​១០ ភូមិ​​ប៉ប្រក​ខាង​ត្បូង សង្កាត់​កាកាប ​ខណ្ឌពោធិ៍សែនជ័យ បន្ទាប់​​ពី​បាន​រួម​មេត្រីជា​មួយ​នឹង​​នាង​ម្នាក់​​នោះ​រួច​បាន​​៣​ថ្ងៃ ។

​យុវជន​ជាប់​ចោទរូប​នោះ​​ឈ្មោះ​​ឱង ​រ៉ាវី ហៅដួង អាយុ​២២​ឆ្នាំ ជា​​កម្ម​ករ​រោងចក្រ មាន​ទីលំនៅភូមិ​​កើត​ហេតុ​ខាងលើ កំពុង​​ត្រូវបាន​សមត្ថ​កិច្ច​​កសាង​សំណុំរឿង​បញ្ជូន​​ទៅតុលាការ​​ហើយ ។ ​ដោយឡែក​នារីដែលអះអាងថា យុវជន​​រូបនោះចាប់​​រំលោភ​សេពសន្ថវៈ​​បាន​សម្រេចដល់​ទៅ​​២​ដង​នោះ​មាន​អាយុ​១៨​ឆ្នាំ ​​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះជួល​កើតហេតុ​ខាងលើ ។

​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា រវាង​ជនជាប់ចោទ​ និង​ស្ត្រីម្នាក់​នោះគឺបាន​ស្រឡាញ់​គ្នា​ដល់​ឆ្អឹង ហើយ​នៅ​​ថ្ងៃទី​​១៩ កញ្ញា ​២០១២ ​មុន​ពេល​កើតហេតុ​ ​ខណៈ​​ពេលដែល​ស្ត្រី​រូប​នោះ​​កំពុង​​នៅក្នុងបន្ទប់​ផ្ទះ​ជួលតែម្នាក់​ឯង ​យុវជន​រូប​នោះ​​បាន​ទូរស័ព្ទ​​ទៅកាន់​ជន​រងគ្រោះ​និយាយ​សុំ​ដេក​ជា​មួយ​នាង​មួយ​យប់ ។ ​ពេល​នោះ​នាង​មិន​បាន​ប្រកែក​ទេ បាន​​យល់​ព្រម​ឱ្យ​​យុវជន​ខាងលើ​ដេកជា​មួយ​នាង ហើយ​បន្ទាប់​​ពី​មាន​ភ្លើង​ខៀវ​​ពីស្ត្រី​រូប​​នេះ​យុវជន​នោះ​ក៏​​បាន​ដើរ​ទៅ​កាន់​បន្ទប់​របស់​នាង​ទាំង​យប់​​យ៉ាង​តក់​ក្រហល់ និង​ត្រេក​អរ​បំផុតតែម្តង​ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