ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រាំង​ទន្លេ​​ជ្រៃ​ធំ​​បន្ត​បាក់​ខ្លាំង​ដល់​ផ្លូវ​ជិត​​មួយ​គីឡូ​ម៉ែត្រមិន​​អាច​ធ្វើ​ដំណើរ​​បាន​​​

12 ឆ្នាំ មុន

ខេត្តកណ្ដាល​ ៖ ​​ស្រ​ប​ពេល​​ដែល​ទឹក​ទន្លេ​បា​សាក់​កំពុង​​ឡើង​ ធ្វើ​ឱ្យ​ច្រាំង​​ទន្លេ​​នៅភូមិ​ជ្រៃ​ធំ​​ហៅភូមិ​​លេខ​៨​​ ​ក្នុង​ស្រុក​កោះ​ធំ ​​​បាន​បន្ត​បាក់​​យ៉ាង​ខ្លាំង​អស់​ផ្លូវ​​ក្រាលក្រួស​​ក្រហម​​​ប្រវែង​ជិត​មួយ​​គីឡូ​ម៉ែត្រ​​មិន​អាច​​​ធ្វើ​​ដំណើរ​បាន​​​ និង​​ជិត​​ដល់​ដី​ចម្ការ​​របស់​ប្រជា​ពលរដ្ឋ​ថែម​ទៀត​​​ ។ ​

ខេត្តកណ្ដាល​ ៖ ​​ស្រ​ប​ពេល​​ដែល​ទឹក​ទន្លេ​បា​សាក់​កំពុង​​ឡើង​ ធ្វើ​ឱ្យ​ច្រាំង​​ទន្លេ​​នៅភូមិ​ជ្រៃ​ធំ​​ហៅភូមិ​​លេខ​៨​​ ​ក្នុង​ស្រុក​កោះ​ធំ ​​​បាន​បន្ត​បាក់​​យ៉ាង​ខ្លាំង​អស់​ផ្លូវ​​ក្រាលក្រួស​​ក្រហម​​​ប្រវែង​ជិត​មួយ​​គីឡូ​ម៉ែត្រ​​មិន​អាច​​​ធ្វើ​​ដំណើរ​បាន​​​ និង​​ជិត​​ដល់​ដី​ចម្ការ​​របស់​ប្រជា​ពលរដ្ឋ​ថែម​ទៀត​​​ ។ ​

ប្រជាពលរដ្ឋ​នៅ​ទីនោះ​​បាន​ឱ្យ​ដឹងថា​​ ច្រាំ​ង​ទន្លេ​នៅ​ភូមិ​ជ្រៃ​ធំ​​បាន​​បាក់​ជាបន្ត​បន្ទាប់​​​​យូរ​​ឆ្នាំ​មក​ហើយ​​ ប៉ុន្តែ​ពី​រ​ឆ្នាំ​ចុង​ក្រោយ​នេះ​​​បាន​បាក់​ខ្លាំង​​​រហូត​ដល់​ផ្លូវ ។ ​​សព្វ​ថ្ងៃ​នេះ ស្របពេល​​ដែល​ទឹក​ទន្លេ​​បា​សាក់​កំពុង​ឡើង​ធ្វើ​​ឱ្យ​ច្រាំ​ង​ទន្លេ​​បន្ត​បាក់​យ៉ាង​ខ្លាំង​​អស់​ផ្លូវ​ក្រាល ក្រួស​​ក្រហមប្រវែង​ជិត​មួយ​​គីឡូម៉ែត្រ​​ធ្វើ​ដំណើរ​​​លែង​កើត​​ ។ ​

ផ្លូវ​ដែល​​បាក់​​នេះគឺ​ជាផ្លូវ​​ដ៏សំខាន់​​មួយ​សម្រាប់​​ប្រជា​ពល​រដ្ឋ​​ក្នុង​មូល​ដ្ឋាន​ដឹក​ជញ្ជូន​​កសិផល​​​ និង​ទំនិញ​​ផ្សេង​ៗ​​ ប៉ុន្តែ​រយៈ​ពេល​២​ឆ្នាំចុង​ក្រោ​យ​​នេះ​​បាន​បាក់ខ្លាំង​ដល់​ផ្លូវ​​តែ​ម្ដង​រហូត​​​​ ធ្វើដំណើរ​ឆ្លង​កាត់​​លែងកើត​​​ និង​ជិត​​​ដល់​ដី​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​ផងដែរ​ ​។ ​មូលហេតុ​​នាំឱ្យ​​បាក់​ច្រាំង​នៅទី​នេះ ​គឺ​បណ្ដាល​មកពី​ចរន្ត​ទឹក​​ទន្លេ​ហូរ​បុក​​ចំ​ខ្លាំង​ពេក​ និង​​នៅខាង​វៀតណាម​​មា​ន​ធ្វើ​​ផ្ទះ​ទឹក​ច្រើន​តាម​បណ្ដោយ​ទន្លេ​ជាប់​​ព្រំ​ប្រទល់​គ្នា​ ​បណ្ដាល​ឱ្យ​ដី​នៅខាង​វៀត​ណាម​ដុះ​ខ្លាំង​ចរន្តទឹក​ទន្លេ​ហូរ​បុក​ខ្លាំង​មក​ខាង​ខ្មែរ​ ។ ​

លោកចាន់ សុខុម​ ​អភិបាល​ស្រុកកោះធំ​​ បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​​​ លោក​ទើប​តែ​ប្ដូរ​​មក​កាន់​តំណែង​ថ្មីបាន​មួយ​ខែប៉ុណ្ណោះ ​​មិន​ទាន់​​បាន​​ដឹង​ច្បាស់​​ថា ការ​​បាក់ច្រាំង​នេះ​ប​​ណ្ដា​​ល​​​​​​​​​មកពី​មូល​ហេតុ​​ង​អ្វី​ទេ​​​ប៉ុន្តែ​​​​លោក​ប្រាប់​ថា ខាង​អាជ្ញាធរ​​បាន​ធ្វើ​របាយ​ការណ៍​​ជូន​ថ្នាក់​​​លើ​អស់់​ហើយ​  ​​បើ​អ្នក​កាសែត​​ចង់​​ដឹង​ច្បាស់​​ទៅ​សួរ​​អភិបាល​រង​របស់​លោក​​ ។​ ​

លោកអ៊ុត ​ស្រ៊ន​ ​មេឃុំសំពៅពូន​ បាន ប្រាប់​ឱ្យដឹងថា ​​​រឿង​បាក់ច្រាំង​នៅ​ភូមិ​​លេខ​៨ ឃុំ​សំ​ពៅ​ពូន​​ អាជ្ញាធរ​​បាន​រាយការណ៍​​ជូន​ថ្នាក់​លើ​ជា​បន្ត​​បន្ទាប់​ ​ហើ​យ​អាជ្ញាធរ​​ឃុំ​​ ស្រុកក៏​ធ្លាប់​​​​​មាន​វិធាន​ការ​​ទប់​ស្កាត់​​​ដូច​ជា​យក​​មែក​ឈើ​​​ទៅ​បោះចាល់​ជា​ដើម​​ប៉ុន្តែ​​មិន​ជាប់​​គឺ​ច្រាំង​នៅ​បន្ត​បាក់​រហូត​ដល់​ផ្លូវ​​មក​ពី​ចរន្ត​ទឹក​​ហូរបុក​ខ្លាំង​​​ពេក​​ ។ ​កន្លង​​​មក​ ខាង​មន្ទី​រ​ និងក្រសួង​​ពាក់ព័ន្ធ​ធ្លាប់​​ចុះ​មក​ពិនិត្យ​​មើល​ញឹក​ញាប់​ដែរ​​ប៉ុន្តែ​ការ​ងារ​នេះ​ទាល់​តែ​​ថ្នាក់ជាតិ​​ទើប​មាន​លទ្ធភាព​​សម្រេច​ ​និង​ទប់​ស្កាត់​​បាន​ព្រោះទី​នេះ​​នៅ​ជាប់​​ព្រំប្រទល់​​ប្រ​ទេស​វៀតណាម​​ ។​ចំណែ​ក​​​ផ្លូវ​ដែល​បាក់​​ធ្វើ​ដំ​ណើរ​​មិន​កើត ​​អាជ្ញាធរ​បាន​​ធ្វើផ្លូវ​​ថ្មី​មួយ​ទៀត​​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​​ធ្វើ​ដំណើរ​ ៕