ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​​ល្ង និង​​ប្រេង​​កន្ទក់​​ជួយ​​បញ្ចុះ​​សម្ពាធ​​ឈាម​​និង​​ធ្វើ​​ឱ្យ​​ល្អ​​ប្រ​សើរ​​កម្រិត​​កូ​ឡេ​ស្តេ​រ៉ូល​

12 ឆ្នាំ មុន

យោង​​តាម​​ការ​​សិក្សា​​ថ្មី​​មួយ​​ដែល​​​​ចុះ​​ផ្សាយ​​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ American Heart Assosiation បាន​អះ​អាង​ថា អ្នក​ដែល​ទទួល​ទាន​អា​ហារ​ចំ​អិន​ដោយ​ប្រេង​ល្ង​លាយ​គ្នា​ជា​មួយ​ប្រេង​កន្ទក់​ សម្ពាធ​ឈាម​ចុះ​ទាប​ហើយ​ព្រម​ទាំង​អាច​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​កម្រិត​កូ​ឡេស្តេរ៉ូល​បាន​ទៀត​ផង ។​

យោង​​តាម​​ការ​​សិក្សា​​ថ្មី​​មួយ​​ដែល​​​​ចុះ​​ផ្សាយ​​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ American Heart Assosiation បាន​អះ​អាង​ថា អ្នក​ដែល​ទទួល​ទាន​អា​ហារ​ចំ​អិន​ដោយ​ប្រេង​ល្ង​លាយ​គ្នា​ជា​មួយ​ប្រេង​កន្ទក់​ សម្ពាធ​ឈាម​ចុះ​ទាប​ហើយ​ព្រម​ទាំង​អាច​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​កម្រិត​កូ​ឡេស្តេរ៉ូល​បាន​ទៀត​ផង ។​

អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ​​អា​ហារ​ចំអិន​ដោយ​ប្រេង​ល្ង​​និង​កន្ទក់​ពិត​ជា​មាន​ប្រ​សិទ្ធ​ភាព​ល្អ​ស្មើ​នឹង​ឱសថ​បញ្ចុះ​ឈាម​ ហើយ​វា​រឹតតែ​ផ្តល់​នូវ​ផល​ប្រ​យោជន៍​ច្រើន​ជាង​នេះ​ ប្រ​សិន​ជា​គេ​ប្រើ​ប្រេង​នេះ​លាយ​ជា​មួយ​ឱសថ ។

អ្នក​វិទ្យា​សាស្ត្រ​ផ្នែក​ស្រាវ​ជ្រាវ​នៅមន្ទី​រ​ពេទ្យ​​សាកល​វិទ្យា​ល័យ​ Fukuoka University Chikishi Hospital ប្រ​ទេស​ជប៉ុន Devarajan Sankarបាន​ថ្លែង​ថា ប្រេង​កន្ទក់់ ក៏​ដូចជា​ប្រេង​ល្ង​គឺ​មាន​ខ្លាញ់​ឆ្អែត​(ជា​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​សាច់ ស៊ុត ទឹក​ដោះ​គោ….ដែល​ត្រូវ​បាន​គេគិត​ថា​ផ្តល់​ផល​អា​ក្រក់​ដល់​សុខ​​ភាព)​កម្រិត​ទាប​ហើយ​វា​អាច​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​កម្រិត​កូ​ឡេស្តេរ៉ូល​បាន​ទៀត​ផង ។ និយាយ​ជា​រួម​ វា​អាច​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​​បេះ​ដូង​បាន​ ។

នៅ​ក្នុង​ការ​ពិ​សោធ​រយៈ​ពេល​៦០​ថ្ងៃ​លើ​មនុស្ស​៣​ក្រុម​មាន​គ្នា ៣០០​នាក់​ និង​មាន​អា​យុ​ជា​មធ្យម​៥៧​ឆ្នាំ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា សម្ពាធ​ឈាម​ systolic(លេខផ្នែក​ខាង​លើ​នៃឧបករណ៍​វាស់​ឈាម)​របស់​ពួក​គេ​មាន​ការ​ថយ​ចុះគឺ ១៤ពិន្ទុ សម្រាប់​អ្នក​ប្រើ​តែ​ប្រេង​កន្ទក់ ១៦​ពិន្ទុ​សម្រាប់​ក្រុម​ប្រើ​ថ្នាំ និង​៣៦ពិន្ទុ​សម្រាប់​ក្រុម​ប្រើ​ទាំង​ប្រេង​កន្ទក់​និង​ប្រេង​ល្ង ។

ចំណែក​ឯសម្ពាធ​ឈាម​ Diastolic​(លេខផ្នែក​ខាងក្រោម​​នៃ​ឧបករណ៍​វាស់​ឈាម)របស់​ពួក​គេ​ក៏​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ដែរ​ក្នុង​នោះ​ ១១ពិន្ទុ​សម្រាប់​ក្រុម​ទទួល​ទាន​តែ​ប្រេង​កន្ទក់​  ១២ពិន្ទុ​សម្រាប់​ក្រុម​ប្រើ​ថ្នាំ និង​២៤ពិន្ទុ​សម្រាប់​ក្រុម​ទទួល​ទាន​ប្រេង​ទាំង​២ ។​ទិន្នន័យ​លើ​ការ​ប្រែ​ប្រួល​កូ​ឡេស្តេរ៉ូល​វិញ​គឺ ក្រុម​អ្នក​ប្រើ​ប្រេង​ទាំង​២លាយ​គ្នា​ កូ​ឡេស្តេរ៉ូល​អា​ក្រក់​LDL ថយ​ចុះ​២៦​ភាគ​រយ ខណៈ​កូ​ឡេស្តេរ៉ូល​ល្អ​ HDL កើន​ឡើង ៩.៥​ភាគ​រយ ៕