ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែ​​ភាព​​យន្ត​​​កូរ៉េ និង​តុក្កតា​ជប៉ុន​ល្បី​ៗ​​ ស្ថិត​លើ​​ចង្អុល​ដៃ​​របស់​អ្នក​​​ជាមួយ​​​ Samsung Smart TV និង​Viki

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​​​​​​​​ ៖ ​​​ក្រុម​ហ៊ុន​​អេ​ឡិច​​ត្រូនិក​​​ Samsung​បាន​ប្រកាស​​នៅ​សន្និ​សីទ​ Samsung អាស៊ី​អាគ្នេយ៍​​ ប៉ាស៊ី​​​​ហ្វិក​ ​និង​តៃ​វ៉ាន់ ឆ្នាំ​​​២០១២​ ​នា​ទី​ក្រុង​​បាង​កក​​ថា នឹងផ្តល់​​ជូន​អតិ​ថិជន​ Smart TV របស់​ខ្លួន​​នូវ​មាតិកា​​ល្អៗ​​ប្រកប​ដោយ​​​​គុណ​​ភាព​​ខ្ពស់​បន្ថែម​​ទៀត​ជាមួយ​​ Viki ដែល​ជា​​វេប​សាយ​​​វី​ដេអូ​​អន្តរ​ជាតិ​​ សម្រាប់​​ប្រមូល​​​ផ្តុំ​នូវ​​កម្ម​វិធី​​​ទូរ​ទស្សន៍​​ និង​ខ្សែ​​​​​​ភាព​យន្ត​​ល្អៗ​​​ក្នុង​

រាជ​ធានី​ភ្នំ​ពេញ​ ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​​​​​​​​ ៖ ​​​ក្រុម​ហ៊ុន​​អេ​ឡិច​​ត្រូនិក​​​ Samsung​បាន​ប្រកាស​​នៅ​សន្និ​សីទ​ Samsung អាស៊ី​អាគ្នេយ៍​​ ប៉ាស៊ី​​​​ហ្វិក​ ​និង​តៃ​វ៉ាន់ ឆ្នាំ​​​២០១២​ ​នា​ទី​ក្រុង​​បាង​កក​​ថា នឹងផ្តល់​​ជូន​អតិ​ថិជន​ Smart TV របស់​ខ្លួន​​នូវ​មាតិកា​​ល្អៗ​​ប្រកប​ដោយ​​​​គុណ​​ភាព​​ខ្ពស់​បន្ថែម​​ទៀត​ជាមួយ​​ Viki ដែល​ជា​​វេប​សាយ​​​វី​ដេអូ​​អន្តរ​ជាតិ​​ សម្រាប់​​ប្រមូល​​​ផ្តុំ​នូវ​​កម្ម​វិធី​​​ទូរ​ទស្សន៍​​ និង​ខ្សែ​​​​​​ភាព​យន្ត​​ល្អៗ​​​ក្នុង​ពិភព​លោក ​​​​និង​បង្កើត​​ជា​ ​Subtitle ជាង​​១៥០​ភាសា ។​​

