ផ្អើលថាសមត្ថកិច្ចដេញវាយយុវជនម្នាក់មានជំងឺរលាកស្រោមខួរ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវម្តាយចេញមុខមកអះអាងថា មានជំងឺរលាកស្រោមខួរក្បាលសតិមិនប្រក្រតី ខណៈពេលជិះម៉ូតូអត់មានកញ្ចក់ អត់ពាក់មួកការពារសុវត្ថិភាព លុះពេលឃើញប៉ូលិសដាក់គោលដៅបានព្យាយាមជិះរត់គេច ហើយសូម្បីប៉ូលិសតាមឃាត់ក៏យុវជននោះមិនព្រមឈប់ដែរ ក៏ជ្រុលទៅបុករនាំងបាំងការដ្ឋានក្បែរនោះ បណ្តាលឱ្យដួលហើយរត់ចោលម៉ូតូនៅកន្លែងកើតហេតុធ្វើឱ្យផ្អើលថា ប៉ូលិសដេញវាយយុវជនរូបនោះ។
ចែករំលែកព័តមាននេះ