ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រកួត​ជ្រើស​រើស​តារា​បង្ហាញ​ម៉ូដ​ខ្មែរ​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​​ព្រ័ត្រ​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​កម្មវិធី​ប្រកួត​ជ្រើស​រើស​តារា​បង្ហាញ​ម៉ូដ​ខ្មែរ​ឆ្នាំ​ទី​៤ ​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​​ហើយ ​។ ​ពិធី​​ប្រកួត​ធ្វើឡើង​នៅស្ថានី​យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​កាលពី​រាត្រីថ្ងៃទី​២១ កញ្ញា និង​​​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​នេះ ​។ ឆ្នាំ​នេះពិធី​ប្រកួត​មាន​លក្ខណៈ​ពិសេស​ជាងឆ្នាំ​មុនៗ ​និងមាន​ទស្សនិកជន​ចូលរួម​​ទស្សនា​ច្រើន​ ។ ​អ្វី​ដែល​គេចាប់អារម្មណ៍​នោះ​គឺ​គេ​ឃើញ​

រាជ​ធានីភ្នំពេញ ៖ ​កម្មវិធី​ប្រកួត​ជ្រើស​រើស​តារា​បង្ហាញ​ម៉ូដ​ខ្មែរ​ឆ្នាំ​ទី​៤ ​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​​ហើយ ​។ ​ពិធី​​ប្រកួត​ធ្វើឡើង​នៅស្ថានី​យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​កាលពី​រាត្រីថ្ងៃទី​២១ កញ្ញា និង​​​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​នេះ ​។ ឆ្នាំ​នេះពិធី​ប្រកួត​មាន​លក្ខណៈ​ពិសេស​ជាងឆ្នាំ​មុនៗ ​និងមាន​ទស្សនិកជន​ចូលរួម​​ទស្សនា​ច្រើន​ ។ ​អ្វី​ដែល​គេចាប់អារម្មណ៍​នោះ​គឺ​គេ​ឃើញ​មាន​​ទស្ស​និកជន​ជា​លោក​យាយ​​អាយុ​ប្រហែល​៧០​ឆ្នាំ​​ចំនួន​៤​នាក់ ​​កាន់​​ស​្លាក​ឈ្មោះ​បេក្ខ​ជន​ងើប​ឈរ​សម្តែង​ការ​​​គាំ​ទ្រ​​​ជាមួយ​យុវវ័យ​ជាច្រើន​​កុះករ​ ។ ​

លក្ខណៈ​ពិសេស​មួយ​ទៀតគឺ​គេឃើញ​ព្រឹត្តិ​ការណ៍​ប្រកួតជ្រើស​រើស​តារា​បង្ហាញ​ម៉ូដ​នេះមាន​​ការដើរ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ខ្មែរ ​ទាំង​បុរាណ​ ទាំងសម័យ​ និងសម្លៀក​បំពាក់​សិល្បៈ​ផង​ដែរ ​។ ​ព្រឹត្តិ​ការណ៍​ប្រកួតជ្រើស​រើ​ស​តារាបង្ហាញ​ម៉ូដ​ខ្មែរ​ឆ្នាំ​ទី​៤​នេះ​​មាន​បេក្ខ​ជន​ចំនួន​២០​រូប ​និងបេក្ខ​នារី​២០​រូប​ចូល​រួម​ប្រកួត ​។ ​ជាលទ្ធ​ផល​បេក្ខ​ជន​៨​រូប​​និងបេក្ខ​នារី​ចំនួន​៨​រូប​​​ត្រូវ​បាន​ជំរុះ ។ ​ចំណែក​​​ឯក្រុម​អ្នកជាប់​​ក្នុង​​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​នេះ​​​នឹងមាន​ឱកាស​​ចូល​​រួម​​ក្នុងកម្មវិធី​ជាបន្ត​ទៀត​ដើម្បី​ចាប់​យក​​​ក្តីស្រមៃ​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​អាជីព​នៅ​​ថ្ងៃ​អនាគត​ ។​​

ព្រឹត្តិការណ៍​ប្រកួត​តារា​បង្ហាញ​ម៉ូដ​ខ្មែរ​មាន​ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​លើ​​បណ្តា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ច្រើន​ធ្វើ​ឱ្យ​ពិធី​​នេះ​កាន់​តែ​មាន​ភាព​អធិក​អធម ​។នៅក្នុងសន្និសីទ​កាសែត​កាលពី​​ថ្ងៃ​ទី​១៩ កញ្ញា​​ អ្នក​តំណាង​ក្រុម​ហ៊ុន​BKA ដែល​រៀបចំ​ការ​ប្រកួត​នេះ​និយាយ​ឱ្យ​ដឹង​ថា នេះ​ជា​ឆ្នាំ​ទី​៤​ហើយ ដែល ​BKA Entertainment ក្រោម​កា​រឧបត្ថម្ភ​ពី​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន​បាន​រៀបចំ​កម្មវិធី​ប្រកួត​នេះ​ ជាកម្មវិធី​ប្រកួត​ទ្រង់​ទ្រាយ​ធំ​ដំបូង​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​ជ្រើស​រើស​តារាបង្ហាញ​ម៉ូដ​អាជីព​​ទាំង​បុរស​ទាំង​នារី ចូល​ខ្លួន​បំរើ​លើ​វិស័យ​សិល្បៈ បំផុស​និង​នាំមុខ​លើ​វិស័យ​បង្ហាញ​ម៉ូដ​​ បង្ហាញនូវ​​ម៉ូដ​​សម្លៀក​បំពាក់​ដែល​រចនា​ដោយ​ស្នាដៃ​ខ្មែរ​ប្រើ​ប្រាស់​នូវ​ហូល ​ផាមួង ​និង​សូត្រខ្មែរ ឈរ​លើ​គោល ការណ៍​ Concept Smart &Beauty ។ លើស​ពី​នេះ​ទៅ​ទៀត​ជា​វេទិកា​ដ៏​មាន​កិត្តិយស​ សម្រាប់​ពួកគេ​ ក្នុង​ការ​ឈាន​ចូលសង្គមសិល្បៈ​លើ​ផ្នែក​ផ្សេង​ៗទៀត​ដូច​ជា ​តារាចម្រៀង តារា​សម្តែង ពិធីករ-ពិធីការិនី​ជាដើម​ ។

​ក្នុង​កម្មវិធី​ប្រកួត​ឆ្នាំទ​ី​៤​នេះ​ មានការ​ចូលរួម​ដាក់ពាក្យ​ប្រកួត​ប្រជែង​ច្រើន​លើស​ពី​ឆ្នាំ​ទៅ​ចំនួន​៣០​% ដោយ​ពួកគេទាំង​អស់​ឆ្លង​កាត់​នូវ​វគ្គ​ជម្រុះ​តាំង​ពី​តាមរយៈ​រូបថត​ រហូត​ដល់​​វគ្គ​សម្ភាសន៍​ផ្ទាល់​ពី​ គណៈ​កម្ម​ការចំនួ​ន​២​ក្រុម​ដែល​មាន​វិជ្ជាជីវៈផ្ទាល់​ទាក់​ទង​លើ​ផ្នែក​បង្ហាញ​ម៉ូដ ។ វិស័យ​បង្ហាញ​ម៉ូដ​ជា​សកម្មភាព​ថ្មីកំពុង​បោះជំហាន​ទៅ​មុខគួរឱ្យ​កត់​សម្គាល់នា​ពេល​បច្ចុប្បន្ន ​៕