ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំនួន​​៦៩​គ្រួសារ​ត្រូវ​ទឹក​ជន់​លិច​នៅ​ស្រុក​សាលា​ក្រៅ​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ​ជំនន់​ទឹកភ្លៀងដែល​​​កំពុង​​ជន់​លិច​​ខេត្ត​មួយ​ចំនួន​នៅ​ប្រទេសថៃ ​បាន​បន្ត​ហូរ​ធ្លាក់​​មក​ដល់​​ភូមិ​មួយចំនួន​នៅ​ខេត្ត​ប៉ៃលិន ​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ​ដោយ​គួប​ផ្សំ​​ជា​មួយ​​​នឹង​​ទឹកភ្លៀង​​ធ្លាក់​ជោកជាំ​​ជារៀង​រាល់ថ្ងៃ​នៅ​ក្នុង​ខេត្ត​នោះ បណ្តាល​ឱ្យ​​ទឹក​ជំនន់​លិច​ផ្ទះ​​ប្រជា​ពល​​រដ្ឋ​ចំនួន​៦៩​ខ្នង ក្នុង​នោះ​​លិច​​ធ្ងន់​ធ្ងរ​ចំនួន​៣៣​ខ្នង និង​ស្រាល​ចំនួន​៣៦​ខ្នង សរុប​ចំនួន​៦៩​

ខេត្ត​ប៉ៃលិន ៖ ​ជំនន់​ទឹកភ្លៀងដែល​​​កំពុង​​ជន់​លិច​​ខេត្ត​មួយ​ចំនួន​នៅ​ប្រទេសថៃ ​បាន​បន្ត​ហូរ​ធ្លាក់​​មក​ដល់​​ភូមិ​មួយចំនួន​នៅ​ខេត្ត​ប៉ៃលិន ​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ​ដោយ​គួប​ផ្សំ​​ជា​មួយ​​​នឹង​​ទឹកភ្លៀង​​ធ្លាក់​ជោកជាំ​​ជារៀង​រាល់ថ្ងៃ​នៅ​ក្នុង​ខេត្ត​នោះ បណ្តាល​ឱ្យ​​ទឹក​ជំនន់​លិច​ផ្ទះ​​ប្រជា​ពល​​រដ្ឋ​ចំនួន​៦៩​ខ្នង ក្នុង​នោះ​​លិច​​ធ្ងន់​ធ្ងរ​ចំនួន​៣៣​ខ្នង និង​ស្រាល​ចំនួន​៣៦​ខ្នង សរុប​ចំនួន​៦៩​ខ្នង ។

​ហេតុការណ៍​​គ្រោះធម្ម​ជាតិ​​ទឹក​ជំនន់​នេះ ​មិន​បណ្តាល​ឱ្យ​ប្រជា​ពល​រដ្ឋ​​​ណា​ម្នាក់​ស្លាប់ ឬ​រង​របួស​​នោះទេ គ្រាន់តែ​​ខាតបង់​ទ្រព្យ​សម្បត្តិ​​ និង​សម្ភា​រ​ប្រើ​ប្រាស់​​មួយចំនួន​ដោយ​សារអណ្តែត​​ទៅតាម​ទឹក​ហូរ ។ ទឹក​ជំនន់​​លិច​ផ្ទះ​​ប្រជា​ពល​រដ្ឋ​​នេះ​បាន​ចាប់​ផ្តើម​​តាំងពី​យប់​ថ្ងៃទី​១២ កញ្ញា ​រហូត​ដល់​ព្រឹកថ្ងៃទី​​២០ កញ្ញា ​២០១២ ​ទឹកចាប់​​ស្រក​ទៅវិញ​បន្តិច​ហើយ​ ។

លោក​កែវ រំដេត មេឃុំស្ទឹងត្រង់បានឲ្យដឹងថា ប្រជាពលរដ្ឋដែលទទួលរងគ្រោះមហន្តរាយ ដោយទឹកជំនន់នេះ មានចំនួន៣ភូមិ គឺភូមិ​កូនដំរី​ភូមិ​ផ្ទះស្បូវ​ និងភូមិព្រៃសន្ទះ ។ គ្រោះ​ធម្មជាតិដោយ​ទឹកជំនន់នេះ​បានបំផ្លាញ​ផល​ដំណាំ​ប្រជា​ពលរដ្ឋមួយចំនួនដូចជា ដំណាំ​ពោត និងស្រូវអស់ចំនួន៤ហិកតា ​ហើយ​ចាន ឆ្នាំង ពាងទឹក ជ្រូក មាន់ ទា និងសម្ភារប្រើប្រាស់មួយចំនួនទៀត​ត្រូវបានអណ្តែត​ទៅតាម​ទឹកហូរ​អស់ផង​ដែរ។ ​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