ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​ជញ្ជាត់​ត្រី​ក្រឹម​ចោរ​បា.ញ់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ម៉ូតូ​ហុងដា​​ឌ្រី​មសេ​១២៥​​​ស៊េរី​២០១២​​ មួយគ្រឿង​ត្រូវ​​​ចោរ​២នាក់​បា.ញ់ប្រ​ហារម្ចាស់​បណ្តាល​​ឱ្យ​រង​របួសធ្ងន់​ ហើយ​​ប្លន់​​យក​​​ទៅបាត់​​កាល​ពី​​​វេលា​ម៉ោង​២និង​៤០​នាទី​រសៀល​ថ្ងៃទី​២០ កញ្ញា ​ឆ្នាំ​២០១២ នៅមុខ​ស្ថានីយ​ប្រេង​ឥន្ធ​នៈសូគីម៉ិច ​លើ​បណ្តោ​​យ​ផ្លូវ​ភ្នំពេញ​​-​ហាណូយ​​ក្នុងភូមិ​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ ​ខណៈ​ម្ចាស់​ម៉ូតូ​មកពីជញ្ជាត់​ត្រី​នៅបឹង​កប់ស្រូវ ​។ ជន​រងគ្រោះ​​បាន​ស្លា.ប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​

រាជធានីភ្នំពេញ  ៖ ម៉ូតូ​ហុងដា​​ឌ្រី​មសេ​១២៥​​​ស៊េរី​២០១២​​ មួយគ្រឿង​ត្រូវ​​​ចោរ​២នាក់​បាញ់ប្រ​ហារម្ចាស់​បណ្តាល​​ឱ្យ​រង​របួសធ្ងន់​ ហើយ​​ប្លន់​​យក​​​ទៅបាត់​​កាល​ពី​​​វេលា​ម៉ោង​២និង​៤០​នាទី​រសៀល​ថ្ងៃទី​២០ កញ្ញា ​ឆ្នាំ​២០១២ នៅមុខ​ស្ថានីយ​ប្រេង​ឥន្ធ​នៈសូគីម៉ិច ​លើ​បណ្តោ​​យ​ផ្លូវ​ភ្នំពេញ​​-​ហាណូយ​​ក្នុងភូមិ​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ ​ខណៈ​ម្ចាស់​ម៉ូតូ​មកពីជញ្ជាត់​ត្រី​នៅបឹង​កប់ស្រូវ ​។ ជន​រងគ្រោះ​​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ឯក​ជន​មួយ​។

ប្រភពព័ត៌​មាន​នៅកន្លែងកើត​ហេតុ​​​ឱ្យ​ដឹងថា ​​ជន​រងគ្រោះ​ឈ្មោះ​ព្រំ ស៊ីនដា ​​អាយុ​២៨​​ឆ្នាំ ​មាន​ទីលំនៅ​ក្នុងភូមិសែនសុខ ៣ សង្កាត់ឃ្មួញ ខណ្ឌ​សែន​សុខ ​​​ជិះ​ម៉ូតូហុងដា​ឌ្រីម​សេ​១២៥​ ​ស៊េរី​២០១២​​ ​ជាមួយ​ក្មួយ​ប្រុស​២នាក់​​អាយុ​ប្រមាណ​១០​ឆ្នាំ ​ត្រឡប់​មក​ពី​ជញ្ជាត់​ត្រី​ក្រឹម​នៅបឹង​កប់​ស្រូវ។ នៅពេល​​ជន​រងគ្រោះ​ជិះ​ម៉ូតូ​តាម​បណ្តោយ​​ផ្លូវភ្នំពេញ​-​ហាណូយ​ ពី​ត្បូង​ទៅ​ជើង ​ស្រាប់​តែ​​​​ត្រូវ​យុវ​​​ជន​២នាក់ស្លៀក​ពាក់ស៊ីវិល​​​​​​​ជិះ​​ម៉ូតូ​ស្រប​គ្នា ​​ស្ទាក់​ឱ្យ​ឈប់​ ។ ពេល​ជន​រង​គ្រោះ​ឈប់ ​ជន​ល្មើស​​ដក​កាំភ្លើង​ខ្លី​ភ្ជង់​​​​គំរាម​​​ឱ្យ​ប្រគល់​ម៉ូតូ​ដល់​ពួកគេ​ ​។ ដោយ​ជន​រងគ្រោះ​មិន​ព្រម​ប្រគល់​ម៉ូតូ ​​​ក៏​​ត្រូវ​ជន​ល្មើស​​​បាញ់​មួយ​គ្រាប់​​ត្រង់​ចង្កេះ​ស្តាំ ​ធ្លាយ​ទៅ​ពោះ​ដេក​ដួល​នៅក្នុងថ្លុក​ឈាម​​។ ​ខណៈ​នោះ​ក្មួយ​​ប្រុស​២នាក់​​​​ភ័យ​ស្លន់​ស្លោ​រត់​ចេញពី​កន្លែងកើតហេតុ​ ។ ​

ប្រភព​​ដដែល​បន្ត​ថា ក្រុមចោរ​ប្លន់​បាន​យក​ម៉ូតូ​ជន​រងគ្រោះ​ជិះ​គេច​តាម​​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​​ហាណូយ​ឆ្ពោះ​ទៅ​ទិសខាង​ជើង​បាត់​​ ។ ចំណែក​ជន​រងគ្រោះ​​ភ្លាម​​នោះ​​​ត្រូវ​គេ​​បញ្ជូនតា​មរថយន្ត​សាមុយ​ទៅ​​សង្គ្រោះ​​​នៅមន្ទីរពេទ្យ​សែន​សុខ ​តែមិនបាន​កន្លះ​ម៉ោង​ផង ដោយ​សារ​របួស​ធ្ងន់​ពេក​​ក៏​ស្លាប់​បាត់បង់ជីវិត​ទៅ ៕​