ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​ទូរ​​ទស្សន៍​​​ប្រកួត​ប្រជែងគ្នាផលិត​​​​រឿង​ភាគវីដេអូ​ខ្មែរ​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​បច្ចុ​ប្បន្ន​នេះ​​ការ​ផលិត​​​​​​ខ្សែ​​​​វីដេ​​អូ​​​ភាគ​​ដាក់​​​បញ្ចាំង​​​​​តាម​​​​ទូរ​​ទស្សន​៍​​​មាន​កា​រ​កើន​ឡើង​​​​​​​ព្រោង​ព្រាត​​​​ស្ទើរ​​​គ្រប់​ស្ថានីយ​​​​គួរ​​ឱ្យ​កត់​សម្គាល់​​​ ។​​​ បើ​ទោះ​បី​​​​ជា​បែប​នេះ​​​​ក្តី​​ មាន​មតិ​​​មួយ​ចំនួន​​​​​លើក​ឡើ​ង​​ថា ​​ការ​​ផលិត​​​​​របស់​ផលិត​​ករ​មួ​យ​​​ចំនួន​​​​អា​ច​នឹង​​​​ធ្លាក់​ចុះ​​​​​​ទៅ​វិញ​ ​​នៅ​ពេល​​​​​​​​មិន​មាន​ការ​គាំ​ទ្រ​​​​​​​​ ព្រោះ​​​​ពុំ​ទាន់​មាន​គុណ​ភាព​​​​ល្អ​​​ ខណ​ៈ​​​មាន​ការ​ប្រកួត​​​​ប្រជែង​​​​ច្រើន​​​​ ។​

រាជ​ធានីភ្នំពេញ​ ៖ ​បច្ចុ​ប្បន្ន​នេះ​​ការ​ផលិត​​​​​​ខ្សែ​​​​វីដេ​​អូ​​​ភាគ​​ដាក់​​​បញ្ចាំង​​​​​តាម​​​​ទូរ​​ទស្សន​៍​​​មាន​កា​រ​កើន​ឡើង​​​​​​​ព្រោង​ព្រាត​​​​ស្ទើរ​​​គ្រប់​ស្ថានីយ​​​​គួរ​​ឱ្យ​កត់​សម្គាល់​​​ ។​​​ បើ​ទោះ​បី​​​​ជា​បែប​នេះ​​​​ក្តី​​ មាន​មតិ​​​មួយ​ចំនួន​​​​​លើក​ឡើ​ង​​ថា ​​ការ​​ផលិត​​​​​របស់​ផលិត​​ករ​មួ​យ​​​ចំនួន​​​​អា​ច​នឹង​​​​ធ្លាក់​ចុះ​​​​​​ទៅ​វិញ​ ​​នៅ​ពេល​​​​​​​​មិន​មាន​ការ​គាំ​ទ្រ​​​​​​​​ ព្រោះ​​​​ពុំ​ទាន់​មាន​គុណ​ភាព​​​​ល្អ​​​ ខណ​ៈ​​​មាន​ការ​ប្រកួត​​​​ប្រជែង​​​​ច្រើន​​​​ ។​

វីដេអូ​ខ្សែ​​​​ភាគ​​​ខ្មែ​រ​កំពុង​​​​តែ​​​បង្ហាញ​​​​​វត្ត​មាន​​​តាម​ស្ថានីយ៍ទូរ​ទស្សន៍​​​​ក្នុង​ស្រុក​​​​​​​មាន​ដូច​ជា​​​រឿង​​ បេះ​ដូង​​​អ្ន​ក​ការ​​ពារ​​​ របស់​ស្ថានីយ​​ទូរ​ទស្សន៍​​​​​​​ CTN រឿង​​​ជីវិត​លើ​វិថី​​សិល្បៈ​​ របស់​ស្ថានីយ​​ទូរ​ទស្សន៍​​អាសីុ​អាគ្នេយ៍ និង​រឿង​​​ពន្លក​ស្នេហ៍​ជាយ​ដែន​​​ ​របស់​ស្ថានីយ​​​ទូរ​​ទស្សន៍​​​បាយ័ន​​​ព័ត៌មាន​​​​​​ជា​ដើម ។

