រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ ៖ Beeline ជាបណ្ដាញទូរស័ព្ទចល័តរីកចម្រើនឆាប់រហ័ស ជាមួយបណ្ដាញសេវាគ្របដណ្ដប់គ្រប់ខេត្ដ ទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកមានសំណាងថ្មីទៀតជាលើកទី៣នៅក្នុងការចាប់ឆ្នោតនៃកម្មវិធីអេមហ្មង របស់ខ្លួន ។ នៅក្នុងកម្មវិធីតន្ដ្រី A1 ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីសប្ដាហ៍មុន Beeline បានប្រគល់រង្វាន់ជូនអ្នកមានសំណាងឈ្នះកាលពីសប្ដាហ៍ទី២ នៅចំពោះមុខទស្សនិកជន ក្រុមគ្រួសារ និងមិត្ដភក្ដិ ជាមួយភាពសប្បាយ និងរំភើបរីករាយ ។ បើលោកអ្នកជាអតិថិជន Beeline នោះលោកអ្នកប្រាកដជាមានឱកាសឈ្នះ ក្នុងនោះអាចហៅចេញជានាទីដោយឥតគិតប្រាក់ ឬក៏ជាសាច់ប្រាក់សុទ្ធផងដែរ ។
នេះគឺជាលើកដំបូងសម្រាប់ Beeline ក៏ដូចជាប្រព័ន្ធទូរស័ព្ទចល័តផ្សេងទៀត ដែលធ្វើការផ្ដល់ជូនពិសេសនៅក្នុងពេលតែមួយ ទាំងទឹកប្រាក់បន្ថែម និងទាំងការចាប់ឆ្នោតផ្សងសំណាងឈ្នះទឹកប្រាក់ ។ កម្មវិធី អេមហ្មង របស់ Beeline ផ្ដល់ជូនទឹកប្រាក់បន្ថែម១០.០០០% ដែលមានន័យថា បើលោកអ្នកបញ្ចូលទឹកប្រាក់២ ដុល្លារនោះ លោកអ្នកអាចឈ្នះទឹកប្រាក់បន្ថែម ២០០ដុល្លារ សម្រាប់ប្រើក្នុងប្រព័ន្ធ Beeline ។ លើសពីនេះទៀត កម្មវិធីអេមហ្មង ក៏មានការ ចាប់ឆ្នោតផ្សងសំណាង ដែលមានអ្នកឈ្នះម្នាក់រៀងរាល់សប្ដាហ៍ ។ អតិថិជន Beeline គ្រាន់តែប្រើប្រាស់អស់ទឹកប្រាក់១ដុល្លារ នោះអាចមានឱកាសមួយដង ដើម្បីឈ្នះរង្វាន់ទឹកប្រាក់ពីការចាប់ឆ្នោតប្រចាំសប្ដាហ៍ ដែលមានចំនួនរហូតដល់១៧លានរៀល និងរង្វាន់ធំ៣០លានរៀលសម្រាប់អតិថិជនដែលប្រើប្រាស់ទឹកប្រាក់អស់ច្រើនជាងគេនៅក្នុងកម្មវិធីនេះ ។
នៅចំពោះមុខអ្នកទស្សនារាប់លាននាក់របស់កម្មវិធីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MyTV ការចាប់ឆ្នោតផ្សងសំណាង អេមហ្មង បានរកឃើញអតិថិជនមានសំណាងឈ្នះរង្វាន់ដូចខាងក្រោម ៖
រង្វាន់ទី១ ៖ ០៦៨ ៦៤៤ ១៥២ ឈ្នះទឹកប្រាក់១០.០០០.០០០រៀល
រង្វាន់ទី២ ៖ ០៩០ ៨៥៧ ៥៤៥ ឈ្នះទឹកប្រាក់៥.០០០.០០០រៀល
រង្វាន់ទី៣ ៖ ០៩០ ៥៧២ ១៨០ ឈ្នះទឹកប្រាក់២.០០០.០០០រៀល
នៅក្នុងការចាប់ឆ្នោតផ្សាយផ្ទាល់នេះ Beeline ក៏បានប្រគល់រង្វាន់សាច់ប្រាក់ដល់អ្នកឈ្នះក្នុងសប្ដាហ៍ទី២ របស់កម្មវិធីអេមហ្មងផងដែរ ដែលមានសំណាង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១២ កន្លងទៅនេះរួមមាន ៖
អ្នកឈ្នះទី១ ៖ លោក ស្រង ឡី មកពីខេត្ដកំពង់ឆ្នាំង
អ្នកឈ្នះទី២ ៖ អ្នកស្រី ប៊ុនធឿន ចាន់ថន មកពីខេត្ដព្រៃវែង
អ្នកឈ្នះទី៣ ៖ កញ្ញា ពៅ ផាន្នី មកពីខេត្ដស្វាយរៀង
លោកAshraf Sahab នាយកផ្នែកពាណិជ្ជ កម្មរបស់ Beeline កម្ពុជាបានមានប្រសាសន៍ថា «Beeline នឹងនៅខិតខំបន្ដ ដើម្បីនាំមកជូនទីផ្សារកម្ពុជានូវការផ្ដល់ជូនដ៏អស្ចារ្យ និងអ្វីៗជាច្រើនទៀត សម្រាប់អតិថិជនស្មោះស្ម័គ្ររបស់យើង ។Beeline គឺអ្វីគ្រប់យ៉ាងប្រកបដោយថាមពល ភាពរស់រវើក និងកម្លាំងចិត្ដ ហើយនេះគឺជាអ្វីដែលយើងនឹងបន្ដផ្ដល់ជូនដល់ទីផ្សារកម្ពុជា» ។
កម្មវិធី អេមហ្មង របស់ Beeline បានចាប់ផ្ដើមពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ ។ ការចាប់រង្វាន់បន្ទាប់នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១២ ។
Beeline គឺជាផ្នែកមួយរបស់ក្រុមហ៊ុនVimpelCom Ltd.ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតទី៦នៅលើពិភពលោក ដែលមានអតិថិជនចំនួន២០៥លាននាក់ និងមានប្រតិបត្ដិការនៅប្រទេសរុស្ស៊ី សមាគមរដ្ឋឯករាជ្យ(CIS) អឺរ៉ុប អាមេរិកខាងជើង អាស៊ី និងអាហ្វ្រិក ដោយគ្របដណ្ដប់លើប្រជាជនប្រហែល៨៦៤លាននាក់ ៕
ចែករំលែកព័តមាននេះ