ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​​ភ័យ​កណ្តាល​រាត្រី​នៅ​តំបន់​ទំនប់​រលក អស់​ផ្ទះ​3​1​ខ្នង​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សី​ហនុ​ ៖ ផ្ទះ​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​រកេត​រកូត​គ្មាន​រៀប​រយ​ចំនួន​៣១​​ខ្នង​នៅតំបន់​ទំនប់​រលក ស្ថិត​ក្នុង​ក្រុម​២៦ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហនុ ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្រ​បាក់យ៉ាង​សាហា.វ​កាល​ពី​​ថ្ងៃ​ទី ២២ កញ្ញា វេលា​ម៉ោង​ប្រមាណ​ជាង​១១​យប់​​ ដែល​អ្នក​ខ្លះ​កំពុង​​ដេក​លង់​លក់​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​ផ្ទះ​សម្បែង​ សម្ភា​រប្រើ​ប្រាស់​ និង​ថវិកាយ៉ាង​ច្រើន​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មនុស្ស​ចំនួន​៧​នាក់​បាន​រង​របួស​(​ប្រុស​២ ស្រី​៥)​ក្នុង​នោះ​មាន​

ខេត្ត​ព្រះ​សី​ហនុ​ ៖ ផ្ទះ​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​រកេត​រកូត​គ្មាន​រៀប​រយ​ចំនួន​៣១​​ខ្នង​នៅតំបន់​ទំនប់​រលក ស្ថិត​ក្នុង​ក្រុម​២៦ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​ព្រះ​សីហនុ ត្រូវ​បាន​អគ្គិ​ភ័យ​លេប​ត្រ​បាក់យ៉ាង​សាហាវ​កាល​ពី​​ថ្ងៃ​ទី ២២ កញ្ញា វេលា​ម៉ោង​ប្រមាណ​ជាង​១១​យប់​​ ដែល​អ្នក​ខ្លះ​កំពុង​​ដេក​លង់​លក់​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​ផ្ទះ​សម្បែង​ សម្ភា​រប្រើ​ប្រាស់​ និង​ថវិកាយ៉ាង​ច្រើន​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មនុស្ស​ចំនួន​៧​នាក់​បាន​រង​របួស​(​ប្រុស​២ ស្រី​៥)​ក្នុង​នោះ​មាន​កុមារី​អាយុ​១១​ខែ​ម្នាក់​ផង​ដែរ ដោយ​សារ​រលាក​ភ្លើង​ធ្ងន់​ធ្ងរ ។

ចំពោះ​តួលេខ​ពិត​ប្រាកដ​នៃ​ការ​ខូច​ខាត​ទ្រព្យ​​សម្បត្តិ​ និង​ផ្ទះ​សម្បែង​ដ៏​មហា​វិនាស​កម្ម​នេះ​ អាជ្ញា​ធរ​ដែន​ដី ក៏​ដូច​សមត្ថកិច្ច​នៅ​ពុំ​ទាន់​អាច​វាយ​តម្លៃ​ និង​សន្និ​ដ្ឋាន​បាន​នៅ​ឡើយ​ទេ ឯ​មូល​ហេតុ​​​ដែល​បង្កឱ្យ​មាន​អគ្គិភ័យ​នេះ​ភ្លាម​ៗ​ក៏​គេ​នៅពុំ​ទាន់​បាន​ដឹង​នៅ​ឡើយ​ដែរ ។

យោង​តាម​ប្រភពពី​មន្ទីរ​សម្រាក​ព្យា​បាល​ រស្មី​កំពង់​សោម​​ឱ្យ​ដឹង​ថា ជន​​រង​គ្រោះ​ដោយ​សារ​អគ្គិ​ភ័យ​ដែល​បាន​ចូល​មក​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​សម្រាក​ព្យា​បាល​នេះ​មាន​ចំនួន​៧​នាក់​ រួម​មាន​ ១-​ឈ្មោះ​ ជា​ វណ្ណា​ ភេទ​ស្រី​ អាយុ​៣២ឆ្នាំ​ របួស​ធ្ងន់ ២​-ឈ្មោះ ជា​ មុន្នី​រ័ត្ន ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ របួស​ធ្ងន់ ៣-​ឈ្មោះ​ គឹម ធី​តា​ ភេទ​ស្រី  អាយុ​២៥​ឆ្នាំ របួស​ធ្ងន់ ៤-​ឈ្មោះ​ អាន ភារិទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខ​របរ​នេសាទ​ របួស​ធ្ងន់ ៥-​ឈ្មោះ​ គឹម ធារ៉ា ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មុខ​របរ​នេសាទ​ របួស​ស្រាល ​៦-​ឈ្មោះ​ រិទ្ធ ដាយ៉ា​ណា ភេទ​ស្រី  អាយុ​១១​ខែ របួស​ស្រាល ​និង​៧-​ឈ្មោះ​ ហ៊ួ​ត សុខ​អេង ភេទ​ស្រី  អាយុ​៤៧​ឆ្នាំ របួស​ស្រាល ។ អ្នក​ទាំង​៧​នាក់​ មាន​ទី​លំ​នៅ​​ក្នុង​កន្លែង​កើត​ហេតុ​ ស្ថិត​ក្នុង​ក្រុម​ទី​២៦​ ភូមិ​៣ សង្កាត់​លេខ​១​ ក្រុង​ព្រះ​សីហនុ ។ អ្នក​រង​របួស​ទាំង​អស់​នេះ​បណ្តាល​មក​ពី​ភ្លើង​ឆាប​ឆេះ​​រហ័ស​ពេក ខ្លះ​រត់​គេច​មិន​ទាន់​ព្រោះ​កំពុង​គេង​លង់​លក់​ ខ្លះ​ជាប់​ចូល​យក​របស់​របរ​បន្តិច​បន្តួច ពេល​កំពុង​ឆេះ ។

តាម​ប្រភព​ព័ត៌​មាន​ចុង​ក្រោយ​បំផុត​ឱ្យ​ដឹង​ថា តាម​រយៈទៅ​ទទួល​យក​អំណោយ​ពី​កាក​បាទ​​ក្រហម​ខេត្ត​ អាជ្ញា​ធរ​ស្វែង​រក​ឃើញ​មាន​តែ​៣៦​គ្រួសារ​ប៉ុណ្ណោះ​ដែល​រង​គ្រោះ​ ពោល​គឺ​ផ្ទះ​ឆេះ​មាន​តែ​៣១​​ខ្នង​ទេ ​មិន​មែន​រាប់​រយ​ខ្នង​ដូច​ពាក្យ​លេខ​ឮ​ឡើយ ។ សូម​បញ្ជាក់​ថា ​នៅ​ក្នុង​ប្រ​តិ​បត្តិ​​ការ​ពន្លត់​អគ្គិ​ភ័យ​​នេះ​​​បាន​ប្រើ​ពេល​​​វេលា​រហូត​ដល់​​ម៉ោង​ជិត​៥​​ភ្លឺ ទើប​ពន្លត់​បាន​ជា​ស្ថាពរ ដោយ​កម្លាំង​ជំនាញ​បាន​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​​ចំនួន​៥​គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ុ​ចំនួន​២​គ្រឿង របស់​កំពង់​ផែ​​អន្តរជាតិ​ចំនួន​២​គ្រឿង និង​របស់​រោង​ចក្រ​ប្រេង​កាត​ចំនួន​១​គ្រឿង​ ។

ដោយ​ឡែក​​​ទាក់​ទិន​​​ទៅ​នឹង​​ការ​​ឆាប​ឆេះ​នេះ​ ស្ត្រី​រង​គ្រោះ​​ហ៊ួត សុខ​​អេង​ ដែល​​ក្រុម​គ្រួសារ​​របស់​គាត់​​មាន​ទាំង​កូន​​ និង​កូន​ប្រសា​​​​​​រង​របួស​​ដោយ​រ​លាក​ដៃ​ជើង​​បាន​និយាយ​​ថា​ នៅ​យប់​​កើត​ហេតុ​​គាត់​នឹង​ក្រុម​គ្រួសារ​​របស់​គាត់​​​លើក​លែង​​តែប្តី​ដែល​​នៅ​​​បន្ទាយ​​​បាន​ជួប​​គ្រោះ​អា​ក្រក់​នេះ​​ទាំង​អស់​គ្នា​ ​។ គាត់​បន្ត​ថា ​នៅ​យប់​កើត​ហេតុ​​ ខណៈ​​ពេល​​គាត់​កំពុង​​​លួង​ចៅ​​ឱ្យ​ដេក​ ក៏​មាន​អណ្តាត​ភ្លើង​​ឆាប​ឆេះ​​ពី​ក្រោម​​ផ្ទះ​​របស់​​គាត់​​លាយ​ឡំ​ជា​​មួយ​នឹង​​ប្រេង​​សាំង​ហូរ​​​លើ​រនាប​​ក្តារ​​របស់​គាត់​ ជា​ហេតុ​​​​​បណ្តាល​​​​​​​ឱ្យ​​​អណ្តាត​​ភ្លើង​ឆាប​ឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​ ។ បន្ទាប់​​មក​គាត់​​ក៏​ស្ទុះ​​រត់​ចេញ​មក​​ក្រៅ​ផ្ទះ​​ តែ​អ​កុសល​​​ទ្វារ​ផ្ទះ​​ត្រូវ​បាន​គេ​​ចង​ជា​មួយ​​​​ចំណង​ខ្សែ​​​​មង​ជាប់ ​ឃើញ​ដូច​នោះ​​​​កូន​ប្រុស​​ឈ្មោះ​គឹម ​ធារ៉ា និង​​កូន​ប្រសា​​ឈ្មោះ​អាន​ ​ភារិទ្ធ​ ​បាន​ស្ទុះ​មក​​​ធាក់​ទ្វារ​​​ឱ្យ​របើក​​ តែ​នៅ​​តែ​​មិ​ន​របើក​ ​បាន​​មួយ​​សន្ទុះ​​ក្រុម​គ្រួសារ​​របស់​គាត់​​បាន​​នាំ​គ្នា​ប្រឹង​​​រុញ​ទ្វារ​​ផ្នែក​ខាង​ក្រោម​​ដោយ​ជម្នះ​​​កំដៅ​​ភ្លើង​រលាក​​​ពេញ​ខ្លួន​​ ទើប​​ចេញ​រួច​​ ហើយ​ក៏​បាន​​មក​ព្យា​បាល​​នៅ​មន្ទីរ​​​សម្រាក​ព្យា​បាល​​​រស្មី​​កំពង់​សោម ​។ ការ​អះ​អាង​​​របស់​ស្ត្រី​ខាង​លើ​នេះគាត់​មិន​ដឹង​ថា​ បណ្តាល​មក​ពី​គេ​លួច​ដុត​​ ឬ​ក៏​ជា​ការរាល​ដាល​បែប​ណា​នោះ​ទេ ។ ឯ​ទ្រព្យ​សម្បត្តិ​​របស់​គាត់​សរុប​​ប្រមាណ​២​ម៉ឺន​ដុល្លារ​​រួម​​និង​ផ្ទះ​មួយ​ខ្នង​​ត្រូវ​បាន​​​​បាត់​បង់​ទាំង​​ស្រុង​ បច្ចុ​ប្បន្ន​​សូម្បី​តែ​លុយ​ព្យា​បាល​​របួស​​ក៏​ពុំ​មាន​​​ដែរ ៕​​​