ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណែ​ទម្រង់​​លើក​ទី​​3ការ​គ្រប់​គ្រង​លើ​​​វិស័យ​​ប្រៃសណីយ៍ និង​​ទូរ​គមនា​គមន៍

12 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ នៅ​ក្រសួង​​ប្រៃ​​សណីយ៍ ​និង​ទូរ​គមនា​គមន៍​​ កាល​ពី​ថ្ងៃ​ទី​​២០ កញ្ញា មាន​​រៀប​ចំ​​ពិធី​​ប្រកាស​​ដាក់​​ឱ្យ​​ដំណើរ​ការ​​បញ្ញត្តិ​​ករ​ទូរ​គមនា​គមន៍​កម្ពុជា​​ក្រោម​អធិ​​ប​តី​ភាព​​លោក​សូរ ឃុន រដ្ឋ​មន្ត្រី​​ក្រសួង​ប្រៃ​​សណីយ៍ ​និង​ទូរ​គមនា​គមន៍​​កម្ពុជា ។ថ្លែង​សុន្ទរ​កថា​​នៅ​ក្នុង​ពិធី​​នោះ​ លោ​ក​រដ្ឋ​មន្ត្រី​ សូរ ឃុន បាន​​​ឱ្យ​ដឹង​ថា ពិធី​ប្រកាស​​ដាក់​​ឱ្យ​ដំណើរ​​ការ​​បញ្ញត្តិ​ករ​ទូរ​គមនា​គមន៍​​កម្ពុជា​ នា​ព្រឹក​​

​រាជ​ធានី​ភ្នំពេញ ៖ នៅ​ក្រសួង​​ប្រៃ​​សណីយ៍ ​និង​ទូរ​គមនា​គមន៍​​ កាល​ពី​ថ្ងៃ​ទី​​២០ កញ្ញា មាន​​រៀប​ចំ​​ពិធី​​ប្រកាស​​ដាក់​​ឱ្យ​​ដំណើរ​ការ​​បញ្ញត្តិ​​ករ​ទូរ​គមនា​គមន៍​កម្ពុជា​​ក្រោម​អធិ​​ប​តី​ភាព​​លោក​សូរ ឃុន រដ្ឋ​មន្ត្រី​​ក្រសួង​ប្រៃ​​សណីយ៍ ​និង​ទូរ​គមនា​គមន៍​​កម្ពុជា ។ថ្លែង​សុន្ទរ​កថា​​នៅ​ក្នុង​ពិធី​​នោះ​ លោ​ក​រដ្ឋ​មន្ត្រី​ សូរ ឃុន បាន​​​ឱ្យ​ដឹង​ថា ពិធី​ប្រកាស​​ដាក់​​ឱ្យ​ដំណើរ​​ការ​​បញ្ញត្តិ​ករ​ទូរ​គមនា​គមន៍​​កម្ពុជា​ នា​ព្រឹក​​នេះ ​គឺ​​ជា​សមិទ្ធ​ផល​ថ្មី​មួយ​​ទៀត​ដែល​​​ក្រសួង​​ប្រៃ​សណីយ៍​​ និង​ទូរ​គមនា​គមន៍​​​បាន​ធ្វើ​កំណែ​ទម្រង់​​ការ​គ្រប់​គ្រង​​វិស័យ​​ទូរ​គមនា​គមន៍​​​បច្ចុប្បន្ន​​​​ ស្រប​តាម​​កម្ម​វិធី​​គោល​​នយោបាយ​​យុទ្ធ​សាស្ត្រ​​​ចតុ​កោណ​របស់​​​រាជ​រដ្ឋា​ភិបាល​​​លើ​វិស័យ​​ទូរ​គមនា​​គមន៍​​ និង​ការ​អនុវត្ត​​​ការ​គ្រប់​គ្រង​​ជា​សាកល​​នៃ​វិស័យ​​​នេះ​ផង​ដែរ ។

ការ​​រៀប​ចំ​​បង្កើត​​បញ្ញត្តិ​​ករ​ទូរ​គមនា​គមន៍​កម្ពុជា​​នា​ពេល​នេះ ​​គឺ​ជា​ការ​កែ​ទម្រង់​​​លើក​ទី​៣​របស់​ក្រសួង​ប្រៃ​​សណីយ៍​​ និង​ទូរ​គមនា​គមន៍​​ បន្ទាប់​​ពី​ការ​បង្កើត​​សហ​គ្រាស​សាធារណ​ៈ​ចំនួន​​២​​កន្លង​​មក​ គឺ​លើក​​ទី​១ សហ​គ្រាស​​សាធារណៈ​​​ទូរ​គមនា​គមន៍​កម្ពុជា​​កាល​ពី​​ឆ្នាំ​​២០០៥ និង​លើក​​ទី​​២ សហ​គ្រាស​សាធារណៈ​​​ប្រៃ​សណីយ៍​​កម្ពុជា​​ កាល​ពី​​ឆ្នាំ​​២០១០ ។

លោ​ករដ្ឋ​មន្ត្រី សូរ ឃុន បញ្ជាក់​ថា ចាប់​ពី​ពេល​នេះ​តទៅ​​ យោង​តាម​ព្រះរាជ​​ក្រឹត្យ​លេខ​​ នស/រកត/​០៣​១២​/១៧៥ ចុះ​ថ្ងៃទី​​១ មីនា ឆ្នាំ​​២០១២ ស្តី​ពី​ការ​​បង្កើត​បញ្ញត្តិ​​​ករ​ទូរ​គមនា​គមន៍​​កម្ពុជា ការ​​​ងារ​ត្រួត​ពិនិត្យ​​​ និង​គ្រប់​គ្រងខាង​​​ផ្លូវ​បច្ចេក​ទេស​លើ​វិស័យ​​ទូរ​គមនា​គមន៍​​​ និង​រដ្ឋ​បាល​​ដែល​ក្រសួង​​ប្រៃ​សណីយ៍​​ និង​ទូរ​គមនា​គមន៍​​បាន​គ្រប់​គ្រង​កន្លង​​មក​​ ត្រូវ​ផ្ទេរ​ទៅ​​​ឱ្យ​បញ្ញត្តិ​ករ​​​ទូរ​​គមនា​គមន៍​កមុ្ពុជា​​ដឹក​នាំ​ និង​​គ្រប់​គ្រង​បន្ត ។ ដូច្នេះ​​​សូម​​អស់​លោក លោកស្រី​ទាំង​អស់​​ត្រូវ​ផ្លាស់​​ប្តូរ​​ឥរិយា​​បថ​​ពី​អ្នក​​ធ្វើ​​គោល​នយោ​បាយ​​ទៅ​ជា​បញ្ញត្តិ​ករ​​ ហើយ​​ទិស​ដៅ​ភារ​កិច្ច​​​សំខាន់​ៗ​គឺ​ការ​រៀប​ចំ​​បទ​ប្បញ្ញត្តិ​​​​នានា​ដូច​​មាន​ចែង​ក្នុង​​ព្រះរាជ​​ក្រឹត្យ និង​អនុ​ក្រឹត្យ​​រួច​ហើយ ។

ម្យ៉ាង​​ទៀត​ដើម្បី​​​សម្រេច​​បាន​​តាម​គោល​ដៅ​​ភារ​កិច្ច​ចំពោះ​​មុខ​សំខាន់​​ជា​​ដំបូង​​ថ្នាក់​ដឹក​នាំ​បញ្ញត្ត​ិ​ករ​ទូរ​គមនា​គមន៍​​កម្ពុជា​ត្រូវ​អនុម័ត​លើ​​លក្ខន្តិកៈ​​​បទ​បញ្ជា​​ផ្ទៃ​ក្នុង​ និង​គម្រោង​​​ថវិ​កា​ជា​​បន្ទាន់ បន្ទាប់​​ពី​ពិធី​​ប្រកាស​​ដាក់​​ឱ្យ​ដំណើរ​​ការ​​បញ្ញត្តិ​​ករ​ទូរ​​គមនា​គមន៍​​​កម្ពុជា​នា​ព្រឹក​នេះ ៕