ផលិត​​​ករ​​ភាព​យន្ត​​​​ លោក​មុត​​ ថារី​​​ អះ​អា​ង​​​ប្រាប់​កោះ​សន្តិ​ភាព​​​​ក្នុង​ជំនួប​ផ្ទាល់​​​​នៅ​ថ្ងៃ​ទី​​​​១៩ កញ្ញា​ ឆ្នាំ​​២០១២​​ ​ថា ការ​ផលិត​​​​ជា​ខ្សែ​វីដេ​អូ​​​ភាគ​សម្រាប់​​​​​ដាក់​បញ្ចាំង​​​​​តាម​ទូរ​ទស្សន៍​​​ គឺ​លោក​​​ទទួល​ស្គាល​់​​​ថា​ ​មាន​​​ខ្លះ​ល្អ​​​ និង​ខ្លះ​ក៏​មិន​ល្អ​​​​ តែ​​ទោះ​​​​​ជា​យ៉ាង​ណា​​​ក្តី​​​ លោក​​​យល់​ថា ​​ទាំង​អស់​​​នេះ​មិន​មែនជា​​​​មូល​ហេតុ​​​​​​ចម្បង​​​ដែល​ធ្វើ​​​ឱ្យ​ខ្សែ​​ភាព​យន្ត​ខ្មែរ​​​បច្ចុ​ប្បន្ន​​​ដើរ​​ថយ​ក្រោយ​ទេ ។ ​ប្រសិន​បើ​​មាន​ការ​ប្រកួត​ប្រជែង​​​​គ្នា​​នោះ គឺ​​​​រឹត​តែ​​​​ធ្វើ​ឱ្យ​​​​សិល្បៈ​​មួយ​​​នេះ​​​​​​​​​មាន​​ការ​​​​​​​​​​​រីក​ចម្រើន​ ។​

​​លោក​​​​​​​​​​​​​​​​​​​ថារី​ ថ្លែង​​​ថា «ការ​ប្រកួត​ប្រជែង​​​​គ្នា​ខាង​​​​​​ផលិត​ខ្សែ​​ភាព​យន្ត​នេះ​​​ មិនខុស​អ្វី​​​ពី​ការ​ប្រកួត​ប្រជែង​​​គ្នា​នៅ​​លើ​សេដ្ឋ​​កិច្ច​​​ទី​ផ្សារ​​​​សេរី​ឡើយ​​ ពោល​បើ​​​​​​​​ផលិត​​​ផល​​ណាល្អ​​​គេ​ទិញ​​ ព្រោះ​សម័យ​​​នេះ​គេ​ស្វែង​​រក​​អ្វី​​​ដែល​មាន​ការ​រីក​ចម្រើន។ ​​ផលិត​​​ករ​ទាំង​​​អស់​ប្រសិន​បើ​​​ដឹង​ថា ខ្លួន​​​​ឯងផលិត​​​​អន់​គឺ​ត្រូវ​​​​​ស្វែង​​យល់​ចំណុច​​​​ដែល​ខ្វះ​ខាត​​​ ហើយ​ផលិត​​​​ករ​ណា​ដែល​​​ផលិត​បាន​ល្អ​នោះ​ត្រូវ​​​​តែ​មាន​ការ​​​​ខិត​ខំ​​​បន្ថែម​​ទៀត​ ហេតុ​​នេះ​​​​​​វា​មិន​មាន​ការ​រំខាន​ណា​​​មួយ​​ក្នុង​ការ​ផលិត​​​​​កុន​នោះ​​​​ឡើយ​»។

​​អ្នក​ដឹក​​នាំ​​រឿង​​រូប​នេះ​​​​​លើក​ឡើង​ថា ​ការ​ផលិត​​​​ជា​ខ្សែ​​​វី​ដេ​អូ​ភាគ​​​​សម្រាប់​ចាក់​ផ្សាយ​​​​​តាម​ទូរ​ទស្សន៍​​​ គឺ​សុទ្ធ​​​តែ​​មាន​ម្ចាស់​​​​ឧបត្ថម្ភ​គាំ​ទ្រ​​ក្នុង​ការ​ផលិត​​​ ហេតុ​នេះ​បើ​ផលិត​ករ​​មួយ​​ផលិត​​រឿង​​​មិ​ន​​​បាន​ល្អ​​​នោះ ​គឺ​​​​ម្ចាស់​​​ឧប​ត្ថម្ភ​​​​​​​ប្រាកដ​​ជា​​ដក​ខ្លួន​​​​ថយ​ ។ ​គ្រប់ផលិត​ករ​ទាំង​អស់​កាល​ណា​គាត់​ផលិតរឿងមួយនោះ គាត់ប្រាកដជាមានការ​ប្រកួតប្រជែងខាងស្នាដៃ ហេតុនេះ​គ្រប់​ផលិត​ករ​ប្រាកដជា​ស្រាវជ្រាវ​សិក្សា​ពីភាពយន្ត​បរទេស​ដើម្បី​រកភាពរីកចម្រើ​ន​ទៅលើស្នាដៃផលិត​របស់​ខ្លួន ។ ទាំងអស់នេះហើយដែលលោកជឿថា ការផលិត​វីដេអូភាគ​​តាមទូរទស្សន៍​មិនអាច​មាន​ការ​ថយ​ក្រោយឡើយ ដរាបណាខាង​ម្ចាស់ទូរ​ទស្សន៍​នៅតែមានឆន្ទៈ​ក្នុងការផលិតនោះ ។
​​គ្រប់ផលិតករទាំងអស់ត្រូវតែមានឆន្ទៈថា ប្រសិនបើខ្លួនផលិតកុនទៅហើយមិនបានជោគជ័យ​នោះ​គួរតែ​ដកខ្លួន​ថយ។ មានន័យថា កុន​ដែលយើងបាន​ផលិតនោះ​ប្រាកដជាមា​ន​ការខ្វះ​ខាត​អ្វីមួយ ហេតុនេះយើងដក​ខ្លួនដើម្បី​សិក្សា​ពី​គេបន្ថែម ។

