ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​និស្សិត​​2​​នាក់​បង​ប្អូន​ជី​ដូន​មួយ​​រង​របួស​​ដោយ​សារ​ចោរ​ឆក់​កា​បូប​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ និស្សិត​ពីរ​នាក់​បង​ប្អូន​បាន​រង​របួស​​រលាត់​ដៃ​ ជើង​​ និង​មុខ ​ដោយ​សារ​ចោរ​ឆក់​កា​បូប​ហើយ​​ដួល​​ម៉ូតូ​កាល​ពី​វេលា​ម៉ោង​​៧​និង​​៤៥​នាទី​យប់​​ថ្ងៃ​ទី​​២០​ ​កញ្ញា​ ​​នៅ​តាម​ផ្លូវ​លេខ​៥៩៨​​ មុខ​ក្លិប​​អេ​ឡិច​​ត្រូ​​ ក្នុង​សង្កាត់​បឹង​កក់ទី​២ ​ខណ្ឌ​ទួលគោក​​​ និង​ត្រូវ​បាន​​បញ្ជូន​​​ទៅ​ព្យា​បាល​នៅ​​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​​ ។ ជន​រង​គ្រោះ​ទាំង​២នាក់​​នេះ ​​ម្នាក់​​ឈ្មោះ ​​លឹម ​ដារ៉ូ​ ​ភេទ​​ស្រី ​អាយុ១៩​ឆ្នាំ ​​​​​ ជា​

រាជធានី​ភ្នំពេញ​ ៖​ និស្សិត​ពីរ​នាក់​បង​ប្អូន​បាន​រង​របួស​​រលាត់​ដៃ​ ជើង​​ និង​មុខ ​ដោយ​សារ​ចោរ​ឆក់​កា​បូប​ហើយ​​ដួល​​ម៉ូតូ​កាល​ពី​វេលា​ម៉ោង​​៧​និង​​៤៥​នាទី​យប់​​ថ្ងៃ​ទី​​២០​ ​កញ្ញា​ ​​នៅ​តាម​ផ្លូវ​លេខ​៥៩៨​​ មុខ​ក្លិប​​អេ​ឡិច​​ត្រូ​​ ក្នុង​សង្កាត់​បឹង​កក់ទី​២ ​ខណ្ឌ​ទួលគោក​​​ និង​ត្រូវ​បាន​​បញ្ជូន​​​ទៅ​ព្យា​បាល​នៅ​​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​​ ។ ជន​រង​គ្រោះ​ទាំង​២នាក់​​នេះ ​​ម្នាក់​​ឈ្មោះ ​​លឹម ​ដារ៉ូ​ ​ភេទ​​ស្រី ​អាយុ១៩​ឆ្នាំ ​​​​​ ជា​និស្សិ​ត​​​ឆ្នាំទី២នៃ​​​​​សាកល​វិទ្យា​ល័យ​​​​អាយ​យូ​​​ ​រង​របួស​​​រលាត់​ដៃ​ ជើង ​​​​និង​ម្នាក់​ទៀត​​​​ឈ្មោះ ​ណូ ​ស្រី​លក្ខណ៍ ភេទស្រី​​ អាយុ​​២៤ឆ្នាំ ​ជានិស្សិត​​ពេទ្យ​ឆ្នាំទី​៤ ​បាន​របួស​ជើង​និង​​រលាត់មុខ​ធ្ងន់ធ្ងរ​​ ។ ​អ្នក​ទាំងពីរ​នាក់​​ជា​បង​ប្អូន​ជី​ដូន​មួយ​នឹងគ្នា ​មាន​ទី​លំនៅ​ភូមិ​​ភ្នំពេញ​ថ្មី ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌសែនសុខ ​ ។

តាម​ប្រភពព័ត៌មាន​​ឱ្យ​ដឹងថា ក្រុមចោរ​មាន​បក្ខពួក​​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​​ម៉ាកស្គូ​ពី​ពណ៌​​ផ្ទៃ​មេឃលាយ​ស​ ធ្វើ​សកម្ម​ភាព​​ឆក់​កាបូប​​ពី​ពួក​នាង​​បាន​សម្រេច និង​បណ្ដាល​ឱ្យ​​ដួល​ម៉ូតូ​របួស​​​ទាំ​ង​ពីរ​​​នាក់​​ ។ ​តាមនាង​លឹម ដារ៉ូ ជាម្ចាស់​កា​បូប​​​ឱ្យ​ដឹង​ថា ​នៅ​​មុន​ពេល​កើត​ហេតុ​នាង​​បាន​ជិះ​ម៉ូតូ​​ម៉ាក​ស្គូ​​ពី​​​ពណ៌​ផ្កា​ឈូក ​​ឌុប​បង​ស្រី​​ជី​ដូន​មួយ​​ធ្វើ​ដំ​ណើរ​​​តាម​ផ្លូវ​លេខ​​៥៩​​​៨ពី​ត្បូង​ទៅ​ជើង​​ក្នុ​ងគោល​បំណង​​​ទៅ​ផ្ទះ​ ​ដោយ​ឱ្យ​បង​ស្រី​​កាន់​កាបូប​ ។នៅ​​​ពេល​​​​មក​ដល់​មុខ​ក្លិប​​អេឡិច​ត្រូ​ ​ក្នុង​សង្កាត់បឹងកក់​ទី២ ​ខណ្ឌ​ទួលគោក​ ​​ស្រាប់​តែ​មាន​ជន​២នាក់​​ជិះ​​ម៉ូ​តូ​ម៉ាក​ស្គូ​ពី​​ពណ៌​ផ្ទៃ​មេឃ​​​លាយ​ស​ធ្វើ​ដំណើរ​​ស្រប​ទិស​គ្នា ​បាន​ធ្វើ​សក​ម្ម​ភាព​​​​​​​​ឆក់​កាបូប​ពី​​បង​ស្រី​បាន​សម្រេច​​ហើយ​គេច​ខ្លួន​​​បាត់​ ។ ​នៅ​ក្នុង​​សកម្មភាព​​​នោះ​បណ្ដា​ល​ឱ្យ​ម៉ូតូ​របស់​នាង​​ដួល​ និង​​​របួស​ទាំង​ពី​រនាក់បង​ប្អូន​​ ។

នាង​លឹម​​ ដារ៉ូ​​​ ប្រាប់ថា ​នៅក្នុង​​កាបូប​​នោះ​​​​​មាន​ប្រាក់​ជាង​១០ម៉ឺន​រៀល​ ​ទូរ​ស័ព្ទ​​ចំនួនពីរ​គ្រឿងគឺ​​​ម៉ា​ក​សូនី​អ៊ិច​៨​​​មួយ​គ្រឿង​​ និង​ម៉ាក​ណូ​គា​​​មួយ​គ្រឿង​ ។​គួរ​បញ្ជាក់​ថា​​ នៅ​ក្នុង​រាជធានីភ្នំពេញ​​នៅ​ក្នុង​សប្ដាហ៍​នេះ​សកម្មភាព​​ឆក់​ និង​ប្លន់​បាន​កើត​​ឡើង​គួរ​​​ឱ្យកត់​សម្គាល់​ ដែល​ក្រុម​ចោរ​ឆក់​កាបូប​ ខ្សែ​ក​ហាក់​ដូច​ជាណាត់​​គ្នា​ធ្វើ​សកម្មភាព​​ព្រម​គ្នា​តែ​ម្ដង​៕