ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​​ និង​កម្លាំង​នគរ​បាល​​ស្រុក​មង្គល​បុរី ស្តារ​​ប្រឡាយ​​ទឹក​​បញ្ចៀស​​ការ​​ជន់​លិច​

12 ឆ្នាំ មុន

ខេត្ត​បន្ទា​​យ​មាន​ជ័យ ៖ នៅ​រសៀល​​​ថ្ងៃ​ទី​​​១៩ កញ្ញា លោក​​អីុ ឡុង អភិ​បាល​​ស្រុក​​មង្គល​បុរី និង​លោក​វរ​សេនីយ៍​​ត្រី យ៉ត សុផល អធិ​ការ​​នគរ​បាល​​​ស្រុក​​ បាន​ដឹក​នាំ​​កង​​កម្លាំង​នគរ​បាល​ស្រុក​​មង្គល​បុរី សហ​​ការ​ជា​មួយ​​អាជ្ញា​​ធរ​​ភូមិ-​ឃុំ​ និង​ប្រជា​ពល​រដ្ឋ​​​ជា​ច្រើន​​នាក់​​​​ធ្វើ​ការ​​កា.ប់​ឆ្ការ​​ព្រៃ​ ​សម្អាត​​ស្មៅដែលដុះ​តាម​​មាត់​ប្រឡាយ​​ទឹកដើម្បី​​​ស្តារប្រឡាយ​​​​ ព្រម​ទាំង​​ប្រមូល​​សំរាម​​មុខ​លូ​ទឹក​​ដើម្បី​​​កុំ​​ឱ្យ​

​ខេត្ត​បន្ទា​​យ​មាន​ជ័យ ៖ នៅ​រសៀល​​​ថ្ងៃ​ទី​​​១៩ កញ្ញា លោក​​អីុ ឡុង អភិ​បាល​​ស្រុក​​មង្គល​បុរី និង​លោក​វរ​សេនីយ៍​​ត្រី យ៉ត សុផល អធិ​ការ​​នគរ​បាល​​​ស្រុក​​ បាន​ដឹក​នាំ​​កង​​កម្លាំង​នគរ​បាល​ស្រុក​​មង្គល​បុរី សហ​​ការ​ជា​មួយ​​អាជ្ញា​​ធរ​​ភូមិ-​ឃុំ​ និង​ប្រជា​ពល​រដ្ឋ​​​ជា​ច្រើន​​នាក់​​​​ធ្វើ​ការ​​កាប់​ឆ្ការ​​ព្រៃ​ ​សម្អាត​​ស្មៅដែលដុះ​តាម​​មាត់​ប្រឡាយ​​ទឹកដើម្បី​​​ស្តារប្រឡាយ​​​​ ព្រម​ទាំង​​ប្រមូល​​សំរាម​​មុខ​លូ​ទឹក​​ដើម្បី​​​កុំ​​ឱ្យ​ស្ទះ​​ប្រព័ន្ធ​​ទឹក​ហូរ​​​តាម​បណ្តោយ​​​ផ្លូវ​ជាតិ​លេខ​​៥ ស្ថិត​ក្នុង​ភូមិ​​ចំការ​​​តា​ដោក ឃុំ​ឫស្សី​​ក្រោក ស្រុក​មង្គល​បុរី ។

លោក​អីុ ឡុង ​បាន​​ឱ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​​ធ្លាក់​ភ្លៀង​​​ជាប់​ៗ​គ្នា​រយៈ​​ពេល​​៤-​​​៥​​ថ្ងៃ​នេះ ចាប់​ពី​​ថ្ងៃទី​​១៥ កញ្ញា មក​​​ជំនន់​​ទឹក​​ភ្លៀង​​ និង​ទឹក​ហូរ​​មក​ពី​ប្រទេស​ថៃ​​បាន​​ហូរ​​​​បុកបណ្តាល​​ឱ្យ​​​ជន់​​លិច​​​​​​លំ​នៅ​ឋាន​​​របស់​ប្រជា​ពល​រដ្ឋ​នៅ​​ក្នុង​​ស្រុក​​មួយ​ចំនួន​​ក្នុងខេត្ត​​​បន្ទាយ​មានជ័យ​នេះ​​ ។ ថ្វី​ដ្បិត​​តែ​នៅ​ក្នុង​ស្រុក​មង្គល​បុរី​​មិន​ទាន​​់​​​មាន​​លំ​នៅ​ឋាន​​​របស់​ប្រជា​ពល​រដ្ឋ​រង​​ផលប៉ះ​​ពាល់​ដោយ​សារ​​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​​​ក៏​ពិត​មែន តែ​​អាជ្ញា​ធរ​​ស្រុក​បាន​ត្រៀម​​ទាំង​កម្លាំង​​ មធ្យោ​បាយ សម្ភារ ដើម្បី​​​​អន្តរា​​​គមន៍​​ជួយ​ប្រជា​ពល​រដ្ឋ​​​ទៅ​​​រក​ទី​ទួល​សុវត្ថិ​​ភាព​ហើយ​​ដែរ ។

លោក​អភិ​បាល​​បាន​បញ្ជាក់​ថា ថ្ងៃ​នេះ​​ដើម្បី​កុំ​​ឱ្យ​មាន​ការ​រាំង​ស្ទះ​​ប្រព័ន្ធ​​ទឹក​​ហូរ​ លោក​បាន​ដឹក​នាំ​​កម្លាំង​​នគរបាល​ស្រុក​ចំនួន​​៥០​​នាក់​ សហ​ការ​ជា​មួយ​អាជ្ញា​ធរ​​ឃុំ និង​មាន​ប្រជា​ពល​រដ្ឋ​​​ចូល​រួម​ផង​នោះ បាន​ធ្វើ​ការ​​កាប់​ឆ្ការ​​ព្រៃ​ សម្អាត​​​ស្មៅ​ដែល​​​ដុះ​​នៅ​តាម​​មាត់​ប្រឡាយ​​​ ស្តា​រ​ និង​ប្រមូល​​សំរាម​​ដែ​លរាំង​ស្ទះ​​មុខ​លូ​​ដើម្បី​​បញ្ចៀស​​ការ​កក​ស្ទះ​​មុខ​ទឹក​ហូរ​ និង​បញ្ចៀស​​​​ការ​លិច​លង់​​លំនៅ​ឋាន​​​របស់​ប្រជា​ពល​រដ្ឋ​ ព្រម​ទាំង​​ហេដ្ឋា​​រចនា​សម្ព័ន្ធ​មាន​​​​ផ្លូវ​លំ​​ និ​ង​ផ្លូវ​ជាតិជា​ដើម​ ៕