​​លោក​ Gwihan Lee ​អគ្គ​នាយក​​ក្រុម​ហ៊ុន ​Thai Samsung Electronics Co., Ltd.,នៃ​តំបន់​ឥណ្ឌូ​ចិន ​​បាន​មាន​ប្រ​សាសន៍​​ថា «​​កាល​ពី​មុន​ Viki ​មាន​តែ​​នៅ​លើ​ Samsung Apps របស់​​​​ទូរ​ស័ព្ទ​​ដៃ​ តែ​ពេល​នេះ​ ដោយ​មាន​​ការ​សហ​ការ​​ជា​ដៃ​គូ​​ជាមួយ​​​ Viki ​អតិ​ថិ​ជន​​ទាំង​អស់​​អាច​ទស្សនា​​កម្ម​វិធី​​ទូរ​ទស្សន៍​ ខ្សែ​ភាព​​យន្ត ​និង​ព័ត៌​មាន​​កម្សាន្ត​ជុំ​វិញ​​ពិ​ភព​លោក​ ​ជាមួយ​​ Subtitle ជា​ច្រើន​​ភាសា​​នៅ​លើ​​ទូរ​ទស្សន៍​ Smart TV ​ដោយ​ផ្ទាល់​ ។ ឥឡូវ​នេះ​ ជាមួយ​​​កម្ម​វិធី​ Viki Premiere App ​សម្រាប់​ Samsung អតិ​ថិ​ជន​​​​ Smart TV អាច​ទស្សនា​​​​​ភាព​​យន្ត​​កូរ៉េ ​តុក្កតា​​​​ ខ្សែ​ភាព​យន្ត​​ល្បី​ៗ​ក្នុង​ពិ​ភព​លោក​​ដែល​​ទទួល​បាន​​ពាន​រង្វាន់​ និង​កម្ម​វិធី​​​​ជា​ច្រើន​​ទៀត​ដោយ​​​ឥត​គិត​ថ្លៃ​ និង​បក​​ប្រែ​​ជា​ភាសា​​តាម​ជម្រើស​​របស់​ខ្លួន» ។​​

Viki មាន​​មាតិកា​​​វី​ដេអូ​​​សាកល​​ដែល​បាន​​បក​ប្រែ​​រួ​ច​​ជា​ច្រើននៅ​ជុំ​វិញ​​ពិ​ភព​លោក​​ និង​មាន​​​ដៃ​​គូ​​មាតិ​កា​​សម្រាប់​ KPop Service App ​ដែល​មាន​​ការ​សហ​​ការ​ពី​​ Samsung និង​ក្រុម​ហ៊ុន​​តន្ត្រី​​កូរ៉េ​ល្បីៗ​​ជា​ច្រើន​ទៀត ​។ ការ​សហ​ការ​​​នេះ​នាំ​មក​នូវ​​វី​ដេ​អូ​ តន្ត្រី​​ និង​​វី​ដេ​អូ​​ឃ្លីប​​នៃ​ការ​​ប្រគំ​តន្ត្រី​របស់​សិល្ប​ករ​​​តន្ត្រី​​កូេរ៉​​ដែល​មាន​​ប្រជា​​ប្រិយ​​ភាព​​បង្កើត​​បាន​ជា​បទ​ពិសោធន៍​​​ដ៏ល្អ​​សម្រាប់​អ្នក​​ប្រើ​ប្រាស់​​នៅ​លើ​ KPop ។ ​កម្ម​វិធី​ ​KPop Service App ផ្តល់​ជូន​​ផ្តាច់​មុខ​​​នៅ​លើ​កម្ម​វិធី​ Samsung Apps ។​​ភាព​ជា​ដៃ​គូ​​ថ្មី​នេះ ​គឺ​ស្ថិត​នៅ​​ក្នុង​​​យុទ្ធ​សាស្ត្រ​​​​នៃមាតិ​ការបស់​ Samsung និង​ជា​ជម្រើស​​នៃ​កម្ម​​វិធី​​ទូរ​ទស្សន៍​ Smart TV ដែល​ក្រុម​ហ៊ុន​ Samsung អនុញ្ញាត​​ឱ្យ​អតិ​ថិ​ជន​​អាច​​ដំណើរ​​ការ​​ទៅ​កាន់​​មាតិ​កា​​ល្អៗ​​ជា​ច្រើន​​ដែល​មាន​​​​ជាង​​១.៥០០​​កម្ម​វិធី ទូ​ទាំង​​ពិ​ភព​លោក​ ។ ​កម្ម​វិធី​ Viki Premiere App ​នឹង​អាច​​​​ទាញ​យក​​ដោ​យ​ឥត​គិត​ថ្លៃ​​​តាម​កម្ម​វិធី​ Samsung Apps លើ​ទូរ​ទស្សន៍​ Smart TV ចាប់​ពី​​ដើម​​ខែ​មីនា ​ឆ្នាំ​​​២០១៣​ នៅ​​ទូ​ទាំង​​តំបន់​អាស៊ី​អា​គ្នេយ៍​ ៕​​