គ្រប់ផលិតករទាំងអស់ត្រូវផលិតរឿងបែបណាដែលមានលក្ខណៈ​សច្ចៈ មានន័យថា ប្រសិន​បើយើងផលិតរឿងមួយដែលហួស​ពីការពិតនោះអ្នកទស្សនាក៏​គេមិនជឿរដែរ ហើយបញ្ហានេះ លោក​អំពាវនាវដល់ក្រសួង​វប្បធម៌​ឱ្យ​ពិនិត្យ​មើល​​ផង ។លោកមុត ថារី ​មានជំនឿថា ការផលិត​វីដេ​អូភាគ​ដាក់បញ្ចាំងតាមទូរទស្សន៍​មិនអាច​ថយ​ក្រោយ​ឡើយ ព្រោះប្រសិនបើមាន​ការ​ប្រកួត​ប្រជែង​ប្រាកដ​ជា​មាន​ការរីកចម្រើន ហើយគ្រប់​ផលិតករទាំងអស់សុទ្ធតែមានការប្រឹងប្រែងរៀងខ្លួនទៅលើស្នាដៃដែលខ្លួនបានផលិត បើទោះ​ជា​ពេលខ្លះការផលិតនោះ​នៅមានចំណុច​ខ្វះខាត​ក៏​ដោយ តែយើងគួរតែមានការ​លើកទឹកចិត្ត​ដល់​ផលិតករទាំង​នោះ​ដែលនៅតែមានឆន្ទៈក្នុងការផលិតកុនខ្មែរឲ្យរស់ជានិច្ច ។

ស្រដៀងគ្នានេះ ផលិតករភាពយន្តលោក គាំ ចន្ធី ​អះអាងប្រាប់កោះសន្តិភាព​តាម​ទូរ​ស័ព្ទ​ថា គ្រប់បណ្តាស្ថានី​យ​ទូរទស្សន៍​ក្នុង​ស្រុក​​ទាំង​អស់​ប្រសិនបើមានគំនិតក្នុងការចាក់កុនខ្មែរត្រឹមតែ៣០ភាគរយនៃម៉ោងផ្សាយរបស់ខ្លួននោះ គឺ​ជា​សញ្ញាមួយល្អ ព្រោះ​ក្នុងនោះយើង​ក៏​បានបង្ហាញ​អ​្វីជារបស់ខ្មែរដែរ។ ​ប៉ុស្តិ៍ទូរទស្សន៍​មួយ​ចំនួន​បាន​គិតតែពីផលប្រយោជន៍​ខ្លួន មិន​គិតពី​ផល​ប្រយោជន៍​រួមឡើយ ដោយពួកគេ​ទាំង​នោះ​បាន​ចំណាយលុយទិញសិទ្ធិរឿង​បរទេសយក​មក​បញ្ចាំង​ជាងការចំណាយ​ដើមទុន​ដើម្បីផលិត​កុន​ខ្មែរ​ដោយខ្លួនឯង ។

លោកគាំ ចន្ធី សង្កត់ធ្ងន់ថា «ទាំងអស់នេះ​ហើយ​ដែលធ្វើឲ្យខ្សែភាពយន្តខ្មែរ​នា​ពេល​បច្ចុប្បន្ន​កាន់តែធ្លាក់ចុះ និងធ្វើឲ្យក្មេងៗ​ជំនាន់​ក្រោយមិនបានស្គាល់អ្វី​ផលិត​ដោយស្នា​ដៃ​របស់​ខ្មែរ​ ។ ​ប្រសិនបើគ្រប់​បណ្តា​ស្ថានី​យទូរទស្សន៍​មានឆន្ទៈ​ក្នុង​ការផលិត​ខ្សែ​​ភាព​យន្ត​នោះ​ត្រូវ​រៀបចំជាកញ្ចប់ថវិកា​មួយ​សម្រាប់​ផលិតករ​ឲ្យ​បានច្បាស់លាស់ ហើយ​ត្រូវ​មានការពិភាក្សា​គ្នា​ថា​ ថវិកាត្រឹម​ប៉ុណ្ណឹងអាច​ផលិត​​កុន​បាន​កម្រិត​ណា​ដែល​​យើងអាច​ទទួល​យក​បាន»។

​ផ​លិត​ករ​​​​រូប​នេះ​ទទួលស្គាល់ថា ថវិកាក្នុង​ការផលិតកុនមួយភាគ​នៅក្នុងស្រុក​ខ្មែរ គឺ​នៅ​មានចំនួនតិចតួចនៅឡើយ បើប្រៀបធៀប​ទៅ​នឹង​ប្រទេសជិតខាង តែទោះជាយ៉ាងណាក្តី​ ផលិត​ករខ្មែរយើងនៅតែអាចទទួលយកបាន ហើយ​អាច​ផលិតកុនបាន​សមល្មម​ដែលអាច​ឲ្យ​ប្រជា​ជនខ្មែរយើង​ទស្សនា ។ លោកគាំ ចន្ធី កោត​សរសើរ​ដល់​បណ្តា​ស្ថានីយ​ទូរទស្សន៍មួយចំនួនដូចជា CTN និងទូរ​ទស្សន៍បាយ័ន ដែល​ខិតខំផលិត​កុនខ្មែរ​ចាក់​ផ្សាយ​តាមទូរទស្សន៍របស់ខ្លួន ហើយខ្សែ​ភាព​យន្តទាំងនោះក៏​មានការទទួល​គាំទ្រ​ច្រើនពីអ្នកទស្សនាផងដែរ ។

ក្នុងនាមជាពិធីការិនី និងជាតា​រា​សម្តែង​ម្នាក់​ផង​នោះ អ្នកនាងទូច ស៊ីណាត ​​អះអាង​​ថា ឆ្លង​តាមបទពិសោធ​ដែ​ល​នាង​ធ្លាប់​សម្តែង​នា​ពេល​កន្លង​មកនោះនាងយល់ថា គុណភាពខ្សែភាព​យន្ត​ខ្មែរនាពេល​បច្ចុប្បន្ននេះ គឺអាច​និយាយ​បាន​ថា វាសមស្របទៅតាម​អ្វីដែលយើងមាន ហើយ​យើង​មិនអាចនិយាយ​បានថា វាល្អប៉ុនណា​ ឬ​អាក្រក់ប៉ុនណា​​ទេ គឺត្រឹមថាការ​ផលិតនា​ពេល​សព្វថ្ងៃ​យើង​អាចទទួលយកបានសម្រាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន ។

ចំណែកអ្នកនាងផល្លី ជាបុគ្គលិក ធ្វើការនៅ​ក្រុមហ៊ុនឯកជនមួយបានបញ្ចេញទស្សនៈ​ថា នាងចូលចិត្តទស្សនា​ខ្សែភាព​យន្ត​ខ្មែរ​​ព្រោះ​ពេលខ្លះវាក៏​​ធ្វើ​ឱ្យ​ជក់ចិត្តដិតអារម្មណ៍ផងដែរ។ ប៉ុន្តែនាង​​រិះគន់​ថា ខ្សែភាព​យន្ត​​នា​ពេល​សព្វ​ថ្ងៃនេះ​ច្រើនតែបង្ហាញ​ពីសាច់​រឿង​ដែល​ដាក់​មនោសញ្ចេតនាហួសហេតុ និងមិន​ចោល​ពីការឈ្នានីសគ្នារឿងស្នេហា និងការ​ដណ្តើម​ទ្រព្យសម្បត្តិឡើយ ។

ចំពោះ​កញ្ញា នីតា ជាសិស្សសា​លាម្នាក់​និយាយ​ថា នាងមិនសូវជាចាប់​អារម្មណ៍​វីដេអូភាគខ្មែរដែលចាក់បញ្ចាំងតាមទូរ​ទស្សន៍​ប៉ុន្មានឡើយ ផ្ទុយទៅវិញ​​​​នាង​​ច្រើន​ចាប់​អារម្មណ៍​ខ្សែ​ភាព​យន្ត​ដែលបានចាក់បញ្ចាំងនៅតាមរោង ជាពិសេសរឿង​ខ្មោចដោយ​នាង​ចូល​ចិត្តទស្សនាជាមួយមិត្តភក្តិ ៕