ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ក្លាហាន​​ទៅជួយ​ប្រពន្ធ​​​ឈ្លោះ​​គ្នា​​ត្រូវបាន​ក្មេង​ស្ទាវ​កា.ប់​រង​របួស​ធ្ងន់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​ប្តី​ក្លាហាន​​ចេញ​​មុខ​ការពារ​ប្រពន្ធ​​ក្នុង​រឿង​​ទំនាស់​​មនុស្ស​ស្រី​រស់​នៅ​បន្ទប់​ក្បែរ​​គ្នា​​នាំ​ឱ្យ​​ភាគី​ម្ខាង​ទៀត​ជា​ក្មេង​ស្ទាវ​​ដែល​កំពុង​ផឹក​ស៊ី​​ស្រវឹង​​ក្បែរ​នោះ​​ចេញម​ក​ការ​ពារ​ដែរ ហើយ​​មាន​​គ្នា​រហូត​ដល់​ទៅ​៤​នាក់ សុទ្ធតែ​​​មនុស្ស​ប្រុស​ពេញ​​កម្លាំងព្រួតគ្នា​​​វាយ និង​កា.ប់​ទៅលើ​​​បុរស​ជា​ប្តីឡើង​​ទ្រម​ខ្លួន​​រហូត​ដឹក​​យក​ទៅមន្ទីរ​ពេទ្យ ។

រាជធានីភ្នំពេញ ៖ ​លោក​ប្តី​ក្លាហាន​​ចេញ​​មុខ​ការពារ​ប្រពន្ធ​​ក្នុង​រឿង​​ទំនាស់​​មនុស្ស​ស្រី​រស់​នៅ​បន្ទប់​ក្បែរ​​គ្នា​​នាំ​ឱ្យ​​ភាគី​ម្ខាង​ទៀត​ជា​ក្មេង​ស្ទាវ​​ដែល​កំពុង​ផឹក​ស៊ី​​ស្រវឹង​​ក្បែរ​នោះ​​ចេញម​ក​ការ​ពារ​ដែរ ហើយ​​មាន​​គ្នា​រហូត​ដល់​ទៅ​៤​នាក់ សុទ្ធតែ​​​មនុស្ស​ប្រុស​ពេញ​​កម្លាំងព្រួតគ្នា​​​វាយ និង​កាប់​ទៅលើ​​​បុរស​ជា​ប្តីឡើង​​ទ្រម​ខ្លួន​​រហូត​ដឹក​​យក​ទៅមន្ទីរ​ពេទ្យ ។

​ក្រោយពេល​កើតហេតុ​​ជនដៃ​ដល់​ទាំង​៤​នាក់​​ ត្រូវ​សមត្ថ​កិច្ច​​ក្របួច​បាន​​ហើយ​កំពុងក​សាង​សំណុំរឿង​​ចាត់​ការ​ក្រុម​នេះ តាម​នីតិវិធី។ ​នគរបាល​មូល​ដ្ឋាន​​ឱ្យ​ដឹងថា ហេតុការណ៍​​ទំនាស់​គ្នា​នេះ​បានកើតឡើង​​កាល​ពីវេលា​ម៉ោង​​២១​និង​៣០​នាទី​យប់​ថ្ងៃទី​​១៨ កញ្ញា ២០១២ ​នៅចំណុច​​ផ្ទះជួល​បន្ទប់​លេខ​១ ផ្លូវ​លេខ​១៩៨៦ ​ក្នុង​ភូមិ​ភ្នំពេញ​ថ្មី ​​​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​​សែន​សុខ ។

ជនរងគ្រោះ​​ឈ្មោះ​អឹុម ​វណ្ណនឿន អាយុ​២៦​ឆ្នាំ ​ជាអ្នក​​រត់​​ម៉ូតូឌុប​​ ស្នាក់​នៅ​​ផ្ទះ​ជួល​បន្ទប់​ក្បែរ​​កន្លែងកើតហេតុ ។ ចំណែក​​ក្រុម​ជនដៃ​ដល់​​ទាំង​​៤​នាក់​ត្រូវ​បាន​​គេ​ស្គាល់​ថា ​១-ឈ្មោះ​ហ៊ុយ ម៉េង ​អាយុ​២៤​ឆ្នាំ ​ជា​ជាង​ឈើ ២-ឈ្មោះ​ជឹម ​ភារិន អាយុ​៣២​ឆ្នាំ ​ជាអ្នក​​ចម្រៀង​​ក្នុងក្លឹប​​រាត្រី ៣-ឈ្មោះ​​អ៊ុក ​និត អាយុ​៣២​ឆ្នាំ ​ជា​អ្នក​លក់​​ដូរ ​និង​៤-ឈ្មោះ​ជិន ចន្ថា អាយុ​១៨​ឆ្នាំ ជាអ្នក​លក់​ដូរ​អ្នក​ទាំង​អស់​នេះស្នាក់​នៅ​​ផ្ទះ​ជួល​​ក្បែរ​កន្លែង​កើតហេតុ​ដូចគ្នា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