ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​​​លេខ271ស្ទះ​ចរាចរណ៍​ស្ទើ​រ​រាល់​ថ្ងៃ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ កំណាត់​ផ្លូវ​​២៧១​ ​​បច្ចុប្ប​ន្ន​សែន​មមាញឹក​​ក្នុង​ការ​​ធ្វើ​ចរាចរណ៍​គឺ​សម្បូរ​ដោយ​​រថយន្ត​​ធុន​ធំ​ៗជាច្រើន​​​ដូច​ជា​រថយន្ត​​កុង​តឺន័រ​​ កាម៉ាស​សណ្តោង​ដឹក​​កុង​តឺន័រ​ ហ៊ីយ៉ាន់​ដាយ​ដឹក​ទំនិញ​ ហ្វុយ​ស្សូ៊.. ជា​រឿយៗ​បង្ក​​ឱ្យ​មា​ន​ការ​កកស្ទះ​​ចរាចរណ៍​​​យ៉ាង​ណែន​ណាន់​តាន់​តាប​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ ។​​

​រាជធានី​ភ្នំពេញ​ ៖​ កំណាត់​ផ្លូវ​​២៧១​ ​​បច្ចុប្ប​ន្ន​សែន​មមាញឹក​​ក្នុង​ការ​​ធ្វើ​ចរាចរណ៍​គឺ​សម្បូរ​ដោយ​​រថយន្ត​​ធុន​ធំ​ៗជាច្រើន​​​ដូច​ជា​រថយន្ត​​កុង​តឺន័រ​​ កាម៉ាស​សណ្តោង​ដឹក​​កុង​តឺន័រ​ ហ៊ីយ៉ាន់​ដាយ​ដឹក​ទំនិញ​ ហ្វុយ​ស្សូ៊.. ជា​រឿយៗ​បង្ក​​ឱ្យ​មា​ន​ការ​កកស្ទះ​​ចរាចរណ៍​​​យ៉ាង​ណែន​ណាន់​តាន់​តាប​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ ។​​

ជាក់​ស្ដែង​​ដូ​ច​ក្នុ​ង​រូបភាព​នេះ​ កាល​ពី​យប់​ថ្ងៃទី​២០ កញ្ញា​ នៅ​ចំណុច​​មុខ​ខ្លោង​​ទ្វារ​វត្ត​សន្សំ​កុសល​​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ណែន​ណាន់តាន់​តាប​​់រយៈ​ពេល​ជាង​​​១ម៉ោង​​ពីចន្លោះ​​ម៉ោង​​​៦​រហូត​ដល់​ម៉ោង​ជាង​​៧ ទើប​ចរាចរណ៍​បាន​ធូរ​ស្រាល​ឡើង​វិញ​ ។ មូល​ហេតុ​នៃការ​ស្ទះ​ចរាចរណ៍​​​ចំណុច​នេះ​មិន​មែន​ជា​កត្តា​យាន​យន្ត​​​ទាំង​ស្រុង​​នោះ​ទេ​ ស្ថាន​ភាព​​លក់​ដូរ​​​លើ​ចំណី​​ផ្លូវ​​​ក៏​ជា​​ការ​រួម​ចំណែក​​​ក្នុង​ករណី​​នេះ​ដែរ​ ។ ​

សភាព​នៃ​ការ​កក់​ស្ទះ​នេះ​ពិត​ជា​រំខានអារម្មណ៍​​ដល់​អ្នក​ដំណើរ​ណាស់​ ។ ​​ពួក​គាត់​លាន់​មាត់​ថា ចរាចរណ៍​ស្ទះ​ប៉ុណ្ណឹង​ហើយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ណា​ចេញ​​អន្តរាគមន៍​​​សោះ​ ។ ​កំណាត់​ផ្លូវ​ជា​ច្រើន​ដែល​​​ភ្ជាប់​មក​ផ្លូវ២៧១​​​ជា​ផ្លូវ​តូច​ចង្អៀត​​​ហើយ​ឡើង​ណោត​ទៀត​​​ដែល​​នោះ​​ជា​ហេតុ​ផល​ចម្បង​​​​នៃ​ការ​ស្ទះ​ចរាចរណ៍​ ករណី​​បែប​នេះ​ម​ិន​មែន​មាន​តែ​ចំណុច​ខ្លោង​ទ្វា​រ​វត្ត​សន្សំកុលស​​នេះទេ ​​​គឺ​ស្ទើរ​​តែ​គ្រប់​ចំណុច​ផ្លូវ​លេខ​២៧១​​ដែល​កែង​នឹង​ផ្លូវ​បេតុង​​​​ដ៏តូច​ចង្អៀត​​ទាំងនេះ​​​ដោយ​រាប់​ពី​ចំណុច​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ​​រហូត​ដល់​​ចំណុច​តភ្ជាប់​​មហា​វិថី​ព្រះ​មុនីវង្ស​​ គល់​ស្ពាន​ក្បាល​ថ្នល់​​ ។ ​

មតិសាធារណជន​​បាន​លើកឡើង​​ថា បើចង់​កាត់​បន្ថយ​ការ​កកស្ទះ​​ចរា​ចរណ៍​​ដែល​កើត​មាន​ស្ទើររាល់​ថ្ងៃ​លើ​កំណាត់​​ផ្លូវ​លេខ​២៧១​​នេះ ​គួរ​សមត្ថ​កិច្ច​ពិសេស​សាលា​រាជធានី​ភ្នំពេញ​​​​មាន​វិធាន​ការ​​​​​​ចំពោះ​រថយន្ត​ធុន​​ធំ​ខាង​លើ​​​ឱ្យ​បាន​​តឹង​រ៉ឹង​​​លើការ​​ធ្វើ​ចរាចរណ៍​​តាម​កំណាត់​ផ្លូវ​​ ពិសេស​​​​បញ្ចៀស​​ការ​បើក​​បរ​កុំឱ្យ​បុក​សំដៅ​មក​ត្រង់​ចំណុច​​​ដែល​ស្ទះ​ព្រោះ​ការកកស្ទះ​ជាទូទៅ​គឺ​បណ្ដាល​​មកពី​​រថយន្ត​ទាំង​នេះ​​​ជា​ពិសេស​ ។ មួួ​យ​ចំណែក​ទៀត​ដោយ​​សារ​អ្នក​​​​បញ្ជា​យាន​យន្ត​​ខ្វះ​ការ​យោគ​យល់​អធ្យា​ស្រ័យ​​គ្នា​ជែង​ចង់​ទៅ​មុន​​រៀង​ៗខ្លួន​ផង​ដែរ ​៕