ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​​រអ៊ូ​​​រទាំ​​នឹង​ទឹក​​ស្អុយ​​ហូរ​​ចេញ​ពី​​លូបង្គន់​​ចូល​ផ្នែក​​ខាង​លិច​ផ្សារ

13 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ ប្រជា​ពលរដ្ឋ​​​ដែល​ធ្វើ​ដំណើរ​​មកទិញ​​​ម្ហូប​អាហារ​​​​នៅផ្សារ​សាមគ្គី​ហៅ​ផ្សារ​ប៉ាហ៊ី​ ​បាន​ត្អូញ​ត្អែរ​​​​ពីមាត់​មួយ​ទៅ​មាត់​​មួយ​ថា នៅក្នុង​និង​ក្រៅ​​ផ្សារ​សាមគ្គី​​​​ឱ្យតែ​ដល់​​​​រដូវ​ធ្លាក់​ភ្លៀង​​​ នៅជុំវិញ​​ផ្សា​រ​មាន​​​តែភក់​​និង​ទឹក​ស្អុយ​ហូរ​ចេញ​ពីលូ​បង្គន់​​​ចូល​ទៅក្នុង​ផ្សារ​​​ ។ ជា​ពិសេស​​​នៅភាគ​​ខាង​លិច​​​ផ្សារ​​ ទឹក​ស្អុយ​នេះ​​ដែល​ហូរ​ចេញ​ពី​លូ​បង្គន់​​​មក​លិច​​ពា​ស​ពេញ​​​​ផ្លូវ​ ដោយ​សារ​តែគ្មាន​​ប្រព័ន្ធ​លូបង្ហូរ​

ខេត្ត​ប៉ៃលិន​ ៖ ប្រជា​ពលរដ្ឋ​​​ដែល​ធ្វើ​ដំណើរ​​មកទិញ​​​ម្ហូប​អាហារ​​​​នៅផ្សារ​សាមគ្គី​ហៅ​ផ្សារ​ប៉ាហ៊ី​ ​បាន​ត្អូញ​ត្អែរ​​​​ពីមាត់​មួយ​ទៅ​មាត់​​មួយ​ថា នៅក្នុង​និង​ក្រៅ​​ផ្សារ​សាមគ្គី​​​​ឱ្យតែ​ដល់​​​​រដូវ​ធ្លាក់​ភ្លៀង​​​ នៅជុំវិញ​​ផ្សា​រ​មាន​​​តែភក់​​និង​ទឹក​ស្អុយ​ហូរ​ចេញ​ពីលូ​បង្គន់​​​ចូល​ទៅក្នុង​ផ្សារ​​​ ។ ជា​ពិសេស​​​នៅភាគ​​ខាង​លិច​​​ផ្សារ​​ ទឹក​ស្អុយ​នេះ​​ដែល​ហូរ​ចេញ​ពី​លូ​បង្គន់​​​មក​លិច​​ពា​ស​ពេញ​​​​ផ្លូវ​ ដោយ​សារ​តែគ្មាន​​ប្រព័ន្ធ​លូបង្ហូរ​ចេញ​ច្បាស់​លាស់​ ទើប​ធ្វើឱ្យ​ទឹក​ស្អុយ​​ហូរចេញ​មក​ក្រៅ​មាន​​ក្លិន​យ៉ាង​អសោចិ៍​ ។

ស្ត្រី​ម្នាក់​ដែល​ជា​​អាជីវក​រ​​លក់​ដូរ​​នៅក្បែរ​​ជ្រុង​ផ្សារ​​និយាយ​​ថា​ នៅ​រដូ​វ​ភ្លៀង​​​រាល់​ថ្ងៃ​នេះ​​​​ពួកគាត់​មាន​ការ​លំបាក​​​ខ្លាំង​ណាស់​​​ក្នុង​ការ​​លក់ដូរ​នំ​ចំណី​​សម្រាប់​​​ហូប​ចុក ព្រោះ​​​​ពេល​ឈរ​​​លក់​ដូរ​​​ត្រូវ​ទ្រាំ​​នឹង​ក្លិន​​ស្អុយ​ហូរ​ចេញ​​ពី​លូ​បង្គន់​មក​ដោយសារ​​តែស្ទះ​លូក្បែរ​​​កន្លែង​លក់​ដូរ​​ ហើយ​ទឹក​​​នេះ​ហូរ​​ចូល​ទៅក្នុង​ផ្សារ​​ធ្វើ​ឱ្យ​​មាន​ក្លិន​​ស្អុយ​​ស្ទើរ​តែពេញ​ផ្សារ​​ ណាមួយ​​ពេល​អតិ​ថិ​ជន​គេ​ចូល​មក​រក​ទិញ​​​នំ​​ចំណី​ឃើញ​កន្លែង​​​គាត់​អង្គុយ​​លក់​គគ្រិច​​បែប​នេះ​​ គេ​ក៏​ដើរ​ចេញ​ទៅ​រក​ទិញ​នៅ​កន្លែង​ផ្សេង​បាត់​​ ។

ម្យ៉ាងទៀត​​​ពេល​រូបគាត់​​​​អង្គុយ​​លក់​នំ និង​បន្លែ​​បង្ការ​​ ត្រូវ​ទ្រាំ​ហិត​ក្លិន​ស្អុយ​​របស់​ទឹក​លូ​​បង្គន់​​នេះ​​ជា​រៀង​រាល់​ថ្ងៃ​ ធ្វើឱ្យ​ប៉ះ​ពាល់​​​ដល់​សុខ​ភាព​​​របស់​គាត់​​ខ្លាំងណាស់​ ។ រូប​គាត់​​បាន​ព្យាយាម​ប្រាប់​ក្រុម​​អ្នក​ម៉ៅការ​​​ផ្សារ​ជា​​ច្រើន​ដង​​​មក​ហើយ​​ ឱ្យ​ឆាប់​​ជួយ​ដោះ​ស្រាយ​​បញ្ហា​ទឹក​ស្អុយ​នេះ​ ប៉ុន្តែ​​ក្រុម​អ្នក​​ម៉ៅការ​​ផ្សារ​នេះ​មិន​ព្រម​​ធ្វើតាម​​ការ​ស្នើ​សុំ​​​របស់​ក្រុម​​អាជីវ​ករ​សោះ ។ អាជីវករ​​ជា​ច្រើន​​នាក់​នៅផ្សារ​សាមគ្គី​​​បាន​លើកឡើង​​​ថា ពួកគាត់​​ចង់​ឱ្យ​មន្ត្រី​​​​នានា​​​ចុះ​មក​ពិនិត្យ​មើល​​​ផ្សារ​នៅរដូវ​​ភ្លៀង​ធ្លាក់​​​​នេះ​ផង​ ។

ឆ្លើយ​តប​​ចំពោះ​​ការ​រអ៊ូ​​រទាំ​របស់​ប្រជា​ពល​រដ្ឋ​​​​នេះ​ អ្នក​ស្រី​​មុំ ម៉ុន ប្រធាន​​​ផ្សារ​សាមគ្គី​​​ហៅ​ផ្សារ​ប៉ាហ៊ី និយាយ​ថា បញ្ហា​ទឹក​លូបង្គន់​​ហូរ​ចេញ​​​មក​ចូល​ផ្សារ​នេះ​គឺ​ខាង​អាជ្ញាធរ​​ជា​អ្នក​​ដោះ​ស្រាយ​ទេ ព្រោះ​អ្នក​ស្រី​​ដោះ​ស្រាយ​តែម្ខាង​ផ្លូវ​ចូល​​មក​ខាង​ក្នុង​ផ្សារ​ប៉ុណ្ណោះ​​ ចំណែក​ម្ខាង​ផ្លូវ​ចេញ​ទៅ​ខាង​ក្រៅ​​​គឺ​អាជ្ញាធរ​​​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ។

ទាក់​ទិន​​នឹង​បញ្ហា​​លូទឹក​ស្អុយ​​នេះ​តាម​ពិត​ទៅ​​អាជ្ញាធរ​​​បាន​ដោះ​ស្រាយ​​​ម្តង​រួច​មក​ហើយ​ និង​កំពុង​តែ​ពិភាក្សា​​ដោះ​ស្រាយ​​បន្ត​ទៅ​ទៀត​​។ អ្នក​ស្រី​​បាន​បន្ត​ទៀត​ថា ​អ្នក​ស្រី​​និង​អាជ្ញា​ធរ​​កំពុង​​តែរួម​គ្នា​​រៀប​ចំ​​គម្រោង​​ធ្វើ​ការ​អភិវឌ្ឍ​ឱ្យ​ផ្លូវ​​​ចូល​មក​ក្នុង​ផ្សារ​ និងផ្លូវ​ជុំ​វិញ​​​ផ្សារ​លែង​​មាន​ភាព​កខ្វក់​​​ហើយ​ទឹក​ស្អុយ​​លែង​ផុលចេញ​​​មក​តទៅ​ទៀត​ ដើម្បី​ឱ្យ​អាជីវករ​លក់​ដូរ​បាន​​ស្រួល​បួល​​នៅគ្រប់​ទី​កន្លែង​ ៕